no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Honda បង្ហាញនូវម៉ូតូអគ្គិសនី U-GO Electric Scooter ដែលអាចបើកបរបានល្បឿន 53km/h នៅក្នុងទីផ្សារប្រទេសចិន

មួយរយៈចុងក្រោយនេះ ការប្រើប្រាស់ម៉ូតូ Scooter ដែលដើរដោយថាមពលអគ្គីសនី គឺកំពុងតែមានការពេញនិយមខ្លាំងមែនទែន នៅតាមបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ និងអភិវឌ្ឍន៍ខ្លាំង ហើយនិងប្រទេសជឿនលឿន។ ភាគច្រើននៃផលិតផលដែលបាននាំចេញទៅលក់នៅទីនោះ គឺជាផលិតផលរបស់ប្រទេសចិន។ នៅពេនេះដោយសារតែមើលឃើញពីតម្រូវការមួយនេះ ក្រុមហ៊ុនផលិតម៉ូតូ និងរថយន្តរបស់ប្រទេសជប៉ុន Honda ក៏បានបង្ហាញចេញនូវផលិតផលថ្មីរបស់ខ្លួននៅក្នុងទីផ្សារអគ្គិសនីផងដែរ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Wuyang-Honda ដែលជាដៃគូរអជីវកម្មរបស់ក្រុមហ៊ុនជប៉ុនមួយនេះ ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន បានសម្រេចផលិតបន្ថែមនូវម៉ូតូអគ្គិសនី (electric scooter) ថ្មីមួយទៀត ដែលមានឈ្មោះហៅថា U-GO Electric Scooter នៅក្នុងទីផ្សាររបស់ចិន។  សម្រាប់ U-GO e-scooter នេះគឺមាន 2 ម៉ូឌែលនេះគឺមានការឌីស្សាញយ៉ាងទាន់សម័យបំផុត។ 

ម៉ូតូអគ្គិសនីជំនាន់ថ្មីនេះ មានសមត្ថភាពអាចធ្វើដំណើរបានចម្ងាយ 53km/h សម្រាប់ប្រភេទ 1.2kW និងម៉ូឌែលមួយទៀតដែលមាន  0.8kW គឺមានល្បឿន 43km/h។ ម៉ូតូទាំងពីរនេះ គឺអាចផ្ទុកបានដល់ទៅ 26L។

ម៉ូតូអគ្គិសនី  Honda U-GO Electric Scooter នេះអាចរកទិញបាននៅក្នុងប្រទេសចិននៅក្នុងតម្លៃ CNY 7,499 ($1,150) ខណៈពេលដែលប្រភេទ Standard version ដែលមាន  1.2kW នោះគឺមានតម្លៃ CNY 7,999 ($1,233) ។ គួរបញ្ជាក់ផងដែរ ទីផ្សារ  e-Scooter គឺមានការពេញនិយមខ្លាំងមែនទែននៅក្នុងប្រទេសចិន និងឥណ្ឌា៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម