no-alternative title

រោងចក្រផលិតរថយន្ត Mitsubishi Pajero នៅប្រទេសជប៉ុន បានងាកមកផលិតក្រដាសជូតមាត់ និងក្រដាសបង្គន់វិញហើយ

បន្ទាប់ពីការប្រកាសបិទបញ្ចប់នូវសង្វាក់ផលិតកកម្មរបស់ខ្លួនទៅលើរថយន្ត Mitsubishi Pajero នៅក្នុងរោងចក្រ Sakahogi ដែលស្ថិតនៅប្រទេសជប៉ុននោះ នៅពេលនេះ ក្រុមហ៊ុន Mitsubishi Motors បានចុះកិច្ចព្រមព្រៀងលក់រោងចក្រនេះទៅឱ្យក្រុមហ៊ុនផលិតក្រដាសនៅក្នុងស្រុកមួយហើយ។ គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុនក្នុងការបិទបញ្ចប់នៃខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនជប៉ុនមួយនេះ គឺបានកើតឡើងកាលពីឆ្នាំមុន បន្ទាប់តួរលេខនៃការលក់រាយទៅលើម៉ូដែល Pajero នេះ គឺមានចំនួនទាបជាងការរំពឹងទុក។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងកិច្ចព្រមព្រៀងខាងលើនេះ គឺក្រុមហ៊ុនផលិតរថយន្តជប៉ុនមួយនេះ នឹងលក់រោងចក្រនេះទៅ Daio Paper ដែលជាក្រុមហ៊ុនក្នុងស្រុកមួយ នៅក្នុងបំណងរក្សាការងាររបស់ប្រជាជនមួយចំនួននៅក្នុងស្រុក និងជួយរក្សាលំនឹងសេដ្ឋកិច្ចសម្រាប់រដ្ឋាភិបាលផងដែរ។ កិច្ចព្រមព្រៀងនៅក្នុងការលក់រោងចក្រកនេះ គឺមានតម្លៃ 4 ពាន់លានយ៉េន (33 លានដុល្លារ) ដោយក្រុមហ៊ុនថ្មី នឹងធ្វើការជួសជុល កែលំអរកន្លែងនេះឡើងវិញ ដើម្បីផលិតផលិតផលក្រដាស ដែលមាមដូចជា ក្រដាសជូតមាត់ និងក្រដាសបង្គន់ជាដើម។ 

សូមជំរាបថា រោងចក្រផលិតរថយន្តថ្មីនេះ គឺមានទីតាំងស្ថិតនៅកណ្តាលប្រទេសជប៉ុនតែម្តង ហើយពេលនេះ គឺមានការគ្រប់គ្រងដោយ Daio ដោយទីនោះ គឺមានភាពបត់បែនយ៉ាងខ្លាំងនៅក្នុងការផ្គត់ផ្គង់និងសេវកម្មប្រកបដោយប្រសិទ្ធភាពបំផុត សម្រាប់ទីក្រុង Tokyo និង Greater Osaka ដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងប្រទេសនេះ។ សូមជំរាបថា ក្រុមហ៊ុន Daio បានកាន់កាប់ភាគហ៊ុន 30% នៃទីផ្សារក្រដាស ជូតមុខ និងបង្គន់នៅក្នុងប្រទេសជប៉ុន។ ជាមួយកន្លែងថ្មីនេះ ត្រូវបានគេមើលឃើញថា ក្រុមហ៊ុននេះ នឹងអាចពង្រីកលទ្ធភាពនៃការផលិតកាន់តែធំថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងការលក់រោងចក្រនេះ ក៏មានការលើកឡើងនូវមតិយោបល់ជាច្រើន ទាក់ទងទៅនឹងអនាគតរបស់ Pajero ដែលជារថយន្ត SUV ដែលមានប្រវត្តិដ៏សម្បូរបែបនៅក្នុងប្រទេសជប៉ុន និងជុំវិញពិភពលោកផងដែរ។ កន្លងមក ទីផ្សារប្រទេសអូស្ត្រាលី ត្រូវបានមើលឃើញថា គឺបានប្រកាសចេញនូវរថយន្តប្រភេទ SUV នេះ កាលពីឆ្នាំ 2021 និងលក់ចេញបានរហូតដល់ 800 គ្រឿងនៅពេលនោះ។ ជាមួយគ្នានេះ ក៏មានព័ត៌មានថា ក្រុមហ៊ុន Mitsubishi និង Nissan បានពិភាក្សាអំពីការសហការគ្នា ផលិតទៅលើម៉ូដែលជំនាន់ក្រោយនេះដែរ ដោយពាក្យចចាមអារ៉ាមបាននិយាយថា Mitsubishi Pajero នឹងការរចនាឡើងវិញនៅឆ្នាំ 2024 ខាងមុខនេះ។

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន