no-alternative title
no-alternative title

BYD នឹងប្រកាសលក់មុនទៅលើឡានប្រណិត Yangwang U8L នៅថ្ងៃទី 31 ខែកក្កដានេះហើយ!

 

យោងតាមសេចក្តីប្រកាសថ្មីៗនេះ បានបញ្ជាក់ថា Yangwang ដែលជាម៉ាកយីហោឡានប្រណិត និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BYD ធ្វើការប្រកាសលក់មុនទៅលើឡាន Yangwang U8L ម៉ូដែលពិសេស Dingshi Edition នៅថ្ងៃទី 31 ខែកក្កដានេះហើយ ដោយព្រឹត្តិការណ៌នឹងប្រារព្ធឡើងនៅទីក្រុងប៉េកាំង វេលាម៉ោង 2:30pm។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សម្រាប់ម៉ូដែលនេះ ត្រូវបានគេចាត់ទុកថា គឺជាឡានធំស្ថិតនៅលើក្នុងប្រភេទ Full-Size Executive Luxury SUV មានការឌីស្សាញរូបរាងចេញមកបែបប្រណិតស្ព័រ ហើយនឹងមានឡហ្កូដែលធ្វើពីមាស 24K pure gold ទៀតផង។ សូមជំរាបថា ក្រុមហ៊ុន Yangwang បានប្រកាសចេញនូវឡាន U8L នេះជាលើកដំបូងក្នុងព្រឹត្តិការណ៌ 2025 Shanghai auto show កាលពីថ្ងៃទី 23 ខែមេសាកន្លងទៅនេះ ហើយនឹងមានការបញ្ជាក់ថា នឹងដាក់សម្ពោធជាផ្លូវការណ៌នៅត្រីមាសទី 2 ឆ្នាំ 2025 នេះ។

 

តាមការបញ្ជាក់ពីក្រុមហ៊ុន BYD បានអោយដឹងថា Yangwang U8L ម៉ូដែលថ្មីនេះ គឺមានទំហំធំជាងម៉ូដែលស្តង់ដារ U8 ដោយតួខ្លួនឡានថ្មីនេះ គឺមានប្របវែងដល់ទៅ 5,319mm ទទឹងប្រវែង 2,050mm និងកំពស់ 1,930 mm ខណៈដែលគម្លាតកង់មុខក្រោយ មានប្រវែង 3,050mm។ បន្ថែមពីនេះ ឡាន U8L ក៏ត្រូវបានក្រុមហ៊ុនធ្វើការបង្កើននូវតួខ្លួនវែងជាង និងគម្លាតកង់មុខវែងជាង ខណៈដែលគម្លាតនៃជួរទីពីរក៏ទូលាយជាងម៉ូដែលស្តង់ដារផងដែរ នេះបើតាមការបញ្ជាក់ពី Yangwang។

សូមជំរាបថា Yangwang U8L នៅមិនទាន់មានការបង្ហើបពីតម្លៃនៅឡើយទេ ខណៈដែល U8 ដែលបញ្ចេញលក់កន្លងមកនោះត្រូវបានក្រុមហ៊ុន Yangwang ដាក់លក់នៅក្នុងតមម្លៃ 1,098,000 យ៉ន់ដែលប្រហាក់ប្រហែលជាង $153,200 ដុល្លារអាមេរិក។ សម្រាប់ត្រកូល Yangwang នេះ ក៏នូវមាន 2 ម៉ូដែលទៀតផងដែរ ក្នុងនោះមានដូចជា U9 electric supercar និង U7 sedan។ កាលពីខែមិថុនាកន្លងទៅនេះ Yangwang បានលក់រថយន្តរបស់ខ្លួបាន 205 គ្រឿង មានការធ្លាក់ចុះ 50.96% ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែមានការកើនឡើង 47.48% ប្រៀបធៀបជាមួយនិងខែមុន នេះបើតាមបញ្ជាក់ពី CnEVPost.

 

ព័ត៌មានពាណិជ្ជកម្ម