ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានការដាក់តាំងបង្ហាញរថយន្ត តូយ៉ូតាស៊េរីថ្មីទំនើបចុងក្រោយៗជាច្រើនគ្រឿងរបស់ នៅផ្សារទំនើប អ៊ីអនម៉ល សែនសុខ ស៊ីធី។ ការដាក់តាំងនេះ គឺមានរយៈពេលរហូតដល់ទៅ 3 ថ្ងៃ គឺចាប់ពីថ្ងៃទី 20 នេះ ដល់ថ្ងៃទី 22 ខែ មិថុនា ឆ្នាំ 2025 ខាងមុខ!
កម្មវិធីនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) គឺបានធ្វើការដាក់តាំងនូវរថយន្តថ្មីៗជាច្រើន រួមមានដូចជា Toyota Landcruiser 2025, Toyota Alphard 2025, Toyota Hilux Revo Rally 2025 និង Toyota Veloz 2025 ជាដើម។ លោកអ្នកអាចអញ្ជើញមកទស្សនារថយន្តដោយផ្ទាល់ ព្រមជាមួយការសាកសួរព័ត៌មានពីការបង់រំលស់ ការដោះដូររថយន្តចាស់យករថយន្តថ្មី ជាដើម។
កាន់តែពិសេស លោកអ្នកនឹងទទួលកាដូដ៏ពិសេសតូចមួយជា ពោតផ្ទុះ (Pop Corn) រាល់ការចូលទៅទស្សនាស្តង់បង្ហាញរបស់យើង។ នៅក្នុងឱកាសដែលមិនគួររំលង លោកអ្នកអាចបើកបរសាកល្បងរថយន្ត Toyota ទំនើបចុងក្រោយបាន យើងមានរហូតទៅដល់ 5 ម៉ូឌែល។
រួសរ៉ាន់ឡើង នៅសល់តែ 2 ថ្ងៃទៀតទេណា៎! សម្រាប់ព័ត៌មានលម្អិត និងបើកបរសាកល្បង លោកអ្នកអាចចូលទៅកាន់ផេកផ្លូវការរបស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) តាមរយៈ Link ខាងលើនេះ. https://www.facebook.com/ToyotaCambodia ឬទាក់ទងមកកាន់លេខ : 017 222 451, 017 555 956, 017 888 219, 017 222 407. 017 333 011