no-alternative title
no-alternative title

ឡានអគ្គិសនីស៊េរីថ្មី Huawei Aito M7 ឆ្នាំ 2026 ប្រកាសលក់មុននៅថ្ងៃ 5 កញ្ញាខាងមុខនេះហើយ

នៅថ្ងៃនេះ HIMA បានប្រកាចេញនូវម៉ូដែល Aito M7 2026 ហើយថែមទាំងដាក់លក់មុននៅថ្ងៃ 5 កញ្ញាខាងមុខនេះថែមទៀត ផង។ តាមប្រភពខាងលើនេះបញ្ជាក់ថា ឡានស៊េរីថ្មី Aito M7 ឆ្នាំ 2026 នឹងមានការដាក់លក់ជាផ្លូវការណ៌នៅលើទីផ្សារនាថ្ងៃទី 23 ខែកញ្ញាខាងមុខនេះហើយ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ម៉ូដែលថ្មីនេះ គឺមានការអាប់ដែតទាំងខាងក្នុង និងខាងក្រៅ ហើយថែមទាំងមានការតម្លើងមកជាមួយនូវប្រព័ន្ធបើកឆ្លាតវៃ Huawei ADS 4 Intelligent Driving Assistance System ហើយនិងប្រព័ន្ធឡាស៊ែដំបូងថែមទៀតផង។

Aito M7 មានការឌីស្សាញខាងមុខដោយក្រុមហ៊ុន Aito និងមានប្រវែង 5080mm, ទទឺង 1999mm, កំពស់ 1780mm ហើយនិងមានគម្លាតកង់មុខក្រោយ 3030mm។ ផ្នែកខាងក្នុងនៃរថយន្តនេះ មានអេក្រង់ទំហំ 16.1 អ៊ីង មានការបំពាក់នូវកៅអីសម្រាប់អ្នកបើរទម្រង់ “zero-gravity” design នឹងមានការបំពាក់នូវអេក្រង់ខាងក្រោយកៅអី សម្រាប់អ្នករួមដំណើរកម្សាន្តជាមួយនិងព័ត៌មានផ្សេងៗ ក៏ដូចជា មានជម្រើសពណ៌ច្រើនថែមទៀតផង។

ជាមួយនិងវត្តមាននៅឆ្នាំថ្មីនេះ Aito M7 គឺជម្រើស អគ្គិសនី+ចំហេះ (EREV) និងជម្រើសអគ្គិសនីសុទ្ធ (BEV) ដោយម៉ូដេលEREV គឺមានអាគុយទំហំ 37kWh និង 53kWh ដែលចាក់សាំងពេញ ហើយនិងសាកពេញម្តង បើកបរបានចម្ងាយ 1600km។ ចំពោះម៉ូដែលអគ្គិសនីសុទ្ធ គឺមានអាគុយទំហំ 100kWh ដែលសាកពេញម្តងអាចបើកបរបានចម្ងាយជាង 700+km តាមស្តង់ដារ CLTC។

 

ព័ត៌មានពាណិជ្ជកម្ម