no-alternative title
no-alternative title
no-alternative title
no-alternative title

ឡានអគ្គិសនី Nissan Leaf ស៊េរីថ្មី ផ្លាស់ប្តូរថ្មីទាំងស្រុង ឡូយជាងមុន ទំនើបជាងមុន ជិះបានឆ្ងាយជាងមុន!

ក្រុមហ៊ុន Nissan ទើបតែបានប្រកាសចេញឡានអគ្គិសនីម៉ូដែល Leaf ជំនាន់ថ្មី ដែលវាបានផ្លាស់ប្តូរថ្មីទាំងស្រុង ចាប់តាំងពីរូបរាង កាប៊ីនខាងក្នុង និងមានបំពាក់បច្ចេកវិទ្យាទំនើបៗជាច្រើន ព្រមទាំងអាចបើកបរបានចម្ងាយឆ្ងាយជាងមុន ទៀតផង។ ឡាន Nissan Leaf ជំនាន់ថ្មី ឆ្នាំ 2026 នេះ ប្រើគ្រោងឆ្អឹង CMF-EV Platform ដូចទៅនឹងឡានអគ្គិសនី Nissan Ariya អីចឹង ដែលមានន័យថា វាមានទំហំធំជាងមុន និងកាប៊ីនខាងក្នុងទូលាយជាងមុន ផងដែរ ប៉ុន្តែវាបានប្រើប្រព័ន្ធបើកបរប៉ុង 1 (FWD) និង ម៉ូទ័រអគ្គិសនី 1 ដែលមានសំឡេងស្ងាត់ជាងមុន 75% និង ទំហំតូចជាងមុន 10% ទៀតផង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

វាផ្តល់ជម្រើសអាគុយ ចំនួន 2 ប្រភេទ គឺ 52 kWh ដែលមានកម្លាំង 174 HP និង កម្លាំងរមួល 345 NM និង 75 kWh ដែលមានកម្លាំង 214 HP និង កម្លាំងរមួល 355 NM ហើយសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយ 488 KM។ ក្រុមហ៊ុន Nissan បានអះអាងថា សម្រាប់ជម្រើសអាគុយធំ មានសមត្ថភាពអាចសាកភ្លើងល្បឿនលឿន ដោយចំណាយពេលសាកភ្លើងត្រឹម 14 នាទីប៉ុណ្ណោះ នឹងបានចម្ងាយ 250 KM វិញ តែម្តង។

សូមបញ្ជាក់ឲ្យដឹងដែរថា សម្រាប់ឡាន Nissan Leaf ដែលជាប្រភេទ Spec អាមេរិក នឹងមានបំពាក់រន្ធសាកភ្លើងប្រភេទ NACS ដែលអាចប្រើស្ថានីយ៍សាកភ្លើង Tesla Supercharger Network បាន ខណៈ Spec ជប៉ុន នឹងនៅតែបន្តប្រើរន្ធសាក (CHAdeMO) ដូចជំនាន់មុនដដែល និង Spec អឺរ៉ុប នៅបន្តប្រើរន្ធសាក CCS។

 

អ្វីដែលកាន់តែពិសេសនោះគឺ Nissan Leaf ជំនាន់ថ្មី បានបំពាក់ប្រព័ន្ធស្អំអាគុយ Liquid-cooled ជាមួយនឹង ប្រព័ន្ធ Navigation-linked Conditioning System ព្រមទាំង ប្រព័ន្ធ Enhanced Thermal Recovery and Management System ដើម្បីជួយដល់ Performance អាគុយ ផងដែរ។ មិនតែប៉ុណ្ណោះ វាក៏មានមុខងារ Vehicle-to-home និង Vehicle-to-load ផងដែរ អាស្រ័យទៅតាមទីផ្សារនិមួយៗ។

 

ក្រុមហ៊ុន Nissan ក៏បានបញ្ជាក់ដែរថា ប្រព័ន្ធបូមក្រោយ Multi-link របស់ Leaf ជំនាន់ថ្មី បានជួយដល់ភាពបត់បែន និងភាពមាំ ដល់ទៅ 66% បើប្រៀបធៀបនឹងជំនាន់មុន។ ឡាន Nissan Leaf ឆ្នាំ 2026 មានប្រវែងតួខ្លួន 4.4m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.69m ហើយមានបំពាក់ Option ទំនើបៗជាច្រើន ដូចជា អេក្រង់ភ្លោះ ទំហំដល់ 14.3 អ៊ីញមួយគូ, ដៃចង្កូតឌីហ្សាញថ្មី បែប 2 កាំ, ប៊ូតុងបញ្ជាប្រភេទ Touch Sensitive និង ប៊ូតុងដាក់លេខ ជំនួសឲ្យចង្កឹះលេខ ទៀតផង។

បន្ថែមពីនេះ វាក៏មានបំពាក់ដំបូលកញ្ចក់ធំ Panoramic Roof ជាមួយមុខងារ e-Dimming ដែលធ្វើឲ្យដំបូលកញ្ចក់ថ្លា ឬ ស្រអាប់តាមតម្រូវការ អមដោយប្រព័ន្ធសំឡេង Bose Personal Plus ដែលមានគុណភាពខ្ពស់ ផងដែរ។ Nissan Leaf ឆ្នាំ 2026 ក៏បានបំពាក់ប្រព័ន្ធជំនួយការបើកបរ ADAS ជំនាន់ថ្មី ហើយក្នុងនោះរួមមានទាំង ប្រព័ន្ធកាមេរ៉ាមើលជុំវិញឡាន 3D Intelligent Around View Monitor, មុខងារ Invisible Hood View និង Front Wide View ក៏ដូចជា ប្រព័ន្ធ Intelligent Distance Control Assist សម្រាប់ការបើកបរនៅក្នុងទីក្រុងទៀតផង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Mazda EZ-60 នឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅខែកញ្ញាខាងមុខនេះហើយ!

ឡានអគ្គិសនី Mazda EZ-60 នឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅខែកញ្ញាខាងមុខនេះហើយ!

ដោយ ប៉េងលីន
Toyota ចាប់ផ្តើមប្រគល់ឡានអគ្គិសនី bZ5 ជូនអតិថិជនរបស់ខ្លួនហើយ

Toyota ចាប់ផ្តើមប្រគល់ឡានអគ្គិសនី bZ5 ជូនអតិថិជនរបស់ខ្លួនហើយ

ដោយ ប៉េងលីន
Changan Nevo Q05 PHEV ដាក់លក់ផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ តម្លៃជាង 3 ម៉ឺនស្តើងដុល្លារ

Changan Nevo Q05 PHEV ដាក់លក់ផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ តម្លៃជាង 3 ម៉ឺនស្តើងដុល្លារ

ដោយ ប៉េងលីន
Onvo L90 ប្រើប្រាស់់បច្ចេកវិទ្យាសាកថ្មី 900V មានម៉ូទ័រកម្លាំង 598 សេះ គ្រោងបង្ហាញខ្លួនត្រីមាសទី 3 ខាងមុខ

Onvo L90 ប្រើប្រាស់់បច្ចេកវិទ្យាសាកថ្មី 900V មានម៉ូទ័រកម្លាំង 598 សេះ គ្រោងបង្ហាញខ្លួនត្រីមាសទី 3 ខាងមុខ

ដោយ ប៉េងលីន
Land Rover Discovery Sport ឆ្នាំ 2026 មានម៉ាស៊ីនសាំងសុទ្ធ និង Hybrid តម្លៃជាង 7 ម៉ឺនដុល្លារ

Land Rover Discovery Sport ឆ្នាំ 2026 មានម៉ាស៊ីនសាំងសុទ្ធ និង Hybrid តម្លៃជាង 7 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ក្រុមហ៊ុន MG Cambodia បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំចូលផលិតផលរថយន្តថ្មីដែលមានគុណភាព និងចូលរួមគាំទ្រសេដ្ឋកិច្ចក្នុងស្រុក

ក្រុមហ៊ុន MG Cambodia បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំចូលផលិតផលរថយន្តថ្មីដែលមានគុណភាព និងចូលរួមគាំទ្រសេដ្ឋកិច្ចក្នុងស្រុក

ដោយ ប៉េងលីន