no-alternative title
no-alternative title

BYD ចេញម៉ូដែលថ្មីមួយទៀតហើយតម្លៃតែជាង 1 ម៉ឺនដុល្លារទេ

កាលពីថ្ងៃទី 30 កក្កដា កន្លងទៅនេះ BYD បានប្រកាសេចញនូវម៉ូដែលថ្មីមួយទៀតនៃត្រកូល Yuan UP series ជាមួយនិងការបើកបរបាន 301km ក្នុងតម្លៃ 74,800 យ៉ន់ដែលប្រហែលជា 10,400 ដុល្លារប៉ុណ្ណោះ ដោយម៉ូដែលនេះ គឺមិនមានការដាក់មកនូវជំនួយការបើកបរ BYD “God’s Eye” advanced driving assistance system នោះទេ។ សូមជំរាបថា កន្លងមក ក្រុមហ៊ុននេះបានបញ្ចេញនូវ 3 ម៉ូដែលរួចមកហើយ ដែលមានតម្លៃចាប់ពី 99,800 យ៉ន់ ទៅ 119,800 យ៉ន់ ដែលស្មើរនឹង 13,900 ដុល្លារ ទៅ 16,700 USD ដុល្លារជាមួយសមត្ថភាពបើកបរបាន 401km។ សម្រាប់ម៉ូដែល Yuan UP នេះ ត្រូវបានក្រុមហ៊ុនដាក់លក់នៅលើទីផ្សារសកលជាមួយឈ្មោះថា Atto 2។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅនេះ ក្រុមហ៊ុន BYD បានប្រកាសចេញនូវប្រព័ន្ធបើកបរ “National Intelligent Driving” ដែលមានការដាក់បញ្ចូលគ្នាជាមួយនិង “God’s Eye” នៅលើឡានអគ្គិសនីជាច្រើនរបស់ខ្លួនដែលមានដូចជា ឡាន BYD Seagull series។ ប៉ុន្តែជាមួយនិង Yuan UP ថ្មីនេះ ហាក់បីដូចជាមិនស្ថិតនៅក្នុងគម្រោងខាងលើនេះទេ។

ជាមួយនិងវត្តមាននៅពេលនេះ ឡានអគ្គិសនី Yuan UP ថ្មី ដែលរត់បានចម្ងាយ 301km Pilot Edition នេះ គឺត្រូវបាក្រុមហ៊ុនធ្វើការឌីស្សាញរូបរាងដូចមុនៗអញ្ចឹង ដោយមានទំហំខ្លួន 4310/1830/1675mm និងគម្លាតកង់មុខក្រោយ 2620mm។ ឡានថ្មីនេះ មានជម្រើស 2 ពណ៌ គឺមានពណ៌ Beige និង Purple ហើយនិងជម្រើសពណ៌ white, gray, និង green ផងដែរ។

និយាយពីសមត្ថភាពវិញ ឡានអគ្គិសនីថ្មីនេះ គឺមានម៉ូទ័រកម្លាំង 70 kW (94 សេះ) និងមានកម្លាំងរមួល 180Nm ហើយនឹងមានអាគុយទំហំ 32kWh ដែលជាប្រភេទ Blade battery pack អាចបើកបរតាមស្តង់ដារ CLTC cruising range ចម្ងាយ 301 km។ ឡាននេះអាចបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើប្រាស់ពេល 12 វិនាទី។ ចំពោះការសាកភ្លើងវិញ គឺអាចសាកពី 30% ទៅ 80% ប្រើពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ។

សម្រាប់ការឌីស្សាញខាងក្នុងឡាននេះ គឺមានអេក្រង់ឌីជីថលទំហំ 8.8-អ៊ីង និងអេក្រង់កម្សាន្តនៅចំកណ្តាលមានទំហំ 10.1 អ៊ីង និងមានការទ្រទ្រង់ដោយប្រព័ន្ធបញ្ជា BYD DiLink 50 cockpit system។ នៅលើឡាននេះ ក៏មានការតម្លើងនូវប្រព័ន្ធភ្ជាប់ទំនក់ទំនង 4G network, Bluetooth, in-vehicle WiFi, ប្រព័ន្ធតេឡេបញ្ជា, OTA updates, ការបញ្ជាដោយសម្លេង, និងឧាបល័រ 4 គ្រាប់រួមជាមួយនិងមុខងារពិសេសៗជាច្រើនទៀតផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម