នៅថ្ងៃនេះ volvo បានប្រកាសសចេញនូវឡានអគ្គិសនី All-New XC70 នៅលើទីផ្សារប្រទេសចិនហើយ ដោយម៉ូដែលនេះ គឺជាប្រភេទឡាន Mid-to-Large SUV ដែលស្ថិតនៅចន្លោះម៉ូដែល XC60 និង XC90 នៃត្រកូលឡាន SUV របស់ក្រុមហ៊ុននេះ។ តាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថា ឡាននេះ គឺមានការប្រើប្រាស់នូវប្រព័ន្ធ SMA super hybrid ហើយក៏ជាម៉ូដែលដំបូងគេផងដែរ ដែលប្រើប្រាស់ប្រព័ន្ធនេះ។
ជាមួយនិងការដាក់លក់ XC70 នៅពេលនេះ គឺមានចំនួន 4 ម៉ូដែល និងមានតម្លៃចាប់ពី 416,900 យ៉ន់ ទៅ 496,900 យ៉ន់ ដែលប្រហាក់ប្រហែល 57,300 ដុល្លារ ទៅលើ 68,400 ដុល្លារ។ នៅក្នុងនោះក្រុមហ៊ុនក៏មានការលក់បញ្ចុះតម្លៃនៅម៉ោងពិសេសមួយសម្រាប់ឡានថ្មីនេះផងដែរ ដោយបានចុះមកត្រឹមតែ 269,900 យ៉ន់ ដែលស្មើរនឹង 37,100 ប៉ុណ្ណោះ។ ឡានvolvo XC70 មានពីរជម្រើស គឺមាន Two-Wheel-Drive និង Four-Wheel-Drive និងមានការប្រើប្រាស់អាគុយទំហំ 21.2 kWh បើកបានជាមួយអគ្គិសនីសុទ្ធចម្ងាយ 116km តាមស្តង់ដារ CLTC ហើយនិងអាគុយទំហំ 39.6 kWh បើកបានចម្ងាយ 212km។ សម្រាប់ការសាកពេញ និងចាក់សាំងពេញនៅលើ volvo XC70 PHEV SUV នេះម្តង គឺអាចបើកបានចម្ងាយ 1,200km។
volvo XC70 PHEV SUV ប្រើប្រាស់នូវម៉ាស៊ីន 1.5T hybrid-dedicated engine និងម៉ូទ័រអេឡិចត្រូនិក មានកម្លាំង 234 kW សម្រាប់ម៉ូដែលស្តង់ដារ និងកម្លាំង 340 kW ទៅលើម៉ូដែលកម្រិត Higher-Spec ហើយឡាននេះ អាចបង្កើនល្បឿនពី 0–100 km/h ប្រើប្រាស់ពេលត្រឹមតែ 5.28 វិនាទីប៉ុណ្ណោះ។ ចំពោះការសាកពី 0% ទៅ 80% ប្រើប្រាស់ពេលវេលាត្រឹមតែ 23 នាទីប៉ុណ្ណោះ។ នៅលើឡាននេះ ក៏អាចសាកបានកម្រិត 6kW ជាមួយនិងថាមពលខាងក្រៅផងដែរ។
XC70 នៅតែបន្តឌីស្សាញរូបរាងតាមម៉ូដែលមុនៗ និងមានចង្កៀង “Thor’s Hammer” LED headlights ដែលមានការបញ្ចូលគ្នាដោយបច្ចេកវិទ្យា Matrix Technology ផងដែរ។ សម្រាប់ផ្នែកខាងក្រោយស្រដៀងៗនិងម៉ូដែលមុនដូចគ្នា។ ឡាន SUV ថ្មីនេះមានប្រវែង 4,815mm និងទទឹង 1,890mm ហើយនិងកំពស់ 1,650mm ខណៈដែលគម្លាតកង់មុខក្រោយមានប្រវែង 2,895mm។ ឡាននេះមានកង់ពីរជម្រើស គឺទំហំ 19 អ៊ីង និង 21 អ៊ីង។
ផ្នែកខាងក្នុង XC70 គឺមានអេក្រង់កម្សាន្តទំហំ 15.4 អ៊ីងនៅចំកណ្តាល និងអេក្រង់ឌីជីដលនៅក្រោយដៃចង្កូតមានទំហំ 12.3 អ៊ីង រួមជាមួយនិងអេក្រង់ HUD ទំហំ 92 អ៊ីង។ សម្រាប់ប្រព័ន្ធដំណើរការនៅលើឡាននេះ មានការទ្រទ្រង់នូវសម្លេង 4 ប្រភេទ និងមានបច្ចេកវិទ្យា AI ហើយនិង wireless Apple CarPlay រួមជាមួយនិងប្រព័ន្ធសម្លេង Harman Kardon sound system ចំនួន 3 គ្រាប់ ដែលផ្តល់នូវសម្លេងខ្លាំង និងពិរោះបំផុត។
នៅលើ XC70 នេះ មានការប្រើប្រាស់នូវជំនួយការបើកបរឆ្លាតវៃ ហើយនិងសិនស័រ 24 គ្រាប់ ក៏ដូចជាប្រព័ន្ធការពារសុវត្ថិភាព 21 ចំណុច រួមទាំងប្រព័ន្ធចាប់ហ្វ្រាំងអូតូពេលមានឧបសគ្គ ហើយនិង Adaptive cruise control ក៏ដជា Automated parking ទៀតផង។