no-alternative title
no-alternative title
no-alternative title
no-alternative title

Noi ES6 រថយន្តអគ្គិសនីស៊េរីថ្មីបំពាក់ថាមពលអាគុយបីជម្រើសផ្សេងគ្នា បានប្រកាសចេញផ្លូវការនៅទីផ្សារប្រទេសចិន

Noi គឺជាក្រុមហ៊ុនផលិតរថយន្តអគ្គិសនីដ៏មានឥទ្ធិពលមួយនៅក្នុងប្រទេសចិន និងនៅលើទីផ្សាររថយន្តអគ្គិសនីទូទាំងសកលលោក។ ដោយទទួលបានជោគជ័យខ្លាំងទៅលើទីផ្សារលក់រថយន្តរបស់ខ្លួនទាំងក្នុងស្រុក និងក្រៅស្រុក ក្រុមហ៊ុននេះបានធ្វើការប្រកាសចេញស្រឡាយរថយន្តអគ្គិសនីថ្មីៗរបស់ខ្លួនជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការទីផ្សារ។ ដោយឡែកកាលពីម្សិលមិញនេះ Noi ក៏បានធ្វើការប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីមួយម៉ូដែលដែលមានឈ្មោះថា Noi ES6 នៅទីផ្សារប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តអគ្គិសនីស៊េរីថ្មី Noi ES6 មានជម្រើសបំពាក់ថាមពលអាគុយ 3 ផ្សេងៗពីគ្នា ប៉ុន្តែ ក្រុមហ៊ុនបានប្រកាសចេញលក់តែជម្រើសពីរប៉ុណ្ណោះ។ ដោយជម្រើសទីមួយ គឺ Noi ES6 ដែលមានបំពាក់ថាមពល អាគុយអគ្គិសនីកំលាំង 75kWh ដែលអាចរត់បានចំងាយផ្លូវ 470 គីឡូម៉ែត្រនៅពេលសាកពេញម្តង និងជម្រើសមួយទៀត គឺ Noi ES6 ដែលបំពាក់ថាមពលអាគុយអគ្គិសនីកំលាំង 100kWh ដែលអាចរត់បានចំងាយផ្លូវ 625 គីឡូម៉ែត្រសម្រាប់ការសាកអាគុយមួយពេញម្តង។ ហើយជម្រើសមួយទៀតដែល Noi ត្រៀមប្រកាសចេញនៅពេលខាងមុខ គឺជាម៉ូដែល ES6 ដែលបំពាក់ថាមពលអាគុយអគ្គិសនីជាប្រភេទ semi-solid state កំលាំង 150kWh ដែលមានសមត្ថភាពរត់បានចំងាយផ្លូវដល់ 930 គីឡូម៉ែត្រ ហើយម៉ូដែលនេះនឹងមកដល់នៅក្នុងខែកក្ដដាខាងមុខនេះ។

រថយន្តអគ្គិសនីស៊េរីថ្មី Noi ES6 នេះត្រូវបានក្រុមហ៊ុនប្រកាសចេញលក់ផ្លូវការណ៍នៅប្រទេសចិនក្នុងតម្លៃខ្ទង់ប្រហែល $52,000 សម្រាប់ម៉ូដែលបំពាក់ថាមពលអាគុយអគ្គិសនីកំលាំង 75kWh និងខ្ទង់ប្រហែល $60,400 សម្រាប់ម៉ូដែលបំពាក់ថាមពលអាគុយអគ្គិសនីកំលាំង 100kWh។ Noi បានបំពាក់នូវម៉ូទ័រអគ្គិសនីទាំងនៅលើកង់មុខ និងកង់ក្រោយដែលផ្តល់នូវកំលាំង 400kW និងអាចជាន់ស្ទុះពី 0 ទៅ 100km ចាយពេលប្រមាណ 4.5 វិនាទី។

បន្ថែមពីនេះ Noi ES6 ក៏បានបំពាក់នូវប្រព័ន្ធ 4-piston calipers ដែលអាចបញ្ឈប់រថយន្តដែលមានល្បឿន 100km/h ឲ្យឈប់ត្រឹមចំងាយ 34.5 ម៉ែត្រតែប៉ុណ្ណោះ ដែលល្អបំផុតសម្រាប់ការជាន់ហ្វ្រាំងភ្លាមៗនៅពេលមានឧបសគ្គបន្ទាន់។ Noi ES6 នឹងត្រូវនាំចេញទៅកាន់ទីផ្សារអឺរ៉ុបនៅមុនដំណាច់ឆ្នាំនេះ ក្រោមស្លាកឈ្មោះថ្មីថា Noi EL6 ប៉ុន្តែ សម្រាប់តម្លៃនៅទីផ្សារអឺរ៉ុបមិនទាន់ត្រូវបានក្រុមហ៊ុនបង្ហើបឲ្យដឹងនៅឡើយទេ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

សម្ពោធជាផ្លូវការ vivo V50 Lite ថាមពលថ្មទំនើប ដែលមានការរចនាស្តើងបំផុតបានបើកទទួលការកក់ហើយ

ដោយ ប៉េងលីន
ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ប្រូម៉ូសិនរដូវក្ដៅពីស៊ុនស៊ីម៉ិចកូ ទិញផលិតផល LG បញ្ចុះតម្លៃរហូតដល់ ៣០%

ដោយ ប៉េងលីន
Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

Option ពិសេសៗទាំង 5 មានបំពាក់លើ Ford Everest ស៊េរីថ្មី ធានាជួយដល់ការប្រើប្រចាំថ្ងៃ និងសុវត្ថិភាពខ្ពស់បំផុត!

ដោយ ប៉េងលីន
Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

Mazda នឹងមានការប្រកាសចេញនូវរថយន្តអគ្គិសនីរបស់ខ្លួនចំនួន 2 បន្ថែមទៀត

ដោយ ប៉េងលីន
 ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ក្រុមហ៊ុន GGEAR Group និង LG Electronics នាំចូលម៉ាស៊ីនត្រជាក់ LG AI Air ជំនាន់ចុងក្រោយ មកកាន់ទីផ្សារកម្ពុជា

ដោយ ប៉េងលីន
RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

RAM 1500 Express 2026 បំពាក់ម៉ាស៊ីន V6 3.6-Liter កំលាំង 305 សេះ មានតម្លៃជាង 4 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន