
ក្រុមហ៊ុនរថយន្តម៉ាក Tank របស់ Great Wall Motors (GWM) បានប្រកាសចេញលក់មុនរថយន្ត mid-siz SUV ស៊េរីថ្មីរបស់ខ្លួនម៉ូដែល Tank 400 PHEV នៅទីផ្សារប្រទេសចិន។ ឡាន Plug-in-hybrid SUV ថ្មីនេះ មានពីរជម្រើសម៉ូដែល គឺ Tank 400 Hi4-T Intelligent Edition មានតម្លៃខ្ទង់ $43,500 និង Tank 400 Hi4-Z Intelligent Edition មានតម្លៃខ្ទង់ $46,300។ Tank 400 ស៊េរីថ្មី ឆ្នាំ 2025 មានការកែប្រែផ្នែករូបរាងខាងក្រៅយ និងការរចនាផ្នែកខាងក្នុង ក៏ដូចជាគាំទ្រជាមួយប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ Advanced Assistant feature ជាដើម។
ការឌីស្សាញផ្នែកខាងមុខរបស់ Tank 400 ឆ្នាំ 2025 មើលទៅពិតជាមានភាពទាក់ទាញ និងអំនាចខ្លាំង។ ដោយខាងមុខត្រូវបានរចនាជាមួយសំណាញ់ប៉ាណាបែប narrow hexagonal grille ជាមួយឆ្អឹងរបាដែកក្រូមកាត់ទទឹងចំនួនពីរ two horizontal chrome bars រំលេចជាមួយចង្កៀងប្រភេទ polygonal headlamps។ ចំនែកផ្នែករបាដែកការពារបាតខាងក្រោមមានផ្ទៃធំជាងមុន និងមានភ្ជាប់ជាមួយចង្កៀងកាត់អាប់ប្រភេទ high-power LED ដែលអាចជះពន្លឺបានច្បាស់ក្នុងចម្ងាយដល់ទៅ 31.6 ម៉ែត្រ។ Tank 400 ឆ្នាំ 2025 បំពាក់នូវយ៉ាន់កង់ពណ៌ខ្មៅ ហើយនិងមានប្រព័ន្ធ far-infrared night vision ផងដែរ។
.jpg)
នៅលើម៉ូដែល Tank 400 Hi4-T មានបំពាក់នូវឈ្នាន់ជាន់សងខាងឡើងចុះស្វ័យប្រវត្តិ ខណៈម៉ូដែល Tank 400 Hi4-Z បំពាក់ឈ្នាន់ជាន់ធម្មតា។ Tank 400 Series មានបណ្តោយតួរខ្លួន 4,964mm/ទទឹង 1,970mm/កំពស់ 1,905mm ជាមួយគម្លាតកង់មុខទៅកង់ក្រោយ2,850mm។ ឡាន PHEV SUV នេះមានជម្រើសពណ៌ខ្មៅ Phantom Black, ទឹកប្រាក់ Wing Silver, ប្រផេះ Nebula Grey, និងស្វាយ Dunhuang Purple។ ចូលមកកាប៊ីនខាងក្នុងយើងឃើញមានបំពាក់នូវអេក្រង់កម្សាន្តទំហំធំដល់ 15.6-inch ប្រភេទ Touchscreen គាំទ្រដំណើរការដោយ Coffee 3 OS ដែលភ្ជាប់បច្ចេកវិទ្យាបញ្ជាដោយសំឡេងឆ្លាតវៃ Coffee GPT voice, អេក្រង់បង្ហាញព័ត៌មានរថយន្តទំហំ 12.3-inch Digital Instrument, មានប្រព័ន្ធបង្ហាញលើកញ្ចក់ដំបូលមុខ HUD និងប្រព័ន្ធ Speaker ចំនួន 14 គ្រាប់។
.jpg)
Tank 400 Hi4-T និង Hi4-Z បំពាក់មកជាមួយកៅអីពាសដោយស្បែក Nappa perforated leather មានមុខងារក្តៅត្រជាក់ និងម៉ាស្សា 8 ចំនុចសម្រាប់កៅអីខាងមុខ ខណៈកៅអីជួរក្រោយមានភ្ជាប់មកជាមួយអេក្រង់កម្សាន្តទំហំ15.6-inch, មានទូរទឹកកករចំណុះ 5.4L និងកញ្ចក់ទា្វរមានរបាំងការពារកំដៅផងដែរ។ Tank 400 Hi4-T Intelligent Edition មានដំឡើងមកជាមួយម៉ាស៊ីន 2.0T ជាមួយម៉ូទ័រអគ្គិសនីមួយ ដែលអាចផលិតកម្លាំងបាន 310kW និងកម្លាំងរមួល 750Nm ជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ប្រើពេល 6.8 វិនាទី និងអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 103km (WLTC)។
.jpg)
ចំនែកម៉ូដែល Tank 400 Hi4-Z Intelligent Edition បំពាក់នូវម៉ាស៊ីន 2.0T រួមជាមួយម៉ូទ័រអគ្គិសនីពីប្រភេទ P2/P4 motor ដែលផលិតកម្លាំងសរុបបាន 635kW និងកម្លាំងរមួល 1,195Nm ជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ប្រើពេលត្រឹម 4.3 វិនាទី និងអាចបើកបរដោយថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 200km (WLTC) និងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកម្លាំង 163 kW fast charging។ ចំពោះកម្រិតស៊ីសាំងនៃម៉ាស៊ីន 2.0T វិញ គឺប្រមាណ 8.4L/100km។ Tank 400 Hi4-T និង Hi4-Z សុទ្ធតែបានភ្ជាប់មកជាមួយប្រព័ន្ធមុខងារជំនួយការបើកបរ Coffee Pilot Ultra system ជំនាន់ទីបីដែលមានភ្ជាប់មកជាមួយប្រព័ន្ធចាប់សញ្ញា Hesai ATX LiDAR នៅលើដំបូល, មានកាមេរ៉ានៅផ្នែកចំហៀង រួមនឹងមុខងារ city/highway navigation-on-autopilot ជាដើម៕
.jpg)





