ក្រុមហ៊ុនផលិតរថយន្ត Premium Luxury របស់ BYD គឺ Denza បានបង្ហាញចេញរូបរាងរបស់រថយន្ត ស៊េរីថ្មីម៉ូដែល Denza N8L ដែលម៉ូដែលនេះត្រូវបានចុះបញ្ចីលក់ដោយស្ថាប័ន MIIT របស់ប្រទេសចិនជាផ្លូវការណ៍រួចហើយ។
N8L នឹងដើរតាមលំនាំនៃម៉ូដែល N9 ដែលជារថយន្ត Plug-in-hybrid SUV ដែលផលិតឡើងដោយប្រើប្រាស់នូវប្រព័ន្ធគ្រោងឆ្អឹង e3 Platform។ ឡាន Plug-in-hybrid 6-កៅអីស៊េរីថ្មីនេះ មានការឌីស្សាញរូបរាងខាងក្រៅស្រដៀងគ្នានឹងម៉ូដែល N9 ដែរ។ N8L ត្រូវបានគេព្យាករណ៍ថា នឹងមានតម្លៃខ្ទង់ចាប់ពី $48,500 ទៅ $55,500 ហើយអាចនឹងចេញលក់នៅចុងឆ្នាំ 2025 នេះ។
ឡាន Plug-in-hybrid SUV ស៊េរីថ្មីនេះ នឹងមានមកជាមួយជម្រើស Drone Option ដែលមានបំពាក់បន្ថែមនូវបច្ចេកវិទ្យាដ្រូន intelligent vehicle-mounted drone system របស់ BYD ដែលសហការផលិតជាមួយនឹងក្រុមហ៊ុន DJI ដែលជាក្រុមហ៊ុនផលិតយន្តហោះដ្រូនដ៏ធំបំផុតក្នុងពិភពលោក។
Denza N8L Drone Option គឺមានកំពស់ខ្ពស់ដល់ 1,990mm ខ្ពស់ជាងម៉ូដែលស្តង់ដារបន្តិច។ N8L ក៏គាំទ្រនូវប្រព័ន្ធជំនួយការសុវត្ថិភាពបើកបរកម្រិត God’s Eye B ឬ DiPilot 300 របស់ក្រុមហ៊ុន BYD ដែលភ្ជាប់ដំណើរការដោយសែនស័រ LiDAR។ នៅផ្នែកខាងក្នុងនឹងមានបំពាក់នូវប្រព័ន្ធអេក្រង់កម្សាន្តទំហំ 15.6-inch, អេក្រង់បង្ហាញព័ត៌មានរថយន្តទំហំ 12.3-inch ព្រមទាំងគាំទ្រមុខងារ Head Up Display ដូចគ្នានឹងម៉ូដែល Denza N9 ដែរ។
Denza N8L នឹងដំណើរការដោយម៉ាស៊ីន Hybrid ចំណុះ 2.0T Engine កំលាំង 204 សេះ ដែលភ្ជាប់ដំណើរការជាមួយម៉ូទ័រអគ្គិសនីចំនួន 3 ដែលម៉ូទ័រខាងមុខមានកំលាំង 268 សេះ និងម៉ូទ័រខាងក្រោយនីមួយៗមានកំលាំង 241 សេះ ដែលអាចផលិតកំលាំងសរុបបាន 751 សេះ ដែលអាចជាន់ល្បឿនស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលមិនដល់ 3 នាទី និងអាចបើកល្បឿន Top Speed បានដល់ 220km/h។ បើតាមការបញ្ជាក់ពីស្ថាប័ន WLTC ឲ្យដឹងថា ទៅលើកម្រិតស៊ីសាំងរបស់ម៉ាស៊ីន 2.0Tរបស់ Denza N8L គឺប្រមាណ 6.95L/100km។
Denza N8L បំពាក់កញ្ចប់អាគុយទំហំ 46.99kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 170km សម្រាប់ម៉ូដែលស្តង់ដារ និង 160km សម្រាប់ម៉ូដែល Drone Option ហើយបើគូបជាមួយនឹងម៉ាស៊ីនចាក់សាំងមួយពេញអាចជិញបានចម្ងាយ 1,000km តាមការបញ្ជាក់ពីស្ថាប័ន WLTC។ សម្រាប់ការសាកភ្លើងវិញ Denza N8L គាំទ្រនូវប្រព័ន្ធសាកភ្លើងល្បឿនលឿនដែលសាកពី 20% ទៅ 80% ចាយពេលខ្ទង់ប្រហែល 30 នាទី។
Denza N8L បំពាក់នូវប្រព័ន្ធ DiSus-A System ដែលគាំទ្រនូវមុខងារពិសេសដូចជា កង់ខាងក្រោយអាចវិលតាមចង្កូត rear-wheel steering, មុខងារបង្វិលជុំ tight turning radius, មុខងារដំណើរសត្វក្តាម intelligent crab walking, និងមុខងារជំនួយការចូលចំណោត e3 parking ជាដើម។ Denza N8L មានបណ្តោយតួរខ្លួន 5,200mm/ ទទឹង 1,999mm/ កំពស់ 1,820mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,075mm៕