no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានប្រណិត BYD Yangwang U7 បានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតផ្លូវការណ៍ និងត្រៀមចែកចាយលើកទីផ្សារឆាប់ៗនេះ

Yangwang U7 គឺជារថយន្តអគ្គិសនីកម្រិត Luxury Sedan របស់ក្រុមហ៊ុន BYD ត្រូវបានរំកឹលខ្លួនចេញពីខ្សែសង្វាក់ផលិតកម្មជាផ្លូវការណ៍ និងត្រៀមចែកចាយនៅលើទីផ្សារប្រទេសចិនឆាប់ៗនេះ។ ឡានអគ្គិសនី Luxury sedan ស៊េរីថ្មីនេះ ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់កាលពីថ្ងៃទី 27 ខែមីនា ឆ្នាំ 2025 ជាមួយតម្លៃចាប់ពីខ្ទង់ $87,150។ Yangwang U7 ត្រូវបាន BYD ធ្វើការប្រកាសចេញលើកដំបូងក្នុងខែមករា ឆ្នាំ 2024 និងបានដាក់ពាក្យស្នើរសុំសិទ្ធិក្នុងការលក់នៅក្នុងប្រទេសចិនក្នុងខែមករាផងដែរ។ ក្រោយមកនៅក្នុងខែមេសា Yangwang U7 ត្រូវបានក្រុមហ៊ុននាំទៅដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ Beijing Auto Show ផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Yangwang U7 មានប្រវែងតួរខ្លួន 5,265mm/ ទទឹង 1,998mm/ កំពស់ 1,517mm និងមានគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,160mm។ ឡានអគ្គិសនី Luxury sedan ថ្មីនេះ ដំណើរការដោយម៉ូទ័រអគ្គិសនី 4 ដែលអាចផលិតកម្លាំងសរុបបានដល់ 1,287 សេះ ដែលអាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលប្រមាណ 2.9 វិនាទីប៉ុណ្ណោះ ហើយនិងអាចជាន់ល្បឿន Top speed បានដល់  270km/h។ Yangwang U7 បំពាក់កញ្ចប់ថ្មទំហំ 135.5kWh ដែលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 720km។ Yangwang U7 ក៏មានជម្រើសម៉ូដែល Plug-in-hybrid ផងដែរ ដោយម៉ូដែលនេះ មានទំហំវិមាត្រតួរខ្លួនធំជាងម៉ូដែលប្រើអគ្គិសនីបន្តិច។ 

ដោយម៉ូដែល Yangwang U7 PHEV មានប្រវែងតួរខ្លួន 5,360mm/ ទទឹង 2,000mm/ កំពស់ 1,515mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,200mm។ សម្រាប់អនុភាពកំលាំងវិញ គឺដំណើរការនៅលើម៉ូទ័រអគ្គិសនីចំនួន 4 ដូចគ្នា ប៉ុន្តែ វាមានបំពាក់បន្ថែមនូវម៉ាស៊ីន Hybrid ទំហំ 2.0-liter turbocharged ICE កម្លាំង 268 សេះ។

ម៉ូដែល PHEV បំពាក់មកជាមួយកញ្ចប់អាគុយទំហំ 52.4kWh ដែលសាកភ្លើងពេញម្តងអាចជិះដោយបានថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 200km និងជិះបានដល់ចម្ងាយជាង 1,000km នៅពេលគូបជាមួយម៉ាស៊ីនចាក់សាំងពេញចំណុះ 60 លីត្រ។ នៅផ្នែកខាងក្រៅមានការឌីស្សាញបែបប្រណិតទំនើបទាន់សម័យហើយ ចូលមកផ្នែកខាងក្នុងវិញក៏មិនធម្មតាដែរ។ 

ផ្នែខាងក្នុងរបស់ Yangwang U7 Series មានបំពាក់នូវអេក្រង់ OLED Touchscreen ទំហំ 12.8-inch នៅលើស្នូកកណ្តាល (Center Console) រួមនឹងអេក្រង់ទំហំ 23.6-inch និងអេក្រង់សម្រាប់អ្នករួមដំណើរការកៅអីខាងក្រោយដែលមានទំហំ 12.8-inch ចំនួនពីរបន្ថែមទៀត។ សម្រាប់ប្រព័ន្ធគ្រឿងក្រោមរបស់ Yangwang U7 វិញ ត្រូវបានគ្រប់គ្រង់ដោយប្រព័ន្ធទំនើប Disus-Z suspension system ដែលធ្វើឲ្យការបើកបរប្រកបដោយសុវត្ថិភាពខ្ពស់។ Yangwang U7 ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅទីផ្សារប្រទេសចិនជាមួយតម្លៃចាប់ពីខ្ទង់ $ 87,150 ឈានដល់ $98,250។ U7 គឺជាឡានម៉ូដែលទីបីស្ថិតក្រោមស្លាក Yangwang របស់ BYD បន្ទាប់ពីម៉ូដែល U8 SUV និង U9 Sport Car។

ក្នុងខែមេសា ឆ្នាំ 2025 ម៉ាករថយន្ត Yangwang មានការនាំចេញចំនួន 659 គ្រឿង នៅក្នុងប្រទេសចិន មានការធ្លាក់ប្រមាណ 85.2% ធៀបពីមួយឆ្នាំទៅមួយឆ្នាំ។ Yangwang U7 គឺជាគូប្រជែងទីផ្សារជាមួយរថយន្ត sedan ប្រណិតមួយចំនួនទៀតក្នុងប្រទេសចិនដូចជា Mercedes-Benz S-Class, the BMW 7 Series, និង the Audi A8L ជាដើម៕

 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម