យោងតាមការប្រកាសថ្ងៃនេះ បានអោយដឹងថា Onvo ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Nio បានប្រកាសថា នឹងមានការដាក់សម្ពោធជាផ្លូវការណ៌ឡានអគ្គិសនី Onvo L90 នៅថ្ងៃស្អេកនេះហើយនាវេលាម៉ោង 7:30pm នាទីក្រុងប៉េកាំង។គួរបញ្ជាក់ថា កាលពីថ្ងៃទី 10 ខែកក្កដា ក្រុមហ៊ុន Onvo បានចាប់ផ្តើមធ្វើការដាក់អោយ Pre-Sales ទៅលើឡានម៉ូដែល Onvo L90 នេះ ហើយនឹងបន្តដឹកជញ្ជូនអោយអតិថិជនរបស់ខ្លួននៅថ្ងៃទី 1 ខែសីហាខាងមុខនេះផងដែរ។ Onvo L90 ត្រូវបានក្រុមហ៊ុនដាក់អោយ Pre-Sales ជាមួយតម្លៃ $39,000 ដុល្លារទៅលើទំហំអាគុយ 85-kWh។
ឡានអគ្គិសនី Onvo L90 SUV គឺមានការផ្តោតទៅលើការប្រជែងក្នុងប្រភេទFull-Size New Energy SUV នៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Onvo បានហៅម៉ូដែលនេះថា គឺជាជំនាន់ទី 2 នៃឡានអគ្គិសនីដែលប្រើប្រាស់នូវ “six VIP seats”។ នៅខាងក្នុងកាបីន ឡាននេះ គឺមានឌីស្សាញពណ៌ស និងមានការបំពាក់នូវអេក្រង់ធំនៅចំកណ្តាលជំនួសអោយអេក្រង់ LCD instrument panel ហើយក៏មានការបង្ហាញនូវដៃចង្កូត D-shaped steering wheel និងប្លុកពីរសម្រាប់កន្លែងសាក wireless charging pads ក៏ដូចជាកន្លែងសម្រាប់ដាក់កែវទឹកភ្លោះផងដែរ។
ក្រុមហ៊ុន Onvo បានបញ្ជាក់បន្ថែមថា គ្រប់កៅអីទាំងអស់នៅលើឡានអគ្គិសនី L90 ថ្មីនេះ គឺមានការប្រើប្រាស់ប្រព័ន្ធអគ្គិសនី ខណៈដែលជួរទីពីរ គឺមានការទ្រទ្រង់នូវ zero-gravity mode។ សម្រាប់កៅអីជួទីពីរក៏ទទួលបាននូវការប្រើប្រាស់អេក្រង់ touchscreen សម្រាប់អេក្រង់នៅចំកណ្តាល ក៏ដូចជាទូទឹកកក ផងដែរ។
Onvo L90 is ជាប្រភេទ full-size crossover ដែលមានវិមាត្រ 5145/1998/1766mm និងគម្លាតកង់មុខក្រោយ 3,110mm ហើយនិងប្រើប្រាស់កង់ទំហំ 21-អ៊ីង។ ឡាននេះអាចដឹកបានចន្លោះពី 2,250kg ទៅ 2,385 kg។ ចំពោះកម្លាំងនៅលើ Onvo L90 នេះ នឹងមាន 2 ជម្រើស ដោយទី 1 គឺប្រភេទ RWD ម៉ូទ័រ 1 កម្លាំង 340 kW (456 សេះ) និងទី 2 dual-motor 4WD version មានកម្លាំង 440 kW (590 សេះ)។ Onvo L90 បំពាក់អាគុយញកម្លាំង 85-kWh រត់បានចម្ងាយចន្លោះពី 570km ទៅ 605km តាមស្តង់ដារ CLTC។ L90 ក៏មានការទ្រទ្រង់នូវការប្តូរថ្មផងដែរ។