no-alternative title
no-alternative title

Geely Galaxy M9 ឡាន SUV ថ្មីមានតម្លៃជាង 2 ម៉ឺនដុល្លារមានការដឹកជញ្ជូន 1 ម៉ឺនគ្រឿងហើយត្រឹម 1 ខែបន្ទាប់ការដាក់លក់

Geely Galaxy ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Geely Auto នៅថ្ងៃនេះ បានប្រកាសថា ការដឹកជញ្ជូន ឡាន M9 SUV គឺឈានដល់ 1 ម៉ឺនគ្រឿងហើយត្រឹមរយៈពេល 1 ខែ បន្ទាប់ពីការដាក់សម្ពោធជាផ្លួវការណ៌នៅលើទីផ្សារប្រទេសចិន។ តាមការបង្ហោះរបស់ Geely Galaxy នៅលើបណ្តាញ Weibo បានអោយដឹងថា សម្រាប់ម្ចាស់ឡាន Geely Galaxy M9 SUV ដែលមានលេខរៀងទី 10,000th នេះគឺជា Chinese Pipa Virtuoso Fang Jinlong ដែលមនុស្សល្បីនៅប្រទេសចិន។ សូមជំរាបថា Geely Galaxy បង្ហាញជាផ្លូវការណ៌ M9 នេះនៅថ្ងៃទី 17 ខែកញ្ញាកន្លងទៅជាមួយនិងតម្លៃ $25,800។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ត្រឹមរយះពេល 24 ម៉ោងប៉ុណ្ណោះ រថយន្តម៉ាក Geely Galaxy M9 SUV នេះ មានការបញ្ជាទិញមុនចំនួន 4 ម៉ឺនគ្រឿង។ ក្រុមហ៊ុនផលិតរថយន្តម៉ាក Geely នេះក៏បានប្រកាសដែរថា រថយន្តប្រភេទ PHEV ប្រណិតស៊េរីថ្មីរបស់ខ្លួនម៉ូដែល Galaxy M9 SUV គឺទទួលបានការបញ្ជាទិញមុនចំនួន 40,000 គ្រឿងក្រោយពីការដាក់លក់ Pre-Sale លើកដំបូងក្នុងរយះពេលត្រឹម 24 ម៉ោង នៅទីផ្សារប្រទេសចិនកាលពីថ្ងៃទី 24 ខែសីហាម្សិលមិញនេះ។ រថយន្តប្រភេទ Full-size Plug-in-hybrid SUV ស៊េរីថ្មីនេះមានជម្រើសចំនួន 6 Version ផ្សេងគ្នា ហើយនិងមានតម្លៃចន្លោះពីខ្ទង់ $27040 ដល់ $36,100។ 

Galaxy M9 SUV បំពាក់មកជាមួយកៅអីចំនួន 6 តំរៀបជា 2+2+2 និងបានបង្កើនផលិតភាពទៅលើប្រព័ន្ធ Hybrid កាន់តែខ្លាំង អាចធ្វើការបើកបរបានរយះចម្ងាយឆ្ងាយជាងមុន។  ចំពោះទម្រង់នៃការឌីស្សាញរបស់រថយន្ត Galaxy M9 ត្រូវបានខ្ចី DNA ពីគំរូនៃការរចនា Galaxy Starship Concept ដែលក្រុមហ៊ុនបានបង្ហាញនៅក្នុងព្រឹត្តិការណ៍ Beijing Auto Show ក្នុងឆ្នាំ 2024។ ដោយផ្នែកខាងមុខត្រូវបានរំលេចចេញនៅសោភ័ណ្ឌភាពប្រណិតជាមួយបណ្តុំអំពូលភ្លើង LED ហៅថា “Brilliant Galaxy” ដ៏ទាក់ទាក់ទាញ និងទាន់សម័យរួមជាមួយការបំពាក់នូវប្រព័ន្ធសែនស័រ LiDAR នៅលដំបូលកញ្ចក់ខាងមុខសម្រាប់ជាជំនួយប្រព័ន្ធដំណើរការបើកបរ។ រថយន្ត PHEV SUV ស៊េរីថ្មីមួយនេះមានបណ្តោយខ្លួន 5,205mm/ ទទឹង 1,999mm/ កម្ពស់ 1,800mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,030mm។

ផ្នែកខាងក្នុងត្រូវបានរៀបចំតុបតែបែបទំនើបនិយមក្នុងនោះមានដូចជាការបំពាក់នូវអេក្រង់កម្រិតបង្ហាញ 3K ទំហំ 17.3-inch នៅលើដំបូលសម្រាប់ការកម្សាន្តអ្នករួមដំណើរនៅកៅអីជួរទីពីរ និងទីបី មានកូនកៅអីបត់ ទូរទឹកកកចំណុះ 9.1 លីត្រ ប្រព័ន្ធបំពងសំឡេង Flyme Sound system ចំនួន 27 គ្រាប់ អេក្រង់បង្ហាញព័ត៌មានរថយន្ត LCD instrument panel ទំហំ 12.66-inch រួមនឹងអេក្រង់កម្សាន្តទំហំធំដល់ 30-inch Touchscreen ហើយនិងមានមុខងារបង្ហាញលើកញ្ចក់ដំបូលមុខ HUD ផងដែរ។ បន្ថែមពីនេះ Geely Galaxy M9 SUV ក៏គាំទ្រនូវប្រព័ន្ធបញ្ជា Flyme Auto 2 system ដែលគាំទ្រនូវមុខងារទំនើបដូចជា AI assistant Eva, manages navigation, entertainmen រួមនឹងការបញ្ជាដោយសំឡេងដើម្បីបញ្ជាក់មុខងារផ្សេងៗនៅខាងក្នុងកាប៊ីន រថយន្តថែមទៀតផង។

ទៅលើប្រព័ន្ធជំនួយការបើកបរវិញ Galaxy M9 SUV គាំទ្រជាមួយប្រព័ន្ធ  G-Pilot H5 ឬហៅថា Qianli Haohan H5 ដែលសហការដំណើរការដោយប្រព័ន្ធសែនស័រចំនួន 27 គ្រាប់ រួមទាំង LiDAR Sensor ផងដែរ ដែលគាំទ្រដំណើរការដោយបន្ទះឈីប Nvidia Orin X ចំនួនពីជាមួយសមត្ថភាព យល់ដឹងខ្ពស់ដល់ទៅ 508 TOPS ហើយមានសុក្រិតភាពខ្ពស់ទៅលើមុខងារពិសេសៗដូចជា door-to-door assisted driving, មុខងារបង្ហាញផ្លូវ city Navigate on Autopilot ដោយមិនប្រើ maps, និងប្រព័ន្ធចាប់ហ្វាំងស័្វយប្រវត្តិ automatic emergency braking ក្នុងកម្រិតល្បឿន 130 km/h ជាដើម។

Geely Galaxy M9 SUV ដំណើរការដោយប្រព័ន្ធ EM-P Hybrid 2.0 system ភ្ជាប់ដំណើរការនៅលើម៉ាស៊ីនចំណុះ 1.5-litre turbocharged four-cylinder engine អាចផលិតកម្លាំងបាន 120KW រួមដំណើរការជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 អាចផលិតកម្លាំងសរុបបានដល់ 649kW ឬស្មើរនឹង 870 សេះ និងកម្លាំងរមូល 1,165Nm។ សម្រាប់ម៉ូដែល All-Wheel-drive អាចជាន់ល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 4.5 វិនាទី។ រថយន្ត PHEVស៊េរីថ្មីនេះមានជម្រើសកញ្ចប់ថ្មទំហំ 18.4kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 100km ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងទំហំ 41.5kWh អាចជិះបានចម្ងាយ 210km។ ទៅលើកម្រិតស៊ីសាំងវិញ ជាមធ្យមប្រមាណជា 4.8 លីត្រក្នុង 100 គីឡូម៉ែត្រ អាស្រ័យទៅលើជម្រើសកញ្ចប់ថ្ម៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

ដោយ ប៉េងលីន