no-alternative title
no-alternative title

MSI និង AMG ចូលរួមក្នុងព្រឹត្តិការណ៍ 24 Hours of Spa តាមរយៈភាពជាដៃគូរជាមួយ Mercedes-AMG Motorsport

ក្រុមហ៊ុន MSI មានក្តីរំភើបក្នុងការប្រកាសបង្ហាញនូវរថយន្តម៉ូឌែលថ្មីរបស់ខ្លួននោះគឺ Mercedes-AMG GT3 នៅក្នុងព្រឹត្តិការណ៍

Crowdstrike 24 Hours of Spa ដែលនឹងធ្វើឡើងនៅ  Circuit de Spa-Francorchamps ចាប់ពីថ្ងៃទី 29 ខែមិថុនាដល់ថ្ងៃទី 2 ខែកក្កដាខាងមុខនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការចូលរួមដោយ Mercedes-AMG Team AKKODIS ASP នេះ រថយន្ត #87 Mercedes-AMG GT3 នឹងធ្វើការប្រកួតប្រជែងដើម្បីដណ្តើមនូវពានរង្វាន់ Pro Cup ជាមួយនឹងកំពូលអ្នកបើកបរជាច្រើនរូបដូចជា Maximilian Goetz (អាល្លឺម៉ង់), Thomas Drouet (បារាំង) និង Lorenzo Ferrari (អ៊ីតាលី) ។ ក្រុមហ៊ុននាំមុខទៅលើហ្គេមរបស់ពិភពលោកនេះមានក្តីរំភើបក្នុងការសហការជាមួយនឹងក្រុមហ៊ុន Mercedes-AMG Motorsport សម្រាប់ព្រឹត្តិការណ៍ប្រកួតដែលមានរថយន្ត GT3 ច្រើនជាង 70 គ្រឿងនៅក្នុងឆ្នាំនេះ។

 

ព្រឹត្តិការណ៍ចុងសប្តាហ៍នៅ Spa នេះនឹងមានវត្តមានរថយន្ត MSI Mercedes-AMG GT3 ពណ៌ស និងពណ៌ទឹកប្រាក់ដែលមានភាពស្រស់ស្អាត ហើយវាក៏បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ជាច្រើនផងដែរ។ អ្នកបើកបរដ៏ជំនាញដូចជាលោក Goetz, Drouet និង  Ferrari នឹងបង្ហាញនូវសមត្ថភាពនៃការបើកបរដ៏អស្ចារ្យរបស់ពួកគេ។ ក្រុមហ៊ុន MSI ក៏នឹងរៀបចំនូវព្រឹត្តិការណ៍ esports នៅចុងសប្តាហ៍នេះផងដែរ ហើយនេះគឺជាលើកដំបូងបំផុតដែល Mercedes-AMG Esports Team MSI មានវត្តមានជាផ្លូវការនៅលើឆាក។

នៅក្នុងនាមជាអ្នកនាំមុខនៅក្នុងឧស្សាហកម្មនេះ ក្រុមហ៊ុន MSI ជាប់ឈ្មោះជាម៉ាកយីហោដែលមានការជឿជាក់បំផុតនៅក្នុងហ្គេម និង Esports ។ កិច្ចសហការជាសកលជាមួយនឹង  Mercedes-AMG Motorsport នេះនឹងមានការប្រើប្រាស់នូវឡូហ្គូ MSI ជាដៃគូសហការផ្លូវការនៅក្នុងព្រឹត្តិការណ៍ GT ទាំងអស់នៅទូទាំងពិភពលោក។ តាមរយៈកិច្ចសហការនេះ ក្រុមហ៊ុន MSI នឹងប្តេជ្ញាក្នុងការពង្រីកនូវផលិតផលជាច្រើនរបស់ខ្លួនអោយកាន់តែអស្ចារ្យ សមត្ថភាពខ្លាំងក្លា និងភាពច្នៃប្រឌិតខ្ពស់បំផុតសម្រាប់អ្នកគាំទ្ររបស់ MSI ទាំងអស់។

លោក  Sam Chern អនុប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន MSI និយាយថា “ក្រុមហ៊ុនបច្ចេកវិទ្យា MSI និង Mercedes-AMG បានចែករំលែកនូវគោលតម្លៃស្នូល និងវប្បធម៌នៃការសហការគ្នាដែលជាយុទ្ធសាស្រ្តដ៏ល្អឥតខ្ចោះ។ តាមរយៈបច្ចេកវិទ្យាច្នៃប្រឌិតខ្ពស់នៅក្នុងការលេងហ្គេម និងការប្រកួតប្រជែងគឺជាជំនឿដ៏មុតមារបស់យើង។ ដោយមានការគាំទ្រពីក្រុមហ៊ុន MSI យើងជឿជាក់ថា Mercedes-AMG នឹងជួយអ្នកលេងហ្គេម និងអ្នកបើកបរអោយសម្រេចបាននូវភាពជោគជ័យនៅក្នុងការប្រកួតនាៗ។ តាមរយៈកិច្ចសហការប្រតិបត្តិការយ៉ាងជិតស្និទ្ធិរបស់យើងនៅក្នុង 24 Hours of Spa នេះ យើងជឿជាក់ថាគ្រប់អ្នកបើកបរទាំងអស់នឹងទទួលបាននូវជ័យជំនះក្នុងការប្រកួតពានរង្វាន់ជាក់ជាមិនខាន។”

លោក Maximilian Goetz អ្នកបើកបររថយន្ត #87 Mercedes-AMG Team AKKODIS ASP បាននិយាយថា “សម្រាប់រូបខ្ញុំ  24 Hours of Spa គឺព្រឹត្តិការណ៍ប្រកួត GT3 ដ៏លំបាកបំផុតមួយរបស់ពិភពលោក។ ជាមួយនឹងរថយន្តជាង 70 គ្រឿងនៅក្នុងការប្រកួតនេះ វាគឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ។ អ្នកនឹងមិនអាចសម្រាកបាននោះទេ ហើយអ្នកតែងតែមានសម្ពាធជានិច្ច។ យើងនឹងធ្វើរឿងនេះអោយបានល្អបំផុត ខ្ញុំសង្ឃឹមថាព្រឹត្តិការណ៍នេះជាភាពជោគជ័យបំផុត និងល្អបំផុត ហើយខ្ញុំនឹងជួបជាមួយនឹងអ្នកគាំទ្រនៅទីនោះ។ ខ្ញុំពិតជារំភើបណាស់ដែលបានបើកបរទៅលើរថយន្តនេះដែលបង្ហាញអំពីភាពជាដៃគូររវាងក្រុមហ៊ុន MSI និង  Mercedes-AMG ។ កុំភ្លេចមើលនាគពណ៌សនៅលើដងផ្លូវទាំងអស់គ្នា!”

 

ព័ត៌មានពាណិជ្ជកម្ម