no-alternative title
no-alternative title
no-alternative title
no-alternative title

ម៉ូតូ Honda DREAM 2019 បានបង្ហាញជាផ្លូវការហើយជាមួយរូបរាងថ្មី ដែលមានការរចនាដ៏ល្អឯក និងសម្រិតសម្រាំងងយ៉ាងប្រណិត

ដោយមានការទន្ទឹងរង់ចាំពីសំណាក់អតិថិជនជាច្រើននៅទូទាំងប្រទេស និងដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅថ្ងៃ 26 ខែតុលានេះ ក្រុមហ៊ុន អិន.ស៊ី.អិច ដែលជាក្រុមហ៊ុនទទួលបានសិទ្ធិតម្លើងចែកចាយផ្តាច់មុខម៉ូតូម៉ាក HONDA និងជាក្រុមហ៊ុនឈានមុខគេផ្នែកទោចក្រយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្ពោធជាផ្លូវការនូវម៉ូតូម៉ាក ហុងដា ឌ្រីម 125cc ស៊េរីឆ្នាំ 2019 នៅឯសាលបុរីកោះពេជ្រ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងកម្មវិធីសម្ពោធជាផ្លូវការនូវម៉ូតូម៉ាក ហុងដា ឌ្រីម 125cc ស៊េរីឆ្នាំ 2019 គឺការរចនាថ្មីរបស់ Honda DREAM 125cc ស៊េរីថ្មី Golden Marble “TIME PROVES PRECIOUS” បានធ្វើឲ្យអ្នកចូលរួមក្នុងកម្មវិធីទាំងមូលសរសើរមិនដាច់ពីមាត់ចំពោះការរចនាម៉ូតតែមថ្មីលក្ខណៈថ្មម៉ាបយ៉ាងប្រណិត រំលេចដោយសសៃពណ៌មាសដ៏ល្អឯក ដែលបញ្ជាក់ពីគុណតម្លៃឋិតឋេ និងជានិមិត្តសញ្ញានៃភាពជោគជ័យដែលស្ថិតនៅក្នុងដួងចិត្តរបស់យើងគ្រប់ៗគ្នា ជាមួយនឹងគុណតម្លៃពិតៗ។

នៅក្នុងកម្មវិធីសម្ពោធ Honda DREAM 125cc ស៊េរីថ្មីនេះ លោក Ben Kiasrithanakorn អគ្គនាយកក្រុមហ៊ុន N. C. X. CO., LTD បានថ្លែងអោយដឹងថា Honda DREAM 125cc មិនត្រឹមតែជាម៉ូតូហុងដាធម្មតានោះទេ វាគឺម៉ូតូដែលឆ្លុះបញ្ចាំងពីភាពជោគជ័យ មោទនភាព និងអ្វីដែលយើងប្រាថ្នាចង់បានពិតប្រាកដ។ ហើយគុណសម្បត្តិពិសេសរបស់ Honda DREAM 125cc នៅតែរក្សាបានជាមួយកម្លាំងម៉ាស៊ីនខ្លាំងល្អ ប្រើប្រាស់ធន និងយូរអង្វែង ផ្សំជាមួយកុងទ័រថ្មីរចនាម៉ូតយ៉ាងសម្រិតសម្រាំងទាក់ទាញគ្រប់ក្រសែភ្នែក ដែលរំលេចដោយសរសៃពណ៌មាសព័ទ្ធជុំវិញ ផ្ទៃកុងទ័រភ្លឺច្បាស់មិនចាំងភ្នែកងាយស្រួលមើលក្នុងពេលបើកបរគ្រប់ស្ថានភាព។ 

Honda DREAM 125cc ស៊េរីថ្មី មានផ្លាកកថ្មីល្អឥតខ្ចោះ! គឺជាមោទនភាពនៃការរចនារបស់យើង ដែលបង្ហាញពីការតុបតែងដោយ មានកិត្យានុភាព ជាមួយស្ទាយរូបត្រីកោណថ្មីប្លែកដ៏ប្រណិត ចាំងជាមួយនឹងពន្លឺភ្លឺផ្លេកយ៉ាងស្រស់ស្អាត ។ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេស ចាប់ពីថ្ងៃទី 27 ខែតុលា ឆ្នាំ2018 នេះតទៅ។ លេខទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម៖ 010 922 922 ឬចូលទៅកាន់គេហទំព័រ www.ncxhonda.com.kh

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម