no-alternative title
no-alternative title

ក្រុមហ៊ុន Honda សហការជាមួយនឹងក្រុមហ៊ុន General Motors អភិវឌ្ឍទៅលើថាមពលថ្មសំរាប់រថយន្ត EV

ថ្មីៗនេះ ក្រុមហ៊ុន General Motors Co. (NYSE: GM) និងក្រុមហ៊ុន Honda (NYSE: HMC) បានធ្វើការបង្ហាញអំពីកិច្ចព្រមព្រៀងមួយសម្រាបការផលិតរួមគ្នាទៅលើសមាសភាគនៃថាមពលថ្មកម្រិតខ្ពស់ដែលមានដូចជា Cell និង Module សម្រាប់ប្រើប្រាស់នៅលើរថយន្តអគ្គិសនីនោះ។ សម្រាប់ថាមពលថ្មជំនាន់ចុងក្រោយនេះ នឹងមានថាមពលខ្លាំងក្លាកម្រិតខ្ពស់ ហើយវាក៏មានទំហំកាន់តែតូចជាងមុន និងមានការប្រើប្រាស់នូវបច្ចេកវិទ្យា faster charging សម្រាប់ប្រើប្រាស់នៅលើផលិតផលនាពេលអនាគតជាច្រើនសម្រាប់ទីផ្សារនៅក្នុងអាមេរិកខាងជើង។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្រោមកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនទាំងពីនេះ នឹងធ្វើការសហការគ្នាផ្អែកទៅលើប្រព័ន្ធថាមពលថ្មជំនាន់ក្រោយរបស់ក្រុមហ៊ុន GM សម្រាប់ប្រើប្រាស់នៅលើរថយន្ត Honda ជាមួយនឹងការប្រើប្រាស់ថាមពលថ្មរបស់ក្រុមហ៊ុន GM។ កិច្ចសហការនេះ នឹងទ្រទ្រង់ទៅលើរថយន្តជាច្រើនរបស់ក្រុមហ៊ុននេះ ដែលពិតជាផ្តល់នូវអ្វី ដែលជាតម្រូវការសម្រាប់អតិថិជនរបស់ខ្លួនជាក់ជាមិនខាន។

លោក Mark Reus ដែលជានាយកប្រតិបត្តិ និងជាអនុប្រធានផ្នែកអភិវឌ្ឍផលិតផលពិភពលោករបស់  ក្រុមហ៊ុន General Motors  បានបញ្ជាក់ថា “នៅក្នុងកិច្ចព្រមព្រៀងថ្មីនេះ ជាមួយនឹងក្រុមហ៊ុន Honda នៅពេលនេះ គឺបានបង្ហាញអំពីសមត្ថភាពរបស់ក្រុមហ៊ុន General Motors នៅក្នុងការបង្កើតនូវអ្វីដែលថ្មីសម្រាប់ប្រើប្រាស់នៅលើរថយន្តអគ្គិសនីនោះ។ យើងនឹងផ្តល់នូវដំណោះស្រាយជាច្រើនកាន់តែប្រសើរសម្រាប់អតិថិជន និងការផ្តល់នូវគុណតម្លៃខ្ពស់បំផុតសម្រាប់អ្នកប្រើប្រាស់។”

ក្រុមហ៊ុន GM និងក្រុមហ៊ិន Honda ក៏មានទំនាក់ទំនងនៅជុំវិញការផលិតនូវប្រព័ន្ធ hydrogen fuel cell system កម្រិតខ្ពស់នៅក្នុងឆ្នាំ 2020 ។ ក្រុមកាងារអភិវឌ្ឍរួមគ្នានេះកំពុងធ្វើការក្នុងការចែកចាយនូវដំណោះស្រាយទៅលើ Fuel Cell និងប្រព័ន្ធ hydrogen storage systems ដែលមានការសន្សំសំចៃខ្ពស់បំផុតនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
Samsung Galaxy S26 Ultra ត្រូវគេបញ្ចេញរូបភាពថ្មីជាមួយ Cases

Samsung Galaxy S26 Ultra ត្រូវគេបញ្ចេញរូបភាពថ្មីជាមួយ Cases

ដោយ ប៉េងលីន
ឡានអគ្គីសនីដំបូងរបស់ Hyundai ប្រកាសដាក់លក់មុនហើយ តម្លៃមិនដល់ 2 ម៉ឺនដុល្លារនោះទេ

ឡានអគ្គីសនីដំបូងរបស់ Hyundai ប្រកាសដាក់លក់មុនហើយ តម្លៃមិនដល់ 2 ម៉ឺនដុល្លារនោះទេ

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
BYD ត្រៀមបញ្ចេញឡាន Off-Road ថ្មី 2 ទៀតបន្ទាប់ពីការលក់នៅខែកញ្ញានេះមានកំណើនខ្ពស់

BYD ត្រៀមបញ្ចេញឡាន Off-Road ថ្មី 2 ទៀតបន្ទាប់ពីការលក់នៅខែកញ្ញានេះមានកំណើនខ្ពស់

ដោយ ប៉េងលីន
ស្មាតហ្វូនថ្នាក់ប្រណិត OPPO Find X9 និង Find X9 Pro សម្ពោធជាផ្លូវការណ៌ហើយ

ស្មាតហ្វូនថ្នាក់ប្រណិត OPPO Find X9 និង Find X9 Pro សម្ពោធជាផ្លូវការណ៌ហើយ

ដោយ ប៉េងលីន