no-alternative title
no-alternative title

Mazda EZ-60 ឡានអគ្គិសនីម៉ូដែល SUV ដំបូងរបស់ជប៉ុន ប្រកាសលក់ជាផ្លូវការណ៌ហើយតម្លៃជាង 1 ម៉ឺនដុល្លារទេ

នៅថ្ងៃនេះ យោងតាមការចេញផ្សាយពី cnevpost បានអោយដឹងថា Changan Mazda ដែលជាក្រុមហ៊ុនវិនិយោគរួមគ្នារវាង Changan Automobile និង Mazda បានប្រកាសដាក់លក់ជាផ្លូវការណ៌នូវឡានអគ្គិសនីស៊េរីថ្មីប្រភេទ Mid-size SUV ម៉ូដែល EZ-60 នៅលើទីផ្សារប្រទេសចិនហើយ ដោយមានតម្លៃពិសេសជាទីបំផុត។ ជាមួយនិងការមកដល់នៃម៉ូដែលថ្មីនេះ ក្រុមហ៊ុន Mazda បានដាក់លក់ម៉ូដែល (EREV) ចំនួន 4 ស៊េរី និងម៉ូដែល (BEV) មាន 2 ជម្រើស ដោយម៉ូដែលទាំងនេះ គឺត្រូវបានអភិវឌ្ឍសម្រាប់ទីផ្សារសកទាំងអស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ EREV ចំនួន 4 នេះ គឺមានតម្លៃចាប់ពី 119,900 យ៉ន់ ($16,810), 134,900 យ៉ន់, 144,900 យ៉ន់ និង 154,900 យ៉ន់។ រីឯ BEV ចំនួន 2 ម៉ូដែលទៀត គឺមានតម្លៃ 150,900 យ៉ន់ និង 160,900 យ៉ន់។ Mazda EZ-60 SUV គឺជាឡានជម្រើស 5 កៅអី ដែលមានតួខ្លួនប្រវែង 4,850mm, ទទឹង 1,935mm, កំពស់ 1,620mm និងមានគម្លាតកង់មុខ និងកង់ក្រោយប្រវែង 2,902mm។

Mazda EZ-60 SUV ជម្រើសអគ្គីសនីលាយសាំង EREV គឺមានម៉ាស៊ីនចំណុះ 1.5L អាចបង្កើតកម្លាំងបាន 72kW អមដំណើរដោយម៉ូទ័រអគ្គិសនីកម្លាំង 190 kW (255 សេះ)។ ឡាននេះមានការប្រើប្រាស់នូវអាគុយកម្លាំង 31.73-kWh (LFP) គ្រប់ជម្រើស និងមសាកពេញម្តងអាចបើកបរជាមួយនិងអគ្គិសនីសុទ្ធបានចម្ងាយ 200km តាមស្តងដារ CLTC។

ចំពោះម៉ូដែលអគ្គិសនីសុទ្ធ BEV វិញ គឺមានការប្រើប្រាស់នូវម៉ូទ័រកម្លាំងដូចគ្នាដែរ ប៉ុន្តែមានអាគុយទំហំ 77.94-kWh LFP ដែលសាកពេញម្តងអាចបើកបានដល់ទៅ 600km តាមស្តង់ដារ CLTC។ សូមជំរាបថា EZ-60 គឺជាជំនាន់ទី 2 របស់ក្រុមហ៊ុប Changan Mazda និងជាឡានអគ្គិសនី SUV ដំបូងរបស់ក្រុមហ៊ុននេះផងដែរ បន្ទាប់ពីម៉ូដែល EZ-6 sedan។ នៅឆ្នាំ 2026 ខាងមុខនេះ ក្រុមហ៊ុន Mazda ក៏នឹងមានលក់ EZ-60 SUV នេះនៅលើទីផ្សារាសកលផងដែរ។ 

 

ព័ត៌មានពាណិជ្ជកម្ម