បន្ទាប់ពីមានការជូនដំណឹងកាលពីសប្តាហ៌មុនរួចមកនៅថ្ងៃនេះ Yangwang U8L ដែលជាឡានប្រណិតប្រភេទ Full-Size EREV SUV របស់ក្រុមហ៊ុន BYD បានចាប់ផ្តើមដាក់អោយមានការបញ្ជាទិញមុនសម្រាប់ទីផ្សារប្រទេសចិនហើយ ដោយមានតម្លៃដល់ទៅ 1,300,000 យ៉ន់ប្រហាក់ប្រហែល 181,130 ដុល្លារ។ ឡានប្រណិត Yangwang U8L ដែលជាគូរប្រជែង Rolls-Royce Cullinan មួយនេះ គឺមានតួខ្លួប្រវែងដល់ទៅ 5.4 ម៉ែត្រ និងមានការឌីស្សាញជាមួយមាសកម្រិត 24K golden emblem ហើយនឹងមានការកៅអី 3 ជួរ។ U8L គឺមានការបំពាក់នូវម៉ូទ័រ 4 គ្រាប់ កម្លាំង 880kW ស្មើរនឹង 1,180 សេះ។
សូមជំរាបថា Yangwang គឺជាម៉ាកយីហោឡានប្រណិតរបស់ BYD ដែលបានបង្ហាញខ្លួននៅប្រទេសចិនតាំងពីខែមករាឆ្នាំ 2023 នឹងបានប្រកាសចេញនូវម៉ូដែលដំបូងគឺ U8 ជាប្រភេទឡាន range-extended SUV មានតម្លៃ 1,089,000 យ៉ន់ ដែលប្រហែលជា 151,740 ដុល្លារ។
ចំពោះម៉ូដែល U8L គឺមានទំហំធំជាងម៉ូដែលស្តង់ដារ U8។ យោងតាមរបាយការណ៌ China EV DataTracker បានអោយដឹងថា Yangwang បានដឹកជញ្ជូនរថយន្តអោយអតិថិជនរបស់ខ្លួនបាន 1,003 គ្រឿងបៅត្រីមាសទី 1 ឆ្នាំ 2025 នេះ។ ជាមួយនិងវត្តមានរបស់ម៉ូដែលថ្មី តួខ្លួន 5.5 ម៉ែត្រនេះ គឺក្រុមហ៊ុនមានការគោលដៅលក់ទៅកាន់ទីផ្សារសកលអោយបានកាន់តែខ្លាំង។ ក្រុមហ៊ុន Yangwang បានប្រកាសចេញនូវឡាន U8L នេះជាលើកដំបូងក្នុងព្រឹត្តិការណ៌ 2025 Shanghai auto show កាលពីថ្ងៃទី 23 ខែមេសាកន្លងទៅនេះ ហើយនឹងមានការបញ្ជាក់ថា នឹងដាក់សម្ពោធជាផ្លូវការណ៌នៅត្រីមាសទី 2 ឆ្នាំ 2025 នេះ។
តាមការបញ្ជាក់ពីក្រុមហ៊ុន BYD បានអោយដឹងថា Yangwang U8L ម៉ូដែលថ្មីនេះ គឺមានទំហំធំជាងម៉ូដែលស្តង់ដារ U8 ដោយតួខ្លួនឡានថ្មីនេះ គឺមានប្របវែងដល់ទៅ 5,319mm ទទឹងប្រវែង 2,050mm និងកំពស់ 1,930 mm ខណៈដែលគម្លាតកង់មុខក្រោយ មានប្រវែង 3,050mm។ បន្ថែមពីនេះ ឡាន U8L ក៏ត្រូវបានក្រុមហ៊ុនធ្វើការបង្កើននូវតួខ្លួនវែងជាង និងគម្លាតកង់មុខវែងជាង ខណៈដែលគម្លាតនៃជួរទីពីរក៏ទូលាយជាងម៉ូដែលស្តង់ដារផងដែរ នេះបើតាមការបញ្ជាក់ពី Yangwang។
សូមជំរាបថា Yangwang U8L នៅមិនទាន់មានការបង្ហើបពីតម្លៃនៅឡើយទេ ខណៈដែល U8 ដែលបញ្ចេញលក់កន្លងមកនោះត្រូវបានក្រុមហ៊ុន Yangwang ដាក់លក់នៅក្នុងតមម្លៃ 1,098,000 យ៉ន់ដែលប្រហាក់ប្រហែលជាង $153,200 ដុល្លារអាមេរិក។ សម្រាប់ត្រកូល Yangwang នេះ ក៏នូវមាន 2 ម៉ូដែលទៀតផងដែរ ក្នុងនោះមានដូចជា U9 electric supercar និង U7 sedan។ កាលពីខែមិថុនាកន្លងទៅនេះ Yangwang បានលក់រថយន្តរបស់ខ្លួបាន 205 គ្រឿង មានការធ្លាក់ចុះ 50.96% ប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែមានការកើនឡើង 47.48% ប្រៀបធៀបជាមួយនិងខែមុន នេះបើតាមបញ្ជាក់ពី CnEVPost.