no-alternative title
no-alternative title

SAIC ចេញឡានស៊េរីថ្មី បើកបានចម្ងាយ 2,050km មានតម្លៃតែជាង 1 ម៉ឺនដុល្លារស្តើងប៉ុណ្ណោះ

ក្រុមហ៊ុន SAIC បានបញ្ចេញលក់រថយន្ត Entry-level Plug-in-hybrid sedan ស៊េរីថ្មីម៉ូដែល Roewe M7 DMH ជាផ្លូវការណ៍នៅក្នុងទីផ្សារប្រទេសចិនជាមួយជម្រើស 3 Option និងមានតម្លៃចាប់ពីខ្ទង់ $13,700 ដល់ $16,000។ ឡាន Plug-in-hybrid ថ្មីនេះ សាកភ្លើង និងចាក់សាំងពេញម្តងអាចជិះបានចម្ងាយដល់ទៅ 2,050km ខណៈការជិះដោយប្រើថាមពលអគ្គិសនីសុទ្ធអាចជិះបានចម្ងាយ 160km។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

SAIC Roewe M7 DMH មានប្រវែងតួរខ្លួន 4,940mm/ទទឹង 1,890mm/កំពស់ 1,510 mm និងមានគម្លាងចន្លោះកង់មុខទៅកង់ក្រោយ 2,820mm។ ឡាន PHEV Sedan របស់ចិនមួយនេះមានទំងន់សរុប 1,670kg និងមានកម្រិតមុំបត់ត្រឡប់ 5.8m។ ផ្នែកខាងមុខត្រូវមានការឌីស្សាញជាមួយនឹងផ្ទាំងប៉ាណារាងជាបញ្ឈបែបទឹកធ្លាក់ waterfall-style chrome មានបង្កប់ស្លាកសញ្ញា ROEWE នៅកណ្តាល និងរំលេចជាមួយចង្កៀងរចនាបែបស្លីមនៅសងខាង។ ផ្នែកចំហៀងត្រូវបានរចនាជាមួយដៃទ្វារធម្មតា និងប្រើសម្បកកង់ខ្នាត 225/50 R17 និង 225/50 R18 tires ជាមួយយ៉ាន់កាំរាយ multi-spoke rims។

រថយន្ត Plug-in-hybrid sedan ស៊េរីថ្មីនេះ ដំណើរការនៅលើប្រព័ន្ធ DMH hybrid technology ជំនាន់ទី 5 របស់ SAIC គាំទ្រដោយម៉ាស៊ីនសាំងចំណុះ 1.5L ជាមួយម៉ូទ័រអគ្គិសនីខាងមុខមួយភ្ជាប់ដំណើរការដោយប្រអប់លេខ DHT និងមានកញ្ចប់ថ្មប្រភេទ lithium iron phosphate ទំហំ 19.7kWh។ ចំពោះធុងសាំង គឺអាចចាក់បានចំណុះ 55L។ ម៉ាស៊ីន 1.5L របស់ Roewe M7 DMH អាចផលិតកម្លាំងបាន 110 សេះ និងកម្លាំងរមួល 135Nm ខណៈម៉ូទ័រអគ្គិសនីអាចផលិតកម្លាំងបាន 184 សេះ និងកម្លាំងរមួល 330Nm។ Roewe M7 DMH អាចជាន់ល្បឿន Top Speed បាន 185km/h និងជាន់ស្ទុះពីកុងទ័រ 0-100km/h ចាយពេលខ្ទង់ 7.9 វិនាទី។ ទៅលើកម្រិតស៊ីសាំងវិញ គឺប្រមាណជា 2.9L/100km។

ផ្នែកខាងក្នុងរបស់ Roewe M7 DMH មានការរៀបចំតុបតែយ៉ាងប្រណិតជាមួយការបំពាក់ដៃចង្កូតរាងអក្សរ D, មានអេក្រង់បង្ហាញព័ត៌មានប្រភេទ Digital Instrument Panel ទំហំ 10.25-inch, អេក្រង់កម្សាន្តធំច្បាស់ទំហំ 15.6-inch កម្រិតបង្ហាញដល់ 2.5K គាំទ្រដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8155 cockpit chip ភ្ជាប់ជាមួយមុខងារបញ្ជាដោយសំឡេង AI Voice Assistant ដែលគាំទ្រដោយប្រព័ន្ធមុខងារ  Doubao AI model របស់ក្រុមហ៊ុន ByteDance ដែលជាមេរបស់ TikTok។

កៅអីទាំងអស់ និងដៃចង្កូតរបស់  Roewe M7 DMH គឺមានមុខងារកម្តៅ។ នៅឃ្លប់គូទក្រោយរបស់ Roewe M7 DMH អាចផ្ទុកអីវ៉ាន់បានចំណុះ 527L និងមានកន្លែងទុកដាក់របស់របរចំនួន 28 កន្លែងនៅផ្នែកខាងក្នុង៕

 

ព័ត៌មានពាណិជ្ជកម្ម