no-alternative title
no-alternative title

Galaxy Starshine 6 PHEV ត្រូវបានក្រុមហ៊ុន Geely ប្រកាសលក់មុនជាមួយតម្លៃចាប់ពី 1 ម៉ឺនដុល្លារស្តើង

យោងតាមការចេញផ្សាយរបស់ carnewschina នៅថ្ងៃនេះ បានសសេរថា ក្រុមហ៊ុន Geely បានប្រកាសលក់មុនទៅលើឡាន Sedan ម៉ូដែលថ្មី Galaxy Starshine 6 នៅលើទីផ្សារប្រទេសចិន ជាមួយនិងតម្លៃតែ 85,800 យ៉ន់ដែលស្មើរនឹង 12,025 ដុល្លារប៉ុណ្ណោះ។ តាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា ឡាននេះអាចបើកបរជាមួយអគ្គិសនីសុទ្ធបានចម្ងាយ 125 km នៅពេលសាកពេញម្តង ហើយនិងស៊ីប្រេងត្រឹមត 2.8 លីត្រប៉ុណ្ណោះសម្រាប់ការជិះចម្ងាយ 100km។ Starshine 6 ត្រូវបានក្រុមហ៊ុនប្រកាសចេញដើម្បីប្រជែងជាមួយនិង BYD Seal 06 និង BYD Qin Plus sedans នៅលើទីផ្សារប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនបានបន្តថា ឡានថ្មីនេះ គឺមានការដាក់លក់មុននៅលើទីផ្សារប្រទេសចិន កាលពីថ្ងៃទី 26 ខែកញ្ញានេះ ដោយម៉ូដែលនេះ គឺជាប្រភេទឡាន Plug-in Hybrid Sedan ដែលមានការប្រជែងទីបំផុត។ Geely Galaxy Starshine 6 ត្រូវបានគេមើលឃើញថា មានការឌីស្សាញរូបរាងស្រដៀងគ្នាជាមួយនិង Mercedes-Benz។ Starsine 6 មានប្រវែង 4806mm ទទឹង 1886mm និងកំពស់ 1490mm ហើយនិងមានគម្លាតកង់មុខក្រោយ 2,756mm។ ឡាននេះវែងជាង BYD Qin Plus ប្រវែង 26 mm។ 

Galaxy Starshine 6 ប្រើប្រាស់កង់ទំហំ 16 អ៊ីង ឬ 17 អ៊ីង និងមានការបំពាក់នូវប៊ូមខាងមុខ McPherson ហើយនិង Torsion Beam នៅខាងក្រោយ។ និយាយពីការឌីស្សាញខាងក្នុងរបស់ Geely Galaxy Starshine 6 នេះ គឺមានជម្រើស 3 ពណ៌ ដូចជា ខ្មៅ និង ខ្មៅលាយត្នោត ហើយនិងខ្មៅលាយស។ សម្រាប់អេក្រង់កណ្តាលគឺមានទំហំ 14.6 អ៊ីងដំណើរការដោយប្រព័ន្ធ Flyme Auto OS ហើយនៅលើឡាននេះ ក៏មានការគាំទ្រដោយ មុខងារ HiCar និង CarLink ថែមទៀតផង។ ជាមួយគ្នានេះ សម្រាប់អេក្រង់ឌីជីដលនៅពីក្រោយដៃចង្កូត គឺមានទំហំ 10.25-អ៊ីង LCD។ Starshine 6 ក៏មានការតម្លើងនូវបច្ចេកវិទ្យាសាកស្មាតហ្វូន 50W wireless ផងដែរ។

Galaxy Starshine 6 ដំណើរការជាមួយនិងប្រព័ន្ធ G-Pilot H3 ដែលមានការគាំទ្រដោយកាមេរ៉ា 11 គ្រាប់ និង Millimeter-Wave Radars ចំនួន 3 គ្រាប់ ហើយនិងសិនស័រ Ultrasonic Radars 12 គ្រាប់ ដែលមានការគាំទ្រដោយបន្ទះឈីប Horizon Robotics J6M ជាមួយនិង 128 TOPS ទៀតផង។ ប្រព័ន្ធខាងលើនេះ អាចជួយបានទៅលើ High-Speed NOA, Urban NOA និងជំនួយដល់អ្នកប្រើប្រាស់ពេលមានគ្រាអាសន្នបានទៀត។ ឡាននេះរត់បានល្បឿន 150 km/h។ 

Geely Galaxy Starshine 6 ម៉ូដែល PHEV នេះ គឺមានមកជាមួយម៉ាស៊ីន EM 2.0 powertrain ចំនុះ 1.5 លីត្រ កម្លាំង 82 kW (110 សេះ) ហើយនិងមានម៉ូទ័រ 120 kW (160 សេះ) ព្រមទាំងមានអាគុយទំហំ 8.5 kWh LFP អាចរត់ជាមួយអគ្គិសុទ្ធចម្ងាយ 60km។ សម្រាប់ម៉ូដែលតម្លៃខ្ពស់ជាងនេះ គឺមានអាគុយទំហំ 17kWh LFP អាចរត់បានចម្ងាយ 125k។ ឡាននេះស៊ីប្រេងត្រឹមតែ 2.8 លីត្រប៉ុណ្ណសម្រាប់ចម្ងាយ 100 km។ 

Geely Galaxy Starshine 6 មានតម្លៃចាប់ពី 85,800 យ៉ន់ទៅ 118,800 យ៉ន់ ដែលស្មើរនឹង 12,025 ដុល្លារទៅ 16,650 ដុល្លារ។ ហើយសម្រាប់ការលក់ជាផ្លូវការណ៌ អាចនឹងមកដល់នៅខែវិច្ឆិកាខាងមុខ។ 

 

ព័ត៌មានពាណិជ្ជកម្ម