no-alternative title

Toyota Camry 2020 និង Avalon 2021 រថយន្តស៊េរីថ្មី មានរូបរាងឡូយ កាលីបទាន់សម័យ គួរអោយចង់ប្រើប្រាស់ខ្លាំងមែនទែន

នៅក្នុងការប្រកួតប្រជែងជាមួយនឹងដៃគូជាច្រើនរបស់ខ្លួនដូចជា Subaru Legacy និងរថយន្ត crossovers ជាច្រើនទៀត ដែលកំពុងតែមានការពេញនិយមនៅលើទីផ្សារជុំវិញពីភពលោកនោះ  ក្រុមហ៊ុនផលិតរថយន្ត Toyota នៅពេលនេះ បានប្រកាសជាផ្លូវការនូវរថយន្ត All-Wheel Drive Versions នៃម៉ូដែល Toyota Camry 2020 និង Avalon 2021។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នេះគឺជាលើកដំបូងបំផុតដែលក្រុមហ៊ុនជប៉ុនមួយនេះ នឹងផ្តល់នូវរថយន្ត Avalon មានជាប្រភេទ AWD នោះ បន្ទាប់ការបង្ហាញវត្តមានចាប់តាំងពីឆ្នាំ 1991 មក។ មូលហេតនៃការផ្លាស់ប្តូនេះ គឺដោយសារតែភាពបត់បែននៃ TNGA platform ដែលប្រព័ន្ធថ្មីនេះ គឺមានការទាញយកពីរថយន្តប្រភេទ RAV4 compact crossover ហើយមុខងារដថ្មីនេះ នឹងចាប់ផ្តើមប្រើប្រាស់នៅលើរថយន្ត Camry គ្រប់ទាំង អស់ចាប់ពីប្រភេទ L និង hybrid versions នោះ។ 

រថយន្ត Camry នេះគឺប្រើប្រាស់នូវម៉ាស៊ីន 2.5-liter inline-4 ដែលមានកម្លាំង 203 សេះ និងកម្លាំងរមួល 184 lb-ft ជាមួយនឹងចង្កឹះលេខ 8 វគ្គថែមទៀតផង។ សម្រាប់ប្រព័ន្ធ AWD system ថ្មីនេះ គឺនឹងអនុញ្ញាតអោយកម្លាំងរមួលនេះប្រើប្រាស់សម្រាប់កង់ខាងក្រោយបានប្រសិនបើកង់ខាងមុខមានការរអិល ឬស្ថិតនៅក្នុងទម្រង់នៃការបើកបរនៅលើស្ថានភាពព្រិលធ្លាក់ខ្លាំងនោះ។ រថយន្ត V6 Camry នេះ គឺមិនមានផ្តល់ជូននូវ AWD នោះទេ។

ក្រុមហ៊ុន Toyota បានអះអាងថា ប្រព័ន្ធនៃ AWD ពិតជាសំខាន់ណាស់ក្នុងការសន្សំសំចៃទៅលើការប្រើប្រាស់ប្រេងឥន្ធនៈ ហើយវានឹងដំនើរការដោយស្វ័យប្រវត្តិថែមទៀតនៅពេលដែលត្រូវការ។ ផ្នែកខាងក្នុងរបស់រថយន្តនេះ គឺមានទំហំដូចគ្នាទៅនឹងរថយន្ត Camry និង Avalon hybrid ម៉ូឌែលផ្សេងទៀតផងដែរ។ វាមានទម្ងន់ប្រហែលជា 165 ផោនសម្រាប់រថយន្ត Camry FWD ប៉ុន្តែសម្រាប់ទម្ងន់របស់រថយន្ត Avalon AWD គឺដូចគ្នាទៅនឹងប្រភេទ FWD របស់វាផងដែរ។

រថយន្តស៊េរីថ្មី Avalon AWD ឆ្នាំ 2021 នេះ នឹងមានប្រភេទជា XLE  និង Limited trims ។ ក្រុមហ៊ុន Toyota បាននិយាយថា ម្ចាស់រថយន្តអាចរំពឹងថារថយន្ត Sedans ទាំងពីរនេះ នឹងមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលគ្នាទៅលើផ្នែកបច្ចេកទេស និងដូចគ្នាទៅនឹងម៉ូឌែល FWD ផងដែរ។ រថយន្ត Camry AWD 2020 ត្រូវបានគេរំពឹងថា នឹងបង្ហាញខ្លួននៅក្នុងហាងលក់ជាច្រើននៅរដូវផ្ការីកនៅឆ្នាំក្រោយនេះ។

សម្រាប់រថយន្ត AWD trims នឹងទទួលបាននូវកញ្ចប់ Cold-Weather Package ដែលមានកៅអីកំដៅ និងកញ្ចក់សម្រាប់ម៉ូឌែល LE ខណៈពេលដែលរថយន្ត SE ទទួលបាននូវដៃចង្កូតកំដៅថែមទៀតផង។ រថយន្ត Avalon AWD ឆ្នាំ 2021 នឹងដាក់លក់នៅក្នុងរដូវស្លឹកឈើជ្រុះនៅឆ្នាំក្រោយនេះដែរ ហើយវាក៏មានដៃចង្កូតកំដៅមកស្រាប់តែម្តង។ សម្រាប់តម្លៃរបស់រថយន្តទាំងពីរនេះ នៅមិនទាន់បញ្ជាក់នៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន