no-alternative title
no-alternative title
no-alternative title
no-alternative title

ការលក់ឡានអគ្គិសនីម៉ូដែល BYD Seagull បានចំនួន 1 លានគ្រឿងក្នុងរយះពេល 2 ឆ្នាំ

យោងទៅលើរបាយការណ៍ពីស្ថាប័ន China DataTracker បានបញ្ជាក់ថា ឡានអគ្គិសនីម៉ូដែល BYD Seagull លក់បានចំនួន 1 លានគ្រឿង បើគិតត្រឹមសប្តាហ៍ដំបូងក្នុងខែមិថុនា។ ឡានអគ្គិសនីប្រភេទ Hatchback មួយនេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញលក់លើកដំបូងកាលពីអំឡុងខែមេសា ឆ្នាំ 2023 និងចាប់ផ្តើមធ្វើការនាំចេញលើកដំបូងក្នុងខែឧសភា ឆ្នាំ 2023 បើគិតមកទល់ពេលនេះ គឺមានរយះពេល 25 ខែ ជាមួយចំនួននៃការលក់បានឈានដល់ 1 គ្រឿង។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្នុងរបាយការណ៍ China DataTracker បានបញ្ជាក់បន្ថែមទៀតថា BYD Seagull គឺជារថយន្តដែលលក់ដាច់បំផុតក្នុងទីផ្សារប្រទេសចិន ដោយម៉ូដែលនេះមានប្រមាណជិត 13% នៃចំនួនលក់ឡានសរុបរបស់ក្រុមហ៊ុននៅក្នុងប្រទេសចិន។

កាលពីខែមុននេះ (ឧសភាព) BYD បានលក់ Seagull ចំនួន 60,131 គ្រឿង ដែលនាំឱ្យការលក់កើនឡើងដល់ 992,637 គ្រឿង នេះបើយោងតាមទិន្នន័យដែលបានរាយការណ៍ដោយ BYD ទៅកាន់ផ្សារហ៊ុន Shenzhen (Shenzhen Stock Exchange)។ ហើយបើយោងតាមការចុះឈ្មោះសម្រាប់ធានារ៉ាប់រងប្រចាំសប្តាហ៍ ការលក់ BYD Seagull បានកើនឡើងលើសពី  1 លានគ្រឿង ក្នុងសប្តាហ៍ដំបូងនៃខែមិថុនា។

BYD បានប្រកាសជាផ្លូវការថា ការលក់ឡានអគ្គិសនី BYD Seagull មានចំនួនជិត 1 លានគ្រឿង នៅក្នុងអំឡុងពេលនៃការដាក់លក់ម៉ូដែល BYD Seal 06 EV កាលពីថ្ងៃទី 6 ខែមិថុនា នៅទីក្រុង Chengdu។ កាលពីការប្រកាសចេញលក់នៅឆ្នាំ 2023, BYD Seagull មានតម្លៃចាប់ពីខ្ទង់ 73,800 យាន់ ឬប្រហែល $10,270។ ពីរឆ្នាំក្រោយមកឡានអគ្គិសនីនេះត្រូវបានក្រុមហ៊ុនដាក់លក់បញ្ចុះតម្លៃមកនៅត្រឹម 63,800 យាន់ ឬប្រហែល $8,880។

BYD Seagull ជារថយន្តអគ្គិសនីដែលអាចជិះបានចម្ងាយ 405 គីឡូម៉ែត្រ នៅពេលសាកភ្លើងមួយពេញម្តងជាមួយកញ្ចប់ថ្មទំហំ 38.9kWh ជាប្រភេទ LFP blade និងប្រើម៉ូទ័រអគ្គិសនីមួយមានកម្លាំង 55kW ។ ឡានអគ្គិសនី Hatchback មួយនេះ ប្រើប្រាស់បន្ទះឈីប Nvidia Drive Orin N និងគាំទ្រប្រព័ន្ធជំនួយការបើកបរ ADAS។ កាលពីថ្ងៃទី 21 ខែឧសភា, BYD Seagull ត្រូវបានក្រុមហ៊ុនប្រកាសចេញលក់នៅទីផ្សារអឺរ៉ុបក្រោមឈ្មោះថ្មីថា “Dolphin Surf” ដែលមានតម្លៃចាប់ពីខ្ទង់ 19,990 អឺរ៉ូ ឬប្រហែល $23,000។ BYD Dolphin Surf មានភ្ជាប់មកជាមួយថ្មធំជាង ម៉ូទ័រខ្លាំងជាង និងមានប្រវែងជាង 210mm ធៀបនឹងម៉ូដែល Seagull ដែលលក់នៅប្រទេសចិន។

តាមទិន្នន័យបានបង្ហាញថា BYD Seagull លក់បានចំនួន 144,204 គ្រឿងនៅក្នុងប្រទេសចិនក្នុងឆ្នាំ 2025 (គិតចាប់ពីខែមករា ដល់ខែឧសភា) កើនឡើង 8.7% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដែលបានធ្វើឱ្យ BYD Seagull ក្លាយជាឡានអគ្គិសនី Hatchback EV ដែលលក់ដាច់បំផុតលំដាប់ទី 3 នៅក្នុងប្រទេសចិន បន្ទាប់ពីម៉ូដែល Wuling Hongguang Mini EV ដែលឈរនៅលំដាប់ទី 2 ដែលលក់បានចំនួន 144,953 គ្រឿង និង Geely Xingyuan ដែលឈរនៅលំដាប់ទី 1 ដែលលក់បានចំនួន 164,049 គ្រឿង៕

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ឡានអគ្គិសនី Mazda EZ-60 នឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅខែកញ្ញាខាងមុខនេះហើយ!

ឡានអគ្គិសនី Mazda EZ-60 នឹងបង្ហាញវត្តមានជាផ្លូវការណ៌នៅខែកញ្ញាខាងមុខនេះហើយ!

ដោយ ប៉េងលីន
Toyota ចាប់ផ្តើមប្រគល់ឡានអគ្គិសនី bZ5 ជូនអតិថិជនរបស់ខ្លួនហើយ

Toyota ចាប់ផ្តើមប្រគល់ឡានអគ្គិសនី bZ5 ជូនអតិថិជនរបស់ខ្លួនហើយ

ដោយ ប៉េងលីន
Changan Nevo Q05 PHEV ដាក់លក់ផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ តម្លៃជាង 3 ម៉ឺនស្តើងដុល្លារ

Changan Nevo Q05 PHEV ដាក់លក់ផ្លូវការនៅលើទីផ្សារប្រទេសកម្ពុជាហើយ តម្លៃជាង 3 ម៉ឺនស្តើងដុល្លារ

ដោយ ប៉េងលីន
Onvo L90 ប្រើប្រាស់់បច្ចេកវិទ្យាសាកថ្មី 900V មានម៉ូទ័រកម្លាំង 598 សេះ គ្រោងបង្ហាញខ្លួនត្រីមាសទី 3 ខាងមុខ

Onvo L90 ប្រើប្រាស់់បច្ចេកវិទ្យាសាកថ្មី 900V មានម៉ូទ័រកម្លាំង 598 សេះ គ្រោងបង្ហាញខ្លួនត្រីមាសទី 3 ខាងមុខ

ដោយ ប៉េងលីន
Land Rover Discovery Sport ឆ្នាំ 2026 មានម៉ាស៊ីនសាំងសុទ្ធ និង Hybrid តម្លៃជាង 7 ម៉ឺនដុល្លារ

Land Rover Discovery Sport ឆ្នាំ 2026 មានម៉ាស៊ីនសាំងសុទ្ធ និង Hybrid តម្លៃជាង 7 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ក្រុមហ៊ុន MG Cambodia បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំចូលផលិតផលរថយន្តថ្មីដែលមានគុណភាព និងចូលរួមគាំទ្រសេដ្ឋកិច្ចក្នុងស្រុក

ក្រុមហ៊ុន MG Cambodia បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការនាំចូលផលិតផលរថយន្តថ្មីដែលមានគុណភាព និងចូលរួមគាំទ្រសេដ្ឋកិច្ចក្នុងស្រុក

ដោយ ប៉េងលីន