no-alternative title
no-alternative title

ឡានអគ្គិសនី Deepal S05 បើកបរបានចម្ងាយ 510km ប្រកាសដាក់លក់ជាផ្លូវការណ៌នៅកម្ពុជា

ថ្មីៗនេះ ក្រុមហ៊ុន RMA Cambodia បានប្រកាសដាក់សម្ពោធជាផ្លូវការណ៌នូវរថយន្តអគ្គិសនីជំនាន់ថ្មីរបស់ខ្លួនដែលស្ថិតនៅក្រោមដំបូលរបស់ CHANGAN គឺម៉ូដែល Deepal S05 ដែលជារថយន្តអគ្គិសនីសុទ្ធ មានការឌីស្សាញជាមួយនិងរូបរាងបែបអនាគត និងមានការបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ទំនើបៗ ហើយនឹងអាចបើកបរបានចម្ងាយដល់ទៅ 510km នៅពេលដែលសាកថាមពលពេញម្តង។ តាមរយៈនៃការប្រកាសចេញនៅលើទីផ្សារប្រទេសកម្ពុជា នៅពេលនេះ រថយន្តអគ្គីសនីថ្មី Deepal S05 នេះ ត្រូវបានក្រុមហ៊ុនបានដាក់លក់ជាមួយតៃម្ល 35900 ដុល្លារ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Deepal S05 គឺជាឡាន SUV ដែលមានប្រវែងបណ្តោយ 4,620/ ទទឹង 1,900/ កម្ពស់ 1,600mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,880mm ហើយនិងមានជម្រើសចំនួន 5 ពណ៌។ និយាយពីសមត្ថភាពវិញនៅឡានអគ្គិសនី Deepal S05 ថ្មីនេះ គឺមានការបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ ដែលកំលាំង 175kW និងមានកំលាំងរមូល 320N ហើយនិងមាននភ្ជាប់ជាមួយនូវកញ្ចប់ថ្មប្រភេទ Lithium iron phosphate battery ទំហំ 56.12kWh ដែលសាកភ្លើងពេញម្តង គឺអាចបើកបានចម្ងាយផ្លូវដល់ទៅ 510km។

Deepal S05 មានអេក្រង់កម្សាន្តធំនៅចំកណ្តាលទំហំ 15.4-អ៊ីង គាំទ្រដោយកម្រិតបង្ហាញបាន 2.5K ហើយនិងដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 ព្រមទាំងប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Deepal OS3.0។ ផ្នែកខាងក្នុងនៃ Deepal S05 គឺមានផ្តល់ជូននូវជម្រើស 3 ពណ៌ គឺពណ៌ទឹកក្រូច ខៀវ និងប្រផេះ។

សម្រាប់ដៃចង្កូតវិញត្រូវបានរចនាឡើងមានរាងអក្សរ D-Shaped និងមានបង្កប់ដោយប៊ូតុងចុងបញ្ជាមុខងារមួយចំនួន។ រថយន្តនេះ មិនមានអេក្រង់បង្ហាញព័ត៌មានរថយន្តនោះទេ ដោយបានប្រើនូវបច្ចេកវិទ្យាបាញ់បង្ហាញលើដំបូលខាងមុខ AR-head-up Display ជំនួសវិញ។

ឌីផល អេសសូនប្រាំ នេះ ក៏មានការបំពាក់នូវទូរទឹកកករដែលស្ថិតនៅផ្នែកកណ្តាល រវាងកៅអីអ្នកបើកផងដែរ ដែលអាចផ្ទុកចំនុះបាន 13 លីត្រ។ បន្ថែមពីនេះ Deepal S05 នៅមានកន្លែងសម្រាប់ទុកដាក់អីវ៉ាន់ចំនួន 35 កន្លែងផ្សេងទៀត។ នៅផ្នែកក្បាលនៃរថយន្តសម្រាប់ម៉ូដែលអគ្គិសនី អាចដាក់អីវ៉ាន់បានចំនុះដល់ 159 លីត្រ ខណៈផ្នែកគូទក្រោយអាចផ្ទុកបាន 651 លីត្រ។

ឡានអគ្គិសនីស៊េរីថ្មីនេះ មានគាំទ្រនូវប្រព័ន្ធ Huawei xPixel-enabled intelligent headlights ធ្វើជាម៉ាស៊ីន Projector ដែលអាចបង្ហាញចេញបានទំហំដល់ទៅ 120-អ៊ីង។ បន្ថែមពីនេះ ក៏មានភ្ជាប់នូវប្រព័ន្ធកាមេរ៉ាឆ្លាតវៃរបស់ Deepal (intelligent gimbal camera) ដែលមានកម្រិតភាពច្បាស់ដល់ទៅ 4K ផងដែរ។  សម្រាប់លក្ខណៈពិសេសបន្ថែមទៀតបនៅះ គឺមានដូចជា មានដំឡើងនូវប្រព័ន្ធបំពងសំឡេងចំនួន 14 គ្រាប់ និងដំបូលបើក panoramic roof។

រាល់ការទិញរថយន្តអគ្គីសនី ឌីផល លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ពិសេស 8 ចំណុច៖

1. នាំចូលផ្តាច់មុខដោយក្រុមហ៊ុន អរ អិម អេ ខេមបូឌា ដែលជាក្រុមហ៊ុននាំចូលរថយន្តឈានមុខគេក្នុងប្រទេសកម្ពុជា។ 

2. ការធានារហូតដល់រយៈពេល 8 ឆ្នាំ ឬ 24 ម៉ឺនគីទ្បូម៉ែត្រវែងជាងគេ ជាមួយនឹងការត្រួតពិនិត្យរថយន្តដោយឥតគិតថ្លៃ

3. ផ្តល់ជូនដោយឥតគិតថ្លៃជាមួយនឹង ដុំសាកនៅផ្ទះ 7KW/H រួមទាំងការតម្លើង , ដុំសាកចល័ត 3.5KW/H និង ដុំ V2L សម្រាប់ការទាញយកភ្លើងពីរថយន្តមកប្រើប្រាស់ផ្សេងៗ 

4. សេវាកម្មជួសជុលរថយន្តចល័ត 24 ម៉ោង ក្នុងមួយសប្តាហ៍ 

5. ជាងជំនាញបណ្តុះបណ្តាលផ្ទាល់ពីរោងចក្រ ឆាងអាន-ឌីផល

6. គ្រឿងបន្លាស់សុទ្ធ តម្លៃសមរម្យ និងគ្រប់គ្រាន់ ពីរោងចក្រ ឆាងអាន-ឌីផល

7. ផ្តល់ការបង្រៀនបណ្តុះបណ្តាលពិសេសពីការប្រើប្រាស់រថយន្ត និងថែទាំរថយន្ត ដោយឥតគិតថ្លៃ 

8. ឌីស្សាញដោយអ្នកជំនាញលំដាប់ពិភពលោក 31ប្រទេស ពិសេសគឺ ប្រទេសអាលឺម្លង់ អ៊ីតាលី ជប៉ុន ចិន និងទទួលបានស្តង់ដាគុណភាព សុវត្ថិភាពលំដាប់ផ្កាយ 5 ពីសហភាពអឺរ៉ុប (យូរ៉ូ-អិនស៊ីអេភី) ប្រទេសអូស្ត្រាលី (អេ-អិនស៊ីអេភី) និងប្រទេសចិន (ស៊ី-អិនស៊ីអេភី) ទៀតផង។

 

ព័ត៌មានពាណិជ្ជកម្ម