
បច្ចុប្បន្នឡាន Pick up របស់ BYD ម៉ូដែល Shark 6 កំពុងតែមានប្រជាប្រិយភាពខ្លាំងនៅក្នុងទីផ្សាររថយន្ត Pickup truck។ ហើយនៅពេលនេះក្រុមហ៊ុនផលិតឡានអគ្គិសនីដ៏មានសក្តានុពលបំផុតក្នុងពិភពលោករបស់ប្រទេសចិនមួយនេះ ត្រូវបានគេរាយការណ៍ថា ត្រៀមចេញឡាន Pick up ម៉ូដែលថ្មីមួយទៀត។
ឡានភីកអាប់ថ្មីរបស់ BYD ត្រូវបានក្រុមហ៊ុនដាក់ពាក្យស្នើរសុំប៉ាតង់នៅក្នុងសហភាពអឺរ៉ុប ព្រមទាំងបានបង្ហាញពីរចនាបថផ្នែកខាងក្រៅរបស់វាផងដែរ។ ការិយាល័យកម្មសិទ្ធិបញ្ញារបស់សហភាពអឺរ៉ុបបានធ្វើការចែករំលែកព័ត៌មានទាក់ទង់នឹងឯកសារនៃរចនាដែលបានចុះបញ្ជីសម្រាប់ឡានភីកអាប់ថ្មីរបស់ BYD នៅថ្ងៃទី 23 ខែតុលា នេះ។ ឡានភីកអាប់ថ្មីម៉ូដែលថ្មីរបស់ BYD នឹងក្លាយជា Pick up កម្រិត Entry-level ដំបូងស្ថិតគ្រួសារ BYD Shark ដែលមាន Shark 6 ដែលកំពុងមានវត្តមាននៅលើទីផ្សារបច្ចុប្បន្ន។

ឡានភីកអាប់ថ្មីពី BYD ត្រូវបានគេប្រទះឃើញពីមុននៅក្នុងប្រទេសចិនអំឡុងពេលធ្វើតេស្តនៅលើផ្លូវកាលពីខែឧសភា ឆ្នាំ 2025។ ឡាន Pick up ថ្មីនេះត្រូវបានគេមើលឃើញថាប្រើប្រាស់ភាសារចនា Dynasty Design។ បើតាមរូបភាពនៅលើអាជ្ញាប័ណ្ណប៉ាតង់ បានបង្ហាញឲ្យឃើញថា ឡាន Pick up ថ្មីនេះ មើលទៅស្រដៀងទៅនឹង BYD Sealion 6 ឬ Song Plus / Seal-U ឈ្មោះនៅទីផ្សារប្រទេសចិន ។ នៅថ្ងៃទី 23 ខែតុលា នេះ រូបភាពនៅលើប៉ាតង់លម្អិតនៃ BYD Shark ម៉ូដែលថ្មីត្រូវបានចែករំលែកដោយនិយតករសហភាពអឺរ៉ុប។

គួរកត់សម្គាល់ថា ការិយាល័យកម្មសិទ្ធិបញ្ញារបស់សហភាពអឺរ៉ុបបានចុះបញ្ជីនៃការរចនារថយន្តភីកអាប់ថ្មីពីក្រុមហ៊ុន BYD។ ឡាន Pick up ថ្មីនេះ ត្រូវបានគេព្យាករណ៍ថា មានគោលដៅចម្បងនៅទីផ្សារពិភពលោក រួមទាំងអឺរ៉ុប អាមេរិកឡាទីន និងអូស្ត្រាលីផងដែរ។ ទោះជាយ៉ាងណាមិនទាន់មានព័ត៌មានអំពីលក្ខណៈសម្បត្តិរបស់ BYD Shark ស៊េរីថ្មីនេះទេ។ ប៉ុន្តែ បើតាមប្រភពព័ត៌មានចេញពីប្រទេសចិនបានបង្ហើបថា BYD Shark ស៊េរីថ្មីនឹងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា DMO plug-in hybrid ស្រដៀងទៅនឹងរថយន្តភីកអាប់ Shark 6 បច្ចុប្បន្នដែរ គ្រាន់តែអាចបំពាក់ដោយត្រឹមប្រព័ន្ធ DM-i ឬ DM-p powertrains ដែលមានសមត្ថភាពទាបជាងម៉ូដែល Shark 6៕





