no-alternative title
no-alternative title

ក្រុមហ៊ុន Dacia បានប្រកាសចេញឡានថ្មី ឈ្មោះថា Duster Pick-Up មានគ្រែដឹកអីវ៉ាន់ខ្លីបំផុត!

ភីកអាប់ គឺជាជម្រើសឡានមួយប្រភេទ សម្រាប់អ្នកដែលមានតម្រូវការដឹកច្រើន ដោយមិនប៉ះពាល់ដល់កាប៊ីនខាងក្នុង ប៉ុន្តែថ្មីៗនេះ ក្រុមហ៊ុន Dacia បានប្រកាសចេញភីកអាប់ថ្មី មានឈ្មោះថា Duster Pick-Up ដែលមានគ្រែដឹកខ្លីបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឡាន Dacia Duster Pick-Up មានតួខ្លួនជាប្រភេទ 2 បាំងកន្លះ (Dual-Cab) ប៉ុន្តែមានគ្រែដឹកខ្លី ត្រឹមតែ 1,050mm និង ទទឹង 1,000mm ប៉ុណ្ណោះ ហើយមានសមត្ថភាពអាចដឹកបានទម្ងន់ត្រឹម 430KG។ គួរឲ្យដឹងដែរថា Dacia Duster Pick-Up មានប្រវែងតួខ្លួន 4.34m ទទឹង 1.81m កម្ពស់ 1.65m និង កម្ពស់ពីបាតឡានទៅដី 224mm ហើយមានកៅអីអង្គុយចំនួន 4 សម្រាប់អ្នកដំណើរ 4 នាក់។

យ៉ាងណាមិញ Dacia Duster Pick-Up មានជម្រើសចំនួន 3 ម៉ូដែល គឺ Expression, Extreme និង Journey ហើយផ្តល់ជម្រើសម៉ាស៊ីនចំនួន 2 ប្រភេទ គឺ ម៉ាស៊ីន Mild-Hybrid ប្រើប៉ុង 2 (AWD) និង ម៉ាស៊ីន Hybrid ធម្មតា ប្រើប៉ុង 1 (FWD)។សូមបញ្ជាក់ឲ្យដឹងដែរថា Dacia Duster Pick-Up ត្រូវបានដាក់លក់ក្នុងតម្លៃចាប់ពីខ្ទង់ $30,000 សម្រាប់ទីផ្សារបរទេស៕

 

ព័ត៌មានពាណិជ្ជកម្ម