no-alternative title
no-alternative title

Xiaomi ដឹកជញ្ជូនឡានអគ្គិសនីជូនអតិថិជនបានចំនួន 30,000 គ្រឿងនៅខែកក្កដានេះ

នៅថ្ងៃនេះ យោងតាមការចេញផ្សាយរបស់បណ្តាញសង្គម Weibo នៅប្រទេសចិន បានអោយដឹងថា Xiaomi បានដឹកជញ្ជូនឡានអគ្គិសនីជូនអតិថិជនបានចំនួន 30,000 គ្រឿងនៅខែកក្កដានេះ ដែលចំនួននេះ គឺពិតជាច្រើនខ្លាំងមែនទែនសម្រាប់ការដឹកជញ្ជូនប្រចាំខែ។ ជាមួយនឹងតួរលេខាងលើនេះ ក៏មានការបូកបញ្ចូលនូវឡាន Xiaomi YU7 SUV ដែលទើបនឹកដាក់សម្ពោធកាលពីថ្ងៃទី 6 ខែកក្កដានេះដែរ។ តួរលេខខាងលើនេះ គឺមានការកើនឡើងបាន 20% ដែលខែមុននេះ គឺមានដឹកជញ្ជូនបាន 25,000 គ្រឿងប៉ុណ្ណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមរយៈនៃភាពជោគជ័យនេះ Xiaomi បានបន្តពង្រីកនូវហាងលក់ និងសេវាកម្មជួសជុលរបស់ខ្លួនកាន់តែច្រើនផងដែរ។ កាលពីខែកក្កដានេះ ក្រុមហ៊ុនបានពង្រីកហាងចំនួន 18 បន្ថែមទៀត ដែលបានធ្វើអោយចំនួនហាងរបស់ខ្លួនបាន 352 ហាងនៅទូទាំង 97 ទីក្រុងនៃប្រទេសចិន នេះបើតាមការបញ្ជាក់ពី IT-Home។ ក្រុមហ៊ុនបន្ថែមថា ខ្លួននឹងបន្តពង្រីកហាងលក់ចំនួន  18 បន្ថែមទៀតផងដែរសម្រាប់ខែសីហា។ គិតត្រឹមថ្ងៃ 31 ខែកក្កដានេះ Xiaomi មានដំណើរការមជ្ឈមណ្ឌលសេវាកម្ម 181 កន្លែង នៅទូទាំង 106 ទីក្រុង។

ជាមួយនិងការពង្រីកទៅលើការលក់ និងការផ្តល់សេវាកម្មរបស់ខ្លួននៅពេលនេះ ក្រុមហ៊ុន Xiaomi គឺបាននឹងកំពុងតែពង្រឹងបន្ថែមកាន់តែខ្លាំងថែមទៀតទោលើហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន។ ជាក់ស្តែងកាលពីថ្ងៃទី 20 ខែមិថុនានេះ ក្រុមហ៊ុននេះបានទិញដីមួយកន្លែងនៅតំបន់ឧស្សាហកម្ម Beijing Yizhuang New City តម្លៃ 635 លានយ៉ន់ ដែលប្រហែល 87.5 លានដុល្លារថែមទៀតហើយ។ ដីនេះមានទំហំ 485,100 ម៉ែត្រការ៉េ នឹងក្លាយជារោងចក្រទី 3 របស់ក្រុមហ៊ុន Xiaomi ដែលនឹងមានសមត្ថភាពអាចផលិនឡានបាន 450,000 គ្រឿងនៅក្នុងមួយឆ្នាំ។ 

គួរបញ្ជាក់ថា Xiaomi បានចាប់ផ្តើមដឹកជញ្ជូនឡានអគ្គិសនី SU7 របស់ខ្លួនជាលើកដំបូងអោយទៅអតិថិជន នៅថ្ងៃទី 3 ខែមេសាឆ្នាំ 2024 ហើយគិតត្រឹមដំណាចខែវិច្ឆិកាឆ្នាំ 2024 ក្រុមហ៊ុននេះបានដឹកជញ្ជូនឡានអគ្គិសនីបានចំនួន 100,000 គ្រឿង។បន្ទាប់មកនៅខែមីនាឆ្នាំ 2025 លោក Lei Jun ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិរបស់ Xiaomi បានបង្ហាញនូវគោលដៅរបស់ខ្លួនសម្រាប់ឆ្នាំ 2025 ដោយនឹងធ្វើអោយបាន 350,000 គ្រឿងសម្រាប់ការដឹកជញ្ជូននេះ។ 

 

ព័ត៌មានពាណិជ្ជកម្ម