no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្តអគ្គិសនី Geely Jiyue 07 ឈ្នះពានរង្វាន់ Red Dot Award 2023 ហើយគ្រោងនឹងបង្ហាញខ្លួននៅឆ្នាំ 2024 ខាងមុខនេះ

Jiyue 07 គឺជារថយន្តអគ្គិសនី របស់ក្រុមហ៊ុន Geely ដែលសហការផលិតជាមួយក្រុមហ៊ុន Baidu នៅពេលនេះ បានប្រកាសជាផ្លូវការនៅក្នុងប្រទេសចិនហើយ។ រថយន្តដ៏ទំនើបនេះ ក៏ទើបតែទទួលបាននូវពានរង្វាន់ iF Design Award 2023 ផងដែរ ហើយនៅពេលនេះ រថយន្តនេះ ក៏បន្តឈ្នះនូវពានរង្វាន់ផ្នែកឌីស្សាញ Red Dot 2023 ថែមទៀត។ បើតាមប្រភពផ្លូវការបាននិយាយថា រថយន្ត Sedan នេះ នឹងបង្ហាញខ្លួននៅក្នុងទីផ្សារនៃប្រទេសចិននៅក្នុងឆ្នាំ 2024 ខាងមុខនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាលពីពេលមុននេះ មានការប៉ាន់ស្មានថា រថយន្តនេះ អាចនឹងមានឈ្មោះហៅថា Jiyue 02។ សម្រាប់ការឌីស្សាញរូបរាងរថយន្តនេះ គឺបង្ហាញអំពីស្ថាបត្យកម្ម SEA របស់ក្រុមហ៊ុន Geely និងការទទួលយកនូវបច្ចេកវិទ្យាបើកបររថយន្តដោយខ្លួនឯង (self-driving tech) ចេញពីក្រុមហ៊ុន Baidu។ សូមជំរាបថា Jiyue ត្រូវបានបង្កើតឡើងជាម៉ាក Jidu នៅក្នុងឆ្នាំ 2021 ដែលមានការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Baidu និង Geely។ សម្រាប់ “Chinese Google” គឺមានភាគហ៊ុនចំនួន 55% នៅក្នុងរថយន្ត JV នេះ។ ក្រុមហ៊ុននេះត្រូវបរាជ័យក្នុងការផលិតទ្រង់ទ្រាយធំ ដូចនេះក្រុមហ៊ុននេះ ក៏ធ្វើរចនាសម្ព័ន្ធថ្មីឡើងវិញផងដែរ។ 

បន្ទាប់ពីឆ្លងកាត់ការកែទម្រង់ថ្មី  ក្រុមហ៊ុននេះ ក៏បានប្តូរឈ្មោះទៅជា Jiyue ហើយពេលនេះ ក្រុមហ៊ុន Geely ក៏មានភាគហ៊ុនដល់ទៅ 65% នឹងគ្រប់គ្រងទៅលើការផលិតផងដែរ។ ក្រុមហ៊ុន Baidu គឺទទួលខុសត្រូវទៅលើផ្នែក software, ADAS និង connectivity ។ រថយន្ត Jiyue ដំបូងបំផុតគឺជាម៉ូឌែល 01 SUV ។ នៅក្នុងឆ្នាំ 2024 នេះ ក្រុមហ៊ុននេះក៏ប្រកាសបង្ហាញនូវរថយន្តម៉ូឌែលទី 2 ដែលនោះគឺជា  Jiyue 07 ។ 

 

បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះ គឺបានអោយដឹងថា រថយន្ត Jiyue 07 នេះ គឺផ្អែកនៅលើគំនិតនៃរថយន្ត Jidu Robo-02 ។ ដែលជាប្រភេទរថយន្ត Mid-size ដែលមានការឌីស្សាញរូបរាងទាន់សម័យ ដោយមានការឌីស្សាញដៃទ្វាថ្មី។ រថយន្ត Jiyue 07 នេះ គឺប្រើប្រាស់នូវប៊ូតុង B និង C-Pillars។ ផ្នែកខាងមុខនៃរថយន្តនេះ គឺមានប្រើប្រាស់នូវភ្លើងចង្កៀងប្រភេទ Y-shaped headlights ដែលស្រដៀងគ្នាទៅនឹងរថយន្ត Jiyue 01 SUV អញ្ចឹងដែរ។ រថយន្ត Jiyue 07 នេះមានដំបូល  panoramic roof ធំយ៉ាងស្រស់ស្អាតបំផុត។ 

 

ជាមួយនិងវត្តមានរបស់រថយន្តនេះ ក្រុមហ៊ុន Jiyue បានប្រកាសនៅថ្ងៃនេះ  រថយន្ត 07 liftback ទទួលបាននូវពានរង្វាន់នៃការឌីស្សាញចំនួន 2។ ដំបូង រថយន្តនេះឈ្នះពានរង្វាន់ 2023 Red Dot Design Award ។ ជាមួយនឹងរថយន្ត Jiyue 07 នោះ រថយន្តចំនួន 16 ទៀត ក៏ទទួលបាននូវពានរង្វាន់ Red Dot នៅក្នុងឆ្នាំ 2023 ផងដែរដូចជា Deepal SL03, Peugeot 408, Neta S, Genesis G90 ។ រថយន្ត Jiyue 07 ក៏ទទួលបាននូវពានរង្វាន់ iF Design Award 2023 ផងដែរ។ រថយន្ត Jiyue 07 មានការច្នៃប្រឌីតចេញពីស្ថាបត្យកម្ម  SEA និងមានការប្រើប្រាស់នូវ powertrain ដូចទៅនឹងរថយន្ត  Jiyue 01 SUV ផងដែរ។ រថយន្តនេះ ក៏មាន single e-motor សម្រាប់ 200 kW និងថាមពលថ្ម 71.4-kWh LFP។ សម្រាប់រថយន្ត 4WD មាន 400 kW និងថាមពលថ្ម 100 kWh NMC ។ 

សម្រាប់ប្រព័ន្ធបើកបរដោយខ្លួនឯង (self-driving system) របស់រថយន្ត Jiyue 07 គឺផ្អែកនៅលើកាមេរ៉ា និងប្រព័ន្ធរ៉ាដារបស់វា។ រថយន្ត Jiyue 07 នេះ ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងប្រកួតប្រជែងជាមួយនឹងរថយន្ត Xiaomi SU7, Tesla Model 3, BYD Han និងជាច្រើនទៀតនៅក្នុងប្រទេសចិន។ រថយន្តនេះ នឹងបង្ហាញខ្លួននៅលើទីផ្សារនៅក្នុងពាក់កណ្តាលឆ្នាំ 2024 ខាងមុខនេះ៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
វត្តមានរថយន្ត MG G50 នឹងបន្ថែមជម្រើសកាន់តែល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាជាមួយតម្លៃត្រឹមតែ​ $37,999

វត្តមានរថយន្ត MG G50 នឹងបន្ថែមជម្រើសកាន់តែល្អប្រសើរសម្រាប់ប្រជាជនកម្ពុជាជាមួយតម្លៃត្រឹមតែ​ $37,999

ដោយ ប៉េងលីន
ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor នឹងបើកដំណើរការជាផ្លូវការនៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីផ្តល់នូវរថយន្តអគ្គិសនីសម្រាប់យុគសម័យថ្មីដ៏ឆ្លាតវៃនិងមានតម្លៃសមរម្យ

ក្រុមហ៊ុនរថយន្តអគ្គិសនី Leapmotor នឹងបើកដំណើរការជាផ្លូវការនៅប្រទេសកម្ពុជានាពេលឆាប់ៗនេះ ដើម្បីផ្តល់នូវរថយន្តអគ្គិសនីសម្រាប់យុគសម័យថ្មីដ៏ឆ្លាតវៃនិងមានតម្លៃសមរម្យ

ដោយ ប៉េងលីន
MSI បង្ហាញចេញនូវផលិតផលថ្មីៗជច្រើនក្នុងព្រឹត្តិការណ៍ពិពរណ៍ Computex 2025

MSI បង្ហាញចេញនូវផលិតផលថ្មីៗជច្រើនក្នុងព្រឹត្តិការណ៍ពិពរណ៍ Computex 2025

ដោយ ប៉េងលីន
Geely Geome Xingyuan ដែលជាគូរប្រជែងរបស់ BYD Seagull មានការផលិតចេញឈានដល់ 200,000th គ្រឿងហើយ

Geely Geome Xingyuan ដែលជាគូរប្រជែងរបស់ BYD Seagull មានការផលិតចេញឈានដល់ 200,000th គ្រឿងហើយ

ដោយ ប៉េងលីន
Honda ចេញឡាន CR-V 2026 ថ្មី ប្រើម៉ាស៊ីន Hybrid តុបតែងបែប Off-road អេមខ្លាំងមែនទែន!

Honda ចេញឡាន CR-V 2026 ថ្មី ប្រើម៉ាស៊ីន Hybrid តុបតែងបែប Off-road អេមខ្លាំងមែនទែន!

ដោយ ប៉េងលីន
Maextro S800 គូរប្រជែង Maybach S-Class នឹងប្រកាសផ្លូវការណ៍នៅថ្ងៃ 30 ឧសភានេះហើយ

Maextro S800 គូរប្រជែង Maybach S-Class នឹងប្រកាសផ្លូវការណ៍នៅថ្ងៃ 30 ឧសភានេះហើយ

ដោយ ប៉េងលីន