no-alternative title
no-alternative title

BYD YangWang U8 Luxury NEV ទទួលបានការកក់ទុកសម្រាប់សង្វាក់ផលិតដំបូងចំនួន 3 ម៉ឺនគ្រឿងរួចហើយ

សម្រាប់ទីផ្សារលក់រថយន្តអគ្គិសនីក្នុងពេលបច្ចុប្បន្ន ក្រុមហ៊ុន BYD (Built Your Dream) របស់ប្រទេសចិននៅតែបន្តនាំមុខគេទាំងទីផ្សារលក់ក្នុងស្រុក និងទីផ្សារសកល ដោយនាំមុខទាំងក្រុមហ៊ុនផលិតរថយន្តអគ្គិសនីម៉ាកល្បីបំផុតរបស់ពិភពលោក គឺ Tesla របស់សហរដ្ឋអាមេរិកទៅទៀត។ បច្ចុប្បន្ន BYD មានស្រឡាយផលិតផល និងម៉ាកយីហោរថយន្តជាច្រើនក្នុងដៃ ហើយ YangWang គឺជាម៉ាកយីហោថ្មីមួយរបស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុននៃម៉ាកយីហោមួយនេះបានធ្វើការប្រកាសចេញកំពូលរថយន្តប្រភេទ Electric Vehicle Off-road SUV ស៊េរីថ្មីម៉ូដែល YangWang U8 កាលពីអំឡុងថ្ងៃទី 20 ខែ កញ្ញា កន្លងទៅ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

BYD YangWang U8 គឺជាកំពូលរថយន្តអគ្គិសនី Off-Road ដ៏ទំនើបបំផុត និងមានការឌីស្សាញប្រណិតទំនើបទាន់សម័យជាមួយភាពហាប់ធន់រឹងមាំមិនចាញ់រថយន្ត Jeep ឡើយ។ YangWang U8 បានបង្កើតស្តង់ដារថ្មីនៃរថយន្តអគ្គិសនីជាមួយរយះចំងាយក្នុងការបើកបរដល់ 180km និងឈានដល់ 1,000km។ រថយន្ត Off-road SUV EV ដ៏ទំនើបមួយនេះបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 4 អាចបង្កើតកំលាំងបានដល់ 1,200hp ជាមួយកំលាំងបង្វិល 1,200 pound-feet និងអាចជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេល 3.6 វិនាទី ដែលនេះជាល្បឿនដែលខ្លាំងកប់ទៅហើយសម្រាប់រថយន្តអគ្គិសនីប្រភេទ Off-road មាឌធំដូចនេះ។

ក្រៅតែពីមានកំលាំងខ្លាំង និងមានថាមពលអគ្គិសនីអាចបើកបរបានរយះចំងាយឆ្ងាយហើយ BYD YangWang U8 នៅមានបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបៗចុងក្រោយដែលផ្តល់នូវផាសុខភាព និងសុវត្ថិភាពខ្ពស់ក្នុងការបើកបរថែមទៀតផង។ ជាពិសេសរថយន្ត Off-Road SUV EV មួយនេះ ក៏អាចធ្វើការបើកបរក្នុងទឹកបាន ដោយសារតែមានបំពាក់នូវប្រព័ន្ធការពារទឹកកម្រិតខ្ពស់ដូចជានាវាមុជទឹកអីចឹងដែរ។ ក្រោយពីបានបង្ហាញខ្លួនកាលពីខែកញ្ញា 2023 កន្លងមក រថយន្តស៊េរីថ្មីមួយនេះទទួលបានការចាប់អារម្មខ្លាំងពីសំណាក់អ្នកប្រើប្រាស់។ 

ហើយនៅពេលនេះ បើតាមរបាយការណ៍ពីស្ថាប័ន  Shaanxi Provincial Department of Industry and Information Technology ក្នុងខេត្ត Shaanxi របស់ប្រទេសចិន ដែលជាទីតាំងរោងចក្រផលិតរថយន្ត BYD YangWang ផ្ទាល់បានឲ្យដឹងថា YangWang U8 Luxury NEV ថ្មីនេះ ទទួលបានការកក់សម្រាប់ការផលិតដំបូងពីអតិថិជនចំនួន 3 ម៉ឺនគ្រឿងទៅហើយ។ BYD YangWang U8 មានតម្លៃខ្ទង់ប្រហែលជាង 15 ម៉ឺនដុល្លារអាមេរិកនៅទីផ្សារប្រទេសចិន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

GGEAR Group ប្រកាសសម្ពោធជាផ្លូវការនូវផលិតផល «កង្ហារ ម៉ាក KHIND» នាំយកដំណោះស្រាយភាពត្រជាក់កម្រិតស្តង់ដារអន្តរជាតិ ជូនដល់អតិថិជនកម្ពុជា

ដោយ ប៉េងលីន
ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ឡានអគ្គិសនី Subaru Uncharted 2026 ត្រៀមដាក់លក់នៅដើមឆ្នាំក្រោយ ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ស្ងាត់ៗ Toyota Corolla 2026 បង្ហាញខ្លួននៅចិន ឌីស្សាញមុខមាត់ថ្មី ដូច Camry និង Prius!

ដោយ ប៉េងលីន
Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

Nissan N6 PHEV ស៊េរីឆ្នាំ 2026 ត្រៀមដាក់លក់ចុងឆ្នាំនេះ តម្លៃត្រឹមតែ 1 ម៉ឺន 4 ពាន់ដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

រយះពេលជាង 7 ខែ Nissan N7 EV ផលិតបានចំនួន 50,000 គ្រឿង នៅរោងចក្រក្នុងប្រទេសចិន

ដោយ ប៉េងលីន
ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ភីកអាប់ Toyota Hilux Travo 2026 ទទួលបានចំណាត់ថ្នាក់ “ផ្កាយ5” ពីស្ថាប័នសុវត្ថិភាពយានយន្ត ANCAP

ដោយ ប៉េងលីន