no-alternative title
no-alternative title

មិនគួរអោយជឿ! BYD ម៉ូដែលថ្មីនេះ មានការបញ្ជាទិញមុនដល់ទៅ 20,000 គ្រឿងក្នុងរយះពេលត្រឹមតែ 72 ម៉ោងប៉ុណ្ណោះ

 

ថ្មីៗនេះ BYD ទើបតែបានធ្វើការប្រកាសចេញរថយន្តអគ្គិសនីស៊េរីថ្មីរបស់ខ្លួនម៉ូដែល Song L DM-i។ ហើយឥលូវនេះបើតាមរបាយការណ៍ក្រុមហ៊ុនបានបង្ហាញថា ក្នុងរយះពេល 72 ម៉ោង បន្ទាប់ពីការប្រកាសចេញ និងទទួលការបញ្ជាទិញ រថយន្តស៊េរថី្មនេះ គឺមានការបញ្ជាទិញពី 8 ទៅ 10 គ្រឿង ពីតំណាងចែកចាយមួយ។ ដែលសរុបក្នុងរយះពេល 72 ម៉ោងនេះ ក្រុមហ៊ុនទទួលបានការបញ្ជាទិញមុន Song L DM-i ចំនួន 20,000 គ្រឿងពីក្រុមហ៊ុនចែកចាយបន្តនៅទូទាំងប្រទេសចិន ដែលមានន័យថា ចំនួន 20,000 គ្រឿង គឺជាការបញ្ជាទិញថ្មីសម្រាប់រថយន្ត BYD Song L DM-i


BYD Song L DM-i គឺជារថយន្តប្រភេទ Crossover ដែលបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា DM-i plug-in-hybrid system ជំនាន់ទី 5 របស់ BYD ដែលមានអនុភាពខ្លាំងជាងមុន និងសន្សំសំចៃសាំងជាងមុន។ រថយន្តនេះបំពាក់នូវប្រព័ន្ធម៉ាស៊ីន Hybrid ទំហំ 1.5-Liter ដែលមានសមត្ថភាពអាចផលិតកំលាំងបាន 74kW និងកំលាំងរមូល 126Nm ដែលរួមដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយគ្រាប់កំលាំង 160kW និងកំលាំងរមូលជ 260Nm។ សម្រាប់ម៉ាស៊ីនដែលបំពាក់នៅលើ Song L DM-i គឺមានលេខកូដ BYD472QC ដែលជាម៉ាស៊ីនចំហេះក្នុងដែលមានប្រសិទ្ធិភាពខ្ពស់ដល់ 46.06% ហើយក៏ជាម៉ាស៊ីនដែលបានប្រើនៅលើរថយន្តម៉ូដែល BYD Qin L និង​Seal 06 DM-i ផងដែរ។


Song L DM-i មានជម្រើសកញ្ចប់អាគុយទំហំ 12.9kWh, 18.3kWh និង 26.6kWh។ ហើយបើតាមការបញ្ជាក់លើបញ្ចីនៃការធ្វើសាកល្បងរត់ចម្ងាយផ្លូវពីស្ថាប័ន​ CLTC បានបញ្ជាក់ថា Song L DM-i អាចបើកបរដោយប្រើថាមពលអាគុយអគ្គិសនីសុទ្ធបានចម្ងាយផ្លូវ 75km, 112km និង 160km ទៅតាមជម្រើសកញ្ចប់អាគុយនីមួយៗនៅពេលសាកភ្លើងមួយពេញម្តង។ ចំនែកស្ថាប័ន​ NEDC វិញបានបញ្ជាក់ថា កម្រិតស៊ីសាំងរបស់ Song L DM-i គឺ 3.88L, 3.90L និង 3.93L/100km ទៅតាមជម្រើសម៉ូដែលនីមួយៗ។ ហើយបើគិតសរុបសមត្ថភាពដែល BYD Song L DM-i អាចបើកបរបាន គឺដល់ 1,500km


សម្រាប់ឌីស្សាញវិញ អាចនិយាយបានថា BYD Song L DM-i គឺជារថយន្ត Compact-SUV Crossover-SUV mid-size SUV ដោយសារតែរថយន្តនេះមានទំហំវិមាត្ររួម គឺ 4,780mm x 1,898mm x1,670mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ខាងក្រោយ 2,782mm។ នៅផ្នែកខាងក្នុងរបស់ Song L DM-i មានបំពាក់នូវកៅអីចំនួន 5 ដែលរៀបជា 2+3 Seat។ ចំនែកការឌីស្សាញផ្នែកខាងមុខរបស់​រថយន្តេះ PHEVCrossover នេះ គឺប្រើប្រាស់នូវភាសារចនាបែបមុខនៃសត្វនាគរាជ ឬហៅថា Dragon Face Design Language ដែលរំលេចជាមួយចង្កៀង LED រចនាបែបស្លីមដូចភ្នែកនាគរាជ រួមនឹងផ្ទាំងប៉ាណាធំ និងរន្ធលំហខ្យល់ដែលមានភាពស្រដៀងគ្នាមាត់នាគរាជ។


សូមបញ្ជាក់ថា BYD បានធ្វើការប្រកាសចេញរថយន្តស៊េរីថ្មីឆ្នាំ 2025 Song L DM-i ជាមួយ Song Plus DM-I កាលពីថ្ងៃទី 25 កក្តដា ថ្មីៗនេះ។ រថយន្តស៊េរីថ្មីឆ្នាំ 2025 ទាំងពីរម៉ូដែលនេះមានជួរតម្លៃប្រហាក់ប្រហែលគ្នារថយន្តដែលបំពាក់នូវប្រព័ន្ធ Hybrid ជំនាន់ទី 5 ផ្សេងទៀតដែល និងមានជម្រើសចំនួន 5 ស៊េរី ឬ 5-options ជាមួយតម្លៃចាប់ពីខ្ទង់ $18,800 ដល់ $24,300 នៅទីផ្សារប្រទេសចិន។ តាមការបញ្ជាក់ពី BYD បានឲ្យដឹងថា អតិថិជនបានបញ្ជាទិញម៉ូដែល Song L DM-i 112​ Leading ដែលមានតម្លៃខ្ទង់ $20,150 មានចំនួន 40%, ម៉ូដែល 112 Transcendent ដែលមានតម្លៃខ្ទង់ $21,550 មានចំនួន 20% និងម៉ូដែល 160 Transcendent ដែលមានតម្លៃខ្ទង់ $22,950 មានប្រមាណ 20%

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ក្រុមហ៊ុន nubia ប្រកាសចេញលក់ស្មាតហ្វូនជំនាន់ថ្មី V80 Max ជាផ្លូវការ៖ ជាស្មាតហ្វូនអេក្រង់ធំ 6.9 អ៊ីញ ថ្មធំ 6000mAh និងបំពាក់បច្ចេកវិទ្យា AI ឆ្លាតវៃ

ដោយ ប៉េងលីន
NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

NetApp and ICT Distribution Collaborate to Power Cambodia’s Data-Driven Future

ដោយ ប៉េងលីន
គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

គូប្រជែងថ្មីជាមួយភីកអាប់ Toyota Hilux បានបង្ហាញវត្តមាននៅចិន ជាមួយនិងតម្លៃជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

Toyota ចេញ Land Cruiser 300 Hybrid ថ្មី កម្លាំងខ្លាំង មានតម្លៃចាប់ពីខ្ទង់ 10 ម៉ឺនដុល្លារ!

ដោយ ប៉េងលីន
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន 100 នាក់

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន