no-alternative title
no-alternative title

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កាលពីដើមសប្តាហ៌កន្លងទៅនេះ មានសេចក្តីរាយការណ៌ថ្មីមួយ បាននិយាយពីការបង្ហាញវត្តមានរបស់កំពូលរថយន្តជំនាន់ថ្មី Fang Cheng Bao Bao 8 (Leopard 8) ម្តងរួចមកហើយ។ នៅថ្ងៃនេះ ក្រុមហ៊ុននេះ បានចេញមកបញ្ជាក់ថា រថយន្តថ្មីនេះ នឹងមានការប្រកាសចេញនៅលើទីផ្សារក្នុងត្រីមាសទី 3 ឆ្នាំនេះហើយ ដោយមានតម្លៃចាប់ពី 500,000 យ៉ន់ ប្រហាក់ប្រហែល 69,050 ដុល្លារ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងការបញ្ជាក់ខាងនេះ ក្រុមហ៊ុនផលិតរថយន្ត BYD ក៏បានធ្វើការចែករំលែកនូវព័ត៌មានមួយចំនួនរបស់រថយន្ត SUV ម៉ូដែលប្រណិតរបស់ BYD នេះ នៅមុនពេលដែលក្រុមហ៊ុនដាក់អោយមានការទស្សនា និងធ្វើតេស្តផ្ទាល់នៅក្នុងព្រឹត្តិតការណ៌ Beijing Auto Show នាសប្តាហ៌ក្រោយផងដែរ។ 

កំពូលរថយន្តជំនាន់ថ្មី Fang Cheng Bao Bao 8 (Leopard 8) ថ្មីនេះ នឹងក្លាយជាសមាជិកថ្មី ដែលនឹងមកបំពេញតម្រូវការរបស់អ្នកប្រើប្រាស់ បន្ទាប់ពី Bao 3 និង Bao 5 ដែលបានដាក់លក់នៅលើទីផ្សារ ផ្អែកទៅតាមសមត្ថភាពខុសៗគ្នា។ Bao 5 ត្រូវបានក្រុមហ៊ុនដាក់លក់កាលខែវិច្ឆិកាកន្លងទៅ។ ដូចគ្នាជាមួយនិងម៉ូដែល Bao 5 អញ្ចឹងដែរ សម្រាប់ Bao 8 ក៏នឹងដំណើរការនៅប្រព័ន្ធបើកបរ DMO super hybrid off-road platform របស់  BYD ដែលមានសមត្ថភាពដូចគ្នាជាមួយ BYD forthcoming pickup truck អញ្ចឹងង។

ប្រភពខាងលើនេះ បានបន្តថា កំពូលរថយន្តជំនាន់ថ្មី Fang Cheng Bao Bao 8 (Leopard 8) ថ្មីនេះ អាចនឹងមានប្រវែងគម្លាតកង់មុខក្រោយ 2920mm និងមានតួរខ្លួនប្រវែង 5200mm មានទទឺង 2000mm ហើយនិងកំពស់ 1900mm។ យោងតាមក្រុមហ៊ុន BYD បានបញ្ជាក់ថា រថយន្ត The Fang Cheng Bao Bao 8 ថ្មីនេះ នឹងមានជម្រើស 6 កៅអី និង 7 កៅអី។ នៅលើរថយន្តនេះក៏នឹងមានការបំពាក់នូវប្រព័ន្ធបើកបរ Eye of the Gods high-end intelligent driving system ដែលមានការគាំទ្រដោយ urban ក៏ដូចជា high-speed NOA (navigation on autopilot) ថែមទៀតផង។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

ដោយ ប៉េងលីន
ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ដោយ ប៉េងលីន