no-alternative title
no-alternative title
no-alternative title
no-alternative title

Maextro S800 ឡានប្រណិតរបស់ Huawei ត្រូវគេប្រទះឃើញមុនការប្រកាសនៅថ្ងៃ 30 ខែឧសភា

Maextro S800 ដែលជាឡានអគ្គិសនីដំបូងគេប្រើប្រាស់នូវប្រព័ន្ធជំនួយការបើកបរ Harmony Intelligent Driving unit ហើយនិង ultra-luxury Maextro នោះ បានបង្ហាញវត្តមាននៅតាមហាងចែកចាយរថយន្តនៅក្នុងប្រទេសចិនហើយ ខណៈដែលការប្រកាសសម្ពោធជាផ្លូវការណ៌ គឺនឹងធ្វើឡើងនៅថ្ងៃទី 30 ខែឧសភាខាងមុខនេះ។ តាមការប្រទះឃើញរូបភាពថ្មីនេះ គឺបង្ហាញថា រថយន្តអគ្គិសនីថ្មីនេះ គឺមានជម្រើសពណ៌ស ដូចអ្វីដែលក្រុមហ៊ុននេះ បានទម្លាយមុននេះ នៅតាមបណ្តាញសង្គមរបស់ចិនអញ្ចឹង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

រថយន្តអគ្គិសនីថ្មីនេះ គឺមានការអភិវឌ្ឍរួមគ្នារវាង JAC Group ហើយនិង Huawei។ កន្លងមក ក្រុមហ៊ុននេះ បានប្រកាសចេញនូវតម្លៃរថយន្តប្រណិតនេះរួចហើយ គឺមាតនម្លៃចាប់ពី 1 លានយ៉ន់ ទៅ 1.5 លានយ៉ន់ ដែលប្រហាក់ប្រហែល 138,700 ដុល្លារទៅ 208,000 ដុល្លារ។ តាមសេចក្តីរាយការណ៌ថ្មីរបស់ក្រុមហ៊ុន Huawei ចេញផ្សាយនាពេលថ្មីៗនេះ បញ្ជាក់ថា នៅក្នុងរយៈពេលមួយសប្តាហ៌នេះ ការបញ្ជាទិញមុនទៅលើរថយន្តអគ្គិសនីថ្មីនេះ គឺមានចំនួន 10,000 គ្រឿងហើយ។ S800 ត្រូវបានគេចាតទុកជារថយន្តអគ្គិសនីជំនាន់ថ្មីបែបប្រណិតដែលនឹងអាចប្រជែងជាមួយនិងដៃគូធំៗជាច្រើនមកតំបន់អឺរ៉ុបថែមទៀតផង។

រថយន្តអគ្គិសនី Ultra luxury sedan មួយននេះ មានការឌីស្សាញផ្នែកខាងក្រៅពីរពណ៌ជាមួយពណ៌ទឹកប្រាក់ និងពណ៌ស្វាយ ហៅថា Silver-purple two-tone body ជាមួយការបំពាក់យ៉ានកង់ធំពណ៌ទឹកប្រាក់។ Maetro S800 មានបណ្តោយប្រវែង 5,480mm/ទទឹង 2,000mm/ កំពស់ 1,536mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,370mm។ 

 

រថយន្តនេះមានបំពាក់នូវសែនស័រចំនួន 32 គ្រាប់ រួមទាំងសែនស័រ 192-line LiDARs ដែលធ្វើឲ្យរថយន្តមានសមត្ថភាពក្នុងការចាប់នូវឧបសគ្គនៅពេលមេឃភ្លៀង ចុះអាប់ និងភ្យុះខ្សាច់ បានច្បាស់ដល់ទៅ 60%។ ផ្នែកខាងក្រៅរបស់ Maextro S800 រំលេចដោយពណ៌ចំនួនពីរ។ រថយន្តនេះប្រើប្រាស់យ៉ាន់កង់ទំហំ 20-inch ដែលមានការរចនាបែបថាសរលោងចាំង self-aligning wheel caps ស្អាតប្លែក។

រថយន្តប្រណិតលំដាប់ថ្នាក់អភិជនមួយនេះ នឹងផ្តល់ជូននូវជម្រើសប្រើថាមពលអគ្គិសនីសុទ្ធ និង extended-range។ សម្រាប់ម៉ូដែល Maextro S800 ប្រើអគ្គិសនីសុទ្ធបានបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីកំលាំង 160kW ចំនួន 3 ដែលអាចផលិតកំលាំងសរុបបានដល់ 635kW ឬ 852 សេះ។ ចំនែកម៉ូដែល EREV បានបំពាក់នូវម៉ូទ័រអគ្គិសនីពីរ ដំណើរការដោយប្រព័ន្ធ AWD មានកំលាំងសរុប 390kW ឬ 523 សេះ ភ្ជាប់ដំណើរការដោយម៉ាស៊ីន 1.5-liter សម្រាប់ប្រព័ន្ធ range-extended។ Maextro S800 ក៏នឹងមានជម្រើស tri-motor ដែលមានកំលាំងសរុប 635kW ផងដែរ។

ដោយម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធប្រើប្រាស់កញ្ចប់ថ្មទំហំ 94.364kWh ដែលការសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវពី 670km និង 702km។ ចំនែកម៉ូដែល Extended-range វិញ មានកញ្ចប់ថ្មទំហំ 63.262kWh ដែលផ្តល់នូវជម្រើសក្នុងការបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធក្នុងជម្រើសចំងាយផ្លូវ 258km, 271km, 276km, 302km, និង311km។

 

 

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម