ក្រុមហ៊ុន Xiaomi ទើបតែបានប្រកាសចេញផ្លូវការណ៍នូវរថយន្តអគ្គិសនី SUV ដំបូងរបស់ខ្លួនម៉ូដែល YU7 ដែលមានជម្រើសបីម៉ូដែល គឺ YU7, YU7 Pro និង YU7 Max ជាមួយជម្រើសពីរពណ៌ដែលមានដូចជា ពណ៌បៃតង និងពណ៌ប្រផេះ ឬហៅថា metallic titanium។ យ៉ាងណាមិញ ថ្មីៗនេះ ក៏មានពណ៌ថ្មីមួយទៀតរបស់ YU7 គឺជាពណ៌ទឹកក្រូច ឬហៅថា Lava Orange ត្រូវបានបែកធ្លាយនៅលើបណ្តាញអនឡាញនៅមុនថ្ងៃនៃការចេញលក់ផ្លូវការណ៍នាខែកក្តដា ខាងមុខនេះ។
Xiaomi YU7 គឺជារថយន្តប្រភេទ Large-SUV ដែលមានបណ្តោយខ្លួន 4,999mm/ ទទឹង 1,996mm/កំពស់ 1,600mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 3,000mm។ រថយន្តនេះ ដំណើរការដោយប្រព័ន្ធបញ្ជាខួរក្បាល Nvidia’s Thor platform ដែលគាំទ្រដំណើរការជាមួយប្រព័ន្ធឆ្លាតវៃកម្រិត 700 TOPS សម្រាប់ដំណើរការប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់។
YU7 មានភ្ជាប់មកជាមួយនូវប្រព័ន្ធសែនស័រចាប់សញ្ញាសំខាន់ៗ ដូចជា LiDAR Sensor, 4D millimetre-wave radar, Ultrasonic sensor ចំនួន 12 គ្រាប់ និងសែនស័រកាមេរ៉ាកម្រិតខ្ពស់ចំនួន 7 គ្រាប់។ នៅផ្នែកខាងក្នុងមានបំពាក់នូវប្រព័ន្ធអេក្រង់កម្សាន្តធំនៅកណ្តាលគាំទ្រនូវប្រព័ន្ធ Hypervision របស់ Xiaomi ផ្ទាល់ដើម្បីដំណើរការមុខងារ និងកម្មវិធីទាំងឡាយរបស់រថយន្តយន្ត។
Xiaomi YU7 ដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាម៉ូទ័រអគ្គិសនី Super Electric Motor V6s Plus technology ដែលភ្ជាប់នូវប្រព័ន្ធមុខងារកម្រិតខ្ពស់ segmented magnets និង voltage over-modulation។ ឡានអគ្គិសនី SUV ស៊េរីថ្មីនេះ មានពីរជម្រើសម៉ូដែល គឺម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ (RWD) និងប្រើម៉ូទ័រពីរ (AWD)។ ចំពោះម៉ូដែល YU7 ភ្ជាប់មកជាមួយម៉ូទ័រអគ្គិសនីមួយ (RWD) ដំណើរការដោយម៉ូទ័រអគ្គិសនីមួយមានកំលាំង 235kW (315hp) និងកំលាំងរមូល 528Nm ដែលអាចជាន់ស្ទុះពីកុងទ័រ 0-100km/h ប្រើពេលខ្ទង់ 5.88 វិនាទី។ ហើយម៉ូទ័រអគ្គិសនីរបស់ម៉ូដែលនេះទទួលបានការផ្គត់ផ្គង់ថាមពលទាំងស្រុងពីកញ្ចប់អាគុយទំហំ 96.3kW ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 835km។
ហើយសម្រាប់ម៉ូដែល YU7 Pro ដំណើរការដោយម៉ូទ័រអគ្គិសនីពីរ (AWD) ដែលអាចផលិតកំលាំងសរុបបាន 365kW (489hp) និងកំលាំងរមូល 690Nmជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ប្រើពេលខ្ទង់ 4.27 វិនាទី ជាមួយកញ្ចប់អាគុយទំហំ 96.3kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 770km។ រីម៉ូដែលកំពូល YU7 Max វិញ ដំណើរការដោយម៉ូទ័រអគ្គិសនីពីរមានកម្លាំងសរុប 508kW (681hp) និងកម្លាំងរមូល 866Nm អាចជាន់ស្ទុះល្បឿនពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 3.23 វិនាទី និងអាចជាន់ល្បឿន Top Speed បានដល់ 2583km/h។ ម៉ូដែល Max នេះ បំពាក់កញ្ចប់អាគុយទំហំធំដល់ 101.7kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 760km៕