ក្រុមហ៊ុន XPeng ត្រូវបានគេមើលឃើញថា បានប្រកាសចេញជាផ្លូវការណ៌នូវរថយន្តទំនើបរបស់ខ្លួនម៉ូដែលកប់សេរី MONA M03 Max នៅលើទីផ្សារប្រទេសិនរួចហើយ។ នៅថ្ងៃនេះ យោងតាមសេចក្តីប្រកាសរបស់ Xpeng បានអោយដឹង សម្រាប់ប្រេន MONA series នេះ គឺមានការបញ្ជាទិញមុនកើនដល់ 12,566 គ្រឿងហើយគិតត្រឹមតែ 1 ម៉ោងប៉ុណ្ណោះ។ តួរលេខនេះបង្ហាញថា រថយន្ត 83% ដែលកក់នេះ គឺជា Max ខណៈដែល 17% ទៀតជាម៉ូដែល Plus។ រថយន្តនេះត្រូវបានក្រុមហ៊ុនដាក់លក់មុនតម្លៃចាប់ពី 150,000 យ៉ន់ដែលស្មើរនឹង 20,800 ប៉ុណ្ណោះ។
គួរបញ្ជាក់ថា មុននេះ MONA M03 Max ត្រូវបានក្រុមហ៊ុនដាក់លក់មុនជាមួយតម្លៃ 155,800 យ៉ន់ដែលប្រហាក់ប្រហែល $21,500។ នៅពេលនេះសម្រាប់តម្លៃផ្លូវការណ៌របស់រថយន្តនេះ គឺមានតម្លៃ 129,800 យ៉ន់ដែលស្មើរនឹង $17,900 ប៉ុណ្ណោះសម្រាប់ម៉ូដែល 502km Long Range Max។ ចំពោះម៉ូដែល 600km Ultra-Long Range Max គឺមានតម្លៃ 139,800 យ៉ន់ ដែលស្មើរនឹង $19,300 ដុល្លារ ដោយធូថ្លៃជាងមុនដល់ទៅ 26,000 យ៉ន់ ឬស្មើរនឹង 3,600 ដុល្លារ។
ជាមួយនិងវត្តមានម៉ូដែលថ្មីនេះ XPeng ក៏មានការបញ្ចេញនូវម៉ូដែល Plus ចំនួន 2 ទៀតផងដែរ ក្នុងនោះមានដូចជាម៉ូដែល 515km Long Range Plus តម្លៃ 119,800 យ៉ន់ ប្រហែល $16,500 ដុល្លារ និងម៉ូដែល 620 km Ultra-Long Range Plus មានតម្លៃដូចគ្នាជាមួយនិងម៉ូដែល 502km Max អញ្ចឹងដែរ គឺ 129,800 ដុល្លារ។
រថយន្តម៉ុដែល Max ថ្មីនេះ គឺមានជម្រើសពណ៌ Stardust purple, Pale moon grey និង Star rain cyan ដែលនាំអោយមានពណ៌សរុបទាំងអស់មុននឹងក្រោយគឺ 6 ពណ៌។ រថយន្តនេះប្រើប្រាស់កង់ទំហំ 18 អ៊ីង ទៅ 19 អ៊ីង។ សម្រាប់ម៉ូដែល Max 502km គឺការប្រើប្រាស់ម៉ូទ័រកម្លាំង 140kW និងមានកម្រិតរមួល 225Nm ខណៈដែល 600km មានម៉ូទ័រ 160kW មានកម្លាំងរមួយ 250Nm។ រថយន្តទាំងពីរនេះ ប្រើប្រាស់អាគុយ LFP batteries និងមានកម្លាំង 51.8 kWh ហើយនិង 62.2 kWh។
នៅកំឡុងពេលប្រកាសនោះ លោក He Xiaopeng នាយកប្រតិបត្តិ XPeng បានបញ្ជាក់ថា MONA series នឹងមានការប្រកាសលក់នៅលើទីផ្សារសកល ដែលមានទាំងចង្កូតឆ្វេង និងចង្កូតស្តាំ ក៏ដូចជាមានម៉ូដែល EV និង EREV ទៀតផង។