no-alternative title
no-alternative title
no-alternative title
no-alternative title

FORD Expedition ទទួលបានពានរង្វាន់កម្រិតផ្កាយ 5 ពីរដ្ឋអជ្ញាសុវត្ថិភាពក្រោយធ្វើការតេស្ត៍ ត្រូវបានគេចាត់ជារថយន្តដ៏ល្អបំផុត

ថ្មីៗនេះ រថយន្ត Ford Expedition 2018 ស៊េរីថ្មី ត្រូវបានគេចាត់ទុកជារថយន្តដ៏ល្អបំផុត ដោយទទួលពានរង្វាន់កម្រិតផ្កាយ 5 ពីរដ្ឋអជ្ញាសុវត្ថិភាពជាតិ National Highway Traffic Safety Administration នៅក្នុងការធ្វើតេស្ត៍ទៅលើការបុក ដែលបានធ្វើឱ្យរថយន្តស៊េរីថ្មីនេះ ជាប់ឈ្មោះជារថយន្ត full-size SUV ឈានមុខគេទៅលើប្រព័ន្ធសុវត្ថិភាព។ ក្រុមហ៊ុន Ford បានពង្រឹងទៅលើប្រព័ន្ធដំណើរការនៃរថយន្ត Expedition ដោយបានប្រើប្រាស់នូវទម្ងន់ត្រឹមតែ 325 ផោនតាមរយៈការប្រើប្រាស់នូវភាពរឹងមាំខ្ពស់ រថយន្តកម្រិតយោធា និងតួខ្លួនអាលុយមីញ៉ូមសម្រាប់ពង្រឹងទៅលើសេ្ថរភាព និងប្រព័ន្ធកម្លាំងជម្រុញនៃការបើកបរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្ត Expedition ត្រូវបានក្រុមហ៊ុនភ្ជាប់មកជាមួយនឹងប្រព័ន្ធខ្សែក្រវ៉ាត់សុវត្ថិភាពភ្លោះ dual seat belt pyrotechnic pretensioners ដែលជាចំណែកមួយនៅក្នុងប្រព័ន្ធសុវត្ថិភាពក្នុងការជួយអ្នកបើកបរទប់ខ្លួនបានល្អនៅពេលដែលមានការបើកបុកអ្វីនោះ។  លោក Andrew Kernahan ដែលជាប្រធានផ្នែកវិស្វករកម្មវិធីរបស់រថយន្ត Ford Expedition បាននិយាយថា “នៅក្នុងនាមជាឪពុក និងជាម្ចាស់នៃរថយន្ត Expedition ជាយូរមកហើយនោះ ប្រព័ន្ធសុវត្ថិភាពត្រូវចាត់ថាជាផ្នែកមួយដ៏សំខាន់នៅពេលដែលក្រុមអ្នកវិស្វករប្រើប្រាស់នៅលើរថយន្ត Expedition ថ្មីនេះ។ 

Ford ពិតជាមានមោទនភាពណាស់ដែលមុខងារជាច្រើនរបស់រថយន្ត Expedition ផ្តល់ជូននៅថ្ងៃនេះនឹងជួយអោយអតិថិជនរបស់យើងនូវប្រព័ន្ធសុវត្ថិភាពនៅលើដងផ្លូវជានិច្ច។” នៅក្នុងការពង្រឹងទៅលើរថយន្ត Ford Expedition 2018 ដែលជាប្រភេទរថយន្តស៊េរីថ្មី SUV នេះ បានផ្តល់នូវបច្ចេកវិទ្យាកម្រិតថ្មី មួយទៀតដូចជាប្រព័ន្ធ Cross-Traffic Alert, Pre-Collision Assist ជាមួយនឹង Pedestrian Detection, auto high beams និងការពង្រឹងទៅលើប្រព័ន្ធ active park assist ដែលផ្តល់នូវទំនុកចិត្តសម្រាប់អ្នកបើកបរក្នុងការគ្រប់គ្រង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍