យោងតាមរបាយការណ៌ថ្មី ដែលបង្ហោះនៅលើបណ្តាញសង្គម Weibo របស់ក្រុមហ៊ុន BYD នៅថ្ងៃនេះ បាននិយាយថា ការលក់ឡានអគ្គិសនី BYD Atto 3 នៅលើទីផ្សារទូទាំងពិភពលោក បានឈានដល់ 1 លានគ្រឿងហើយ។ សូមជំរាបថា សម្រាប់ម៉ូដែលអគ្គិសនីសុទ្ធ Yuan Plus នេះ គឺជាសមាជិកមួយក្នុងចំណោម BYD Dynasty Series Yuan Family ដែលមានដូចជា Yuan Plus Smart Driving Edition, Yuan Plus Honor Edition, Yuan Up Smart Driving Edition និង standard Yuan Up។
ក្រុមហ៊ុន BYD បន្តថា ឡានអគ្គិសនី BYD Atto 3 នេះ បានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងប្រទេសចិនកាលពីខែកុម្ភៈឆ្នាំ 2022 ដែលជាម៉ូដែលនេះត្រូវបានគេចាត់ទុកថាជា ឡានអគ្គិសនី SUV ដំបូងដែលមានការដាក់អោយដំណើរការនៅលើប្រព័ន្ធ BYD Pure Electric Platform និង e-Platform 3.0។ ហើយឡានអគ្គិសនី BYD Atto 3 ក៏ជាម៉ូដែលដំបូងរបស់ BYD ត្រូវបានឌីស្សាញសម្រាប់ទីផ្សារសកលើផងដែរអ មកដល់ពេលនេះ ឡានអគ្គិសនី BYD Atto 3 គឺមានការលក់នៅលើទីផ្សារប្រទេសជាច្រើនរួចមកហើយ ក្នុងនោះក៏មានទីផ្សារកម្ពុជាយើងផងដែរ។
ឡានអគ្គិសនី BYD Atto 3 ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ជាលើកដំបូងនៅលើទីផ្សារប្រទេសចិន ជាមួយនិងតម្លៃចាប់ពី 115,800 យ៉ន់ ប្រហាក់ប្រហែល $16,110 ដុល្លារ ហើយនៅក្នុងរយៈពេល 14 ខែប៉ុណ្ណោះ ក្រុមហ៊ុននេះបានលក់ឡានអគ្គិសនី BYD Atto 3 នេះបានចំនួន 300,000 គ្រឿង។ គិតមកដល់ពេលនេះ គឺមានរយៈពេលជាង 39 ខែហើយ ដោយការលក់ឡានអគ្គិសនី BYD Atto 3 បានកើនឡើងដល់ 1 លានគ្រឿង។ សូមជំរាបថា កាលពីថ្ងៃទី 19 ខែមិថុនានេះ ក្រុមហ៊ុន BYD បានប្រកាសថា ការលក់រថយន្តនៅលើទីផ្សារសកលរបស់គ្រួសារ Yuan នេះ គឺបានឈានដល់ 1.5 លានគ្រឿងហើយ។ គ្រួសាររបស់ Yuan គឺជាឡានអគ្គិសនី BYD ទីបីហើយ ដែលលក់បាន 1 លានគ្រឿង។