no-alternative title
no-alternative title

Apple ទទួលបានប៉ាតង់ថ្មីមួយដែលមានសមត្ថភាពអាចជួយអ្នកបើកបរអោយនៅតែមើលឃើញផ្លូវបានល្អនៅទោះស្ថិតក្នុងអាកាសធាតុអាក្រក់

កាលពីដើមសប្តាហ៍កន្លងទៅនេះ ក្រុមហ៊ុន Apple បានប្រកាសថា ខ្លួនទទួលបាននូវប៉ាតង់ថ្មីមួយដែលពាក់ព័ន្ធទៅនឹងគម្រោង Project Titan។ នៅក្នុងប៉ាតង់ថ្មីនេះ គឺគឺជាបច្ចេកវិទ្យាថ្មីដែលមានការពាក់ព័ន្ធទៅនឹងការជួយអ្នកបើកបរអោយនៅតែមើលឃើញនៅក្នុងពេលដែលជួបជាមួយនឹងស្ថានភាពដែលពិបាកៗ។ យោងតាមការបញ្ជាក់នៅក្នុងរបាយការណ៍របស់ PatentlyApple នេះ បានអោយដឹងថា ថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple បានទទួលបាននូវប៉ាតង់ដោយការិយាល័យប៉ាតង់ និងម៉ាកសញ្ញារបស់អាមេរិក ដែលពាក់ព័ន្ធទៅនឹងគម្រោង  Project Titan របស់ខ្លួន ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងឯកសារនេះ គឺមានការបង្ហាញអំពីប្រព័ន្ធថ្មីដែលអនុញ្ញាតអោយអ្នកបើកបរនៅតែមើលឃើញនូវស្ថានភាពផ្លូវបានយ៉ាងច្បាស់។ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានគេចាត់ទុកថា គឺជារឿងមួយពិតជាសំខាន់ខ្លាំងណាស់នៅក្នុងស្ថានភាពធាតុអាកាសដែលអាក្រក់ៗដូចជាការធ្លាក់ព្រិល ការចុះអ័ព្ទ ឬធូលីជាដើម។ នៅក្នុងការបើកបរ ការមើលឃើញខាងមុខនោះ គឺជាផ្នែកមួយដ៏សំខាន់ដែលផ្តល់នូវសុវត្ថិភាពខ្ពស់ក្នុងការបើកបរ។

នៅក្នុងពេលដែលការមើលទៅខាងមុខមិនច្បាស់នោះ ប្រព័ន្ធនេះ វានឹងជួយអ្នកបើកបរជាច្រើន អោយមើលឃើញរថយន្តជាច្រើននៅលើដងផ្លូវបានយ៉ាងល្អ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ ដែលអាចកើតមានឡើងជាយថាហេតុនោះ។ នៅក្នុងប៉ាតង់នេះ ក៏បានបញ្ជាក់បន្ថែមដែរ សម្រាប់រថយន្តដែលមានប្រព័ន្ធនេះ គឺនឹងមានសមត្ថភាពបើកបរបានស្រួល នឹងអាចកាត់បន្ថយទៅលើគ្រោះថ្នាក់បានល្អប្រសើរជាងមុន៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ភីកអាប់ KGM Musso ស៊េរីថ្មីឆ្នាំ 2027 គូប្រជែង Toyota Hilux នឹងបង្ហាញវត្តមាននៅដើមឆ្នាំ 2026 ខាងមុខនេះ

ដោយ ប៉េងលីន
Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

Kia EV5 ស៊េរី Facelift ឆ្នាំ 2026 ឌីស្សាញរូបរាងថ្មី បំពាក់នូវបច្ចេកវិទ្យាទំនើបជាងមុនត្រៀមបង្ហាញខ្លួនឆាប់ៗនេះ

ដោយ ប៉េងលីន
BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

BYD Yuan Max ឡានអគ្គិសនី SUV ម៉ូដែលថ្មីត្រៀមបង្ហាញខ្លួនលើទីផ្សារក្នុងពេលឆាប់ៗខាងមុខនេះ

ដោយ ប៉េងលីន
ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ឡានអគ្គិសនី Xpeng G7 EREV នឹងមកដល់ឆ្នាំ 2026 អាចបើកបរបាន 1,704km ហើយនឹងទ្រទ្រង់អាគុយ 5C ទៀតផង

ដោយ ប៉េងលីន
Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

Polestones Adamas EREV SUV រូបរាងអំណាច អាចបើកបរបានចម្ងាយ 1,405km មានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន