Nissan កំពុងផលិតថ្ម Solid-State ដែលមានអនុភាពសាកភ្លើងលឿនជាងបីដងធៀបនឹងថ្ម Lithium-ion

កាលពីដើមឆ្នាំ 2022 ក្រុមហ៊ុនផលិតរថយន្ត Nissan បានប្រកាសពីគម្រោងក្នុងផលិតបច្ចេកវិទ្យាថ្មរថយន្តអគ្គិសនីជំនាន់ថ្មីប្រភេទ Solid-State Batteries ដែលនឹងចាប់ផ្តើមនាឆ្នាំ 2028។ ទោះជាយ៉ាងណាក្រុមហ៊ុនផលិតរថយន្តនេះត្រូវបានគេរំពឹងថា អាចនឹងដំណើរការរោងចក្រផលិតសាកល្បងសម្រាប់ថ្ម Solid-State Batteries នៅឆ្នាំ 2025 ជាមួយនឹងការងារវិស្វកម្មដែលត្រូវបានបញ្ចប់នៅឆ្នាំ 2026។ នៅក្នុងបទសម្ភាសន៍ថ្មីមួយជាមួយទស្សនាវដ្តីរថយន្តរបស់ចក្រភាពអង់គ្លេស Autocar Magazine អនុប្រធានក្រុមហ៊ុនសម្រាប់ R&D នៅអឺរ៉ុប លោក David Moss បាននិយាយអំពីអត្ថប្រយោជន៍សំខាន់ៗបីរបស់អនាគតបច្ចេកវិទ្យាថ្មរថយន្តអគ្គិសនីជំនាន់ថ្មីនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក David Moss បានបញ្ជាក់ថា ជាមួយថ្ម Solid-State  គឺនឹងបង្កើនល្បឿនសាកលឿនជាងបីដងធៀបនឹងបច្ចេកវិទ្យាថ្ម Lithium-ion ដែលអាចឡើងដល់ 400kW។ លើសពីនេះ Nissan កំពុងស្វែងរកប្រភពដង់ស៊ីតេថាមពលទ្វេដង និងកាត់បន្ថយថ្លៃដើមក្នុងការផលិតបានពាក់កណ្តាល បើធៀបនឹងថ្មលីចូម-អ៊ីយ៉ុង (Lithium-ion) បច្ចុប្បន្ន។ នៅក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍នេះ ក្រុមការងារវិស្វករនៅប្រទេសជប៉ុន បានសហការជាមួយអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Oxford ដោយបានបង្កើតកោសិកាបច្ចេកវិទ្យាថ្មជំនាន់ថ្មីនេះទំហំ 10 សង់ទីម៉ែត្រការ៉េ។ ដែលកោសិកាចុងក្រោយរបស់ថ្ម Solid-State  អាចនឹងសម្រេចបាននៅត្រឹមទំហំប៉ុនកុំព្យូទ័រយួរដៃ។

ក្រុមហ៊ុន Nissan បានកំពុងតែធ្វើការនៅលើថ្មប្រភេទ All-solid-state ដែលមានន័យថា សារធាតុរាវទាំងអស់នឹងត្រូវដកចេញ។ ហើយលោក Moss បានប្រាប់ Autocar ថា ក្រុមហ៊ុនផលិតរថយន្តបច្ចុប្បន្នបានធ្វើការដកចេញនៅសារធាតុរាវប្រភេទអេឡិចត្រូលីត។ ការរក្សាទុកសារធាតុមួយប្រភេទនេះ អចនឹងមានផលប៉ះពាល់អវិជ្ជមានលើការផ្ទេរថាមពល និងថាមពល។ លោកបានបន្តថា ការប្រើប្រាស់បច្ចេកវិទ្យាថ្មថ្មីនេះ នឹងធ្វើឱ្យកាន់តែមានអនុភាពថាមពលកម្រិតខ្ពស់ក្នុងការដាក់ឱ្យដំណើរការនៅលើរថយន្តភីកអាប់អគ្គិសនីធំៗ និងរថយន្ត SUV។ 

ទាក់ទិននឹងការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មប្រភេទ Solid-State សម្រាប់ប្រើនៅលើរថយន្តអគ្គិសនីនេះ ក្រុមហ៊ុន Nissan ត្រូវបានគេរាយ មានគម្រោងក្នុងការផលិតរថយន្តដឹកទំនិញដើរដោយថាមពលអគ្គិសនីសុទ្ធ ដើម្បីប្រជែងទីផ្សារជាមួយរថយន្ត Tesla Semi-Truck។ ចំពោះកញ្ចប់ថ្មលីចូម-អ៊ីយ៉ុងជំនាន់ថ្មីនឹងរួចរាល់សម្រាប់ប្រើប្រាស់នៅពាក់កណ្តាលទស្សវត្សរ៍នេះ ហើយជាមួយនឹងថ្មដែលគ្មានសារជាតិ cobalt គ្រោងនឹងធ្វើឡើងនៅឆ្នាំ 2028។ ជាមួយថ្មរថយន្តអគ្គិសនីថ្មីជំនាន់ក្រោយនេះ ត្រូវបានគេប៉ាន់ប្រមាណថានឹងអាចកាត់បន្ថយការចំណាយរហូតដល់ 65 ភាគរយបើប្រៀបធៀបទៅនឹងថ្មប្រើនៅលើរថយន្តអគ្គិសនីនាពេលបច្ចុប្បន្ននេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

realme C55 ទំហំផ្ទុកធំ 16GB+256GB តម្លៃក្រោម 200 ដុល្លារ នឹងប្រកាសជាផ្លូវការណ៌នៅប្រទេសកម្ពុជា នៅថ្ងៃទី 21 មីនានេះ!

ដោយ ប៉េងលីន
 OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

OPPO Find N2 Flip ដែលជាស្មាតហ្វូនអេក្រង់បត់មានអេក្រង់ខាងក្រៅធំបំផុតនោះ នឹងមកដល់កម្ពុជាឆាប់ៗនេះហើយ

ដោយ ប៉េងលីន
តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

តើស្មាតហ្វូនអេក្រង់បត់ OPPO Find N2 Flip មានភាពទាក់ទាញយ៉ាងណា? ទើបអ្នកប្រើប្រាស់ជាច្រើន ចាប់អារម្មណ៌ខ្លាំងម្ល៉េះ!

ដោយ ប៉េងលីន
Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

Huawei P60 Series និង Mate X3 អាចធ្វើការ Pre-Order បានចាប់ពីថ្ងៃនេះហើយ!

ដោយ ប៉េងលីន
ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ជក់ចិត្ត! ជក់អារម្មណ៍! លេងហ្គេមកម្សាន្តកាន់តែជក់ដៃជាមួយខ្សែស្រឡាយស្មាតហ្វូនដ៏ល្អឯក Samsung Galaxy S23 Series…!!

ដោយ ប៉េងលីន
 OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

OPPO Find N2 Flip បង្កប់ចំណុចពិសេសថ្មីមួយដែលទាក់ទាញជាងស្មាតហ្វូនបត់ដទៃ គឺអេក្រង់បត់ស្ទើរតែគ្មានស្នាមផ្នត់

ដោយ ប៉េងលីន