no-alternative title
no-alternative title

ក្រុមហ៊ុន BYD នាំយកឡានអគ្គិសនីខ្នាតតូច Atto 2 ទៅកាន់ទីផ្សារប្រទេសម៉ាឡេស៊ី

នៅថ្ងៃនេះ ក្រុមហ៊ុន BYD បានធ្វើការប្រកាសចេញនូវឡានអគ្គិសនីខ្នាតតូច Atto 2 របស់ខ្លួននៅលើទីផ្សារប្រទេសម៉ាឡេស៊ីហើយបន្ទាប់ពីទទួលបាននូវភាពជោគជ័យខ្លាំងនៅតាមបណ្តាទីផ្សារច្រើនរួចមក ក្នុងនោះក៏មានទីផ្សារកម្ពុជាយើងផងដែរ។ គួរបញ្ជាក់ថា ក្រុមហ៊ុនបានប្រកាសលក់ឡានអគ្គិសនីខ្នាតតូច Atto 2 នេះ តាំងតែពីថ្ងៃទី 24 ខែកក្កដាមកម្លេះ ហើយសម្រាប់ការដាក់លក់នេះ គឺជាម៉ូដែលដំបូងហើយចំពោះឡានអគ្គិសនីខ្នាតតូច Atto 2 នេះ ដែលក្រុមហ៊ុនបានប្រើប្រាស់នូវចង្កូតស្តាំសម្រាប់ទីផ្សារសកល។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនិងការដាក់លក់នៅពេលនេះ ឡានអគ្គិសនីខ្នាតតូច Atto 2 គឺមានតម្លៃ 100,000 រីងហ្គីត ដែលប្រហាក់ប្រហែល $23,630។ ឡាន SUV ខ្នាតតូចនេះ មានការប្រើប្រាស់នូវអាគុយទំហំ 51.13-kWh មានសមត្ថភាពអាចរត់បានចម្ងាយ 410 km តាមស្តង់ដារ NEDC។ អាគុយដែលប្រើប្រាស់នៅពេលនេះ គឺមានទំហំធំជាងអាគុយដែលក្រុមហ៊ុននេះធ្លាប់ដាក់នៅលើឡានដូចគ្នានេះ នៅលើទីផ្សារក្នុងស្រុក និងទីផ្សារអឺរ៉ុប។ គួរបញ្ជាក់ថា BYD ត្រូវបានគេមើលឃើញថា បានក្លាយជាក្រុមហ៊ុនរថយន្តដែលមានភាពជោគជ័យខ្លាំងជាងគេ ដោយអាចគ្រងតំណែង 3 ឆ្នាំជាប់ៗគ្នានៅលើទីផ្សារម៉ាឡេស៊ី។ 

ក្រុមហ៊ុន BYD បានន្ថែមថា គិតមកដល់ពេលនេះ ឡាន BYD Yuan Up ឬ ឡានអគ្គិសនីខ្នាតតូច Atto 2 នេះ គឺមានចំនួន 8 ជម្រើសហើយសម្រាប់ទីផ្សារប្រទេសចិន នឹងមានតម្លៃចាប់ពី $13,490 ដុល្លារឡើងទៅ។ សូមជំរាបថា BYD បានឈានជើងចូលទីផ្សារប្រទេសម៉ាឡេស៊ីជាលើកដំបូងកាលពីខែធ្នូរឆ្នាំ 2022 ដោយបានធ្វើការប្រកាសចេញនូវឡានអគ្គិសនីម៉ូដែលដំបូងរបស់ខ្លូនម៉ូដែល BYD Yuan Plus ឡានអគ្គិសនីខ្នាតតូច Atto 3 ហើយមកដល់ពេលនេះ BYD និង Denza មានហាងលក់រថយន្តរបស់ខ្លួនជាង 40 កន្លែងហើយនៅទូទាំងប្រទេសម៉ាឡេស៊ី។ 

យោងតាមរបាយការណ៌ថ្មីចុងក្រោយដែលចេញផ្សាយកាលពីថ្ងៃទី 1 ខែកក្កដានេះ បានបញ្ជាក់ថា BYD Group បានលក់រថយន្តអគ្គិសនីរបស់ខ្លួនបាន 382,585 គ្រឿងហើយសម្រាប់ខែមិថុនាកន្លងទៅ ដោយមានការកើនឡើង 11.98% ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ 

 

ព័ត៌មានពាណិជ្ជកម្ម