no-alternative title
no-alternative title

Xpeng X9 MPV ម៉ូដែល EREV ថ្មីជិះបានចម្ងាយ 1,600km នឹងមកដល់ផ្លូវការណ៍នៅត្រីមាសទី 4 ឆ្នាំនេះ

នៅថ្ងៃនេះក្រុមហ៊ុន Xpeng បានទម្លាយចេញរូបរាងផ្លូវការណ៍រថយន្ត MPV ប្រភេទ EREV ស៊េរីថ្មីរបស់ខ្លួន។ រថយន្ត MPV 7-កៅអីស៊េរីថ្មីនេះ នឹងបង្ហាញវត្តមាននៅលើទីផ្សារនៅក្នុងត្រីមាសទី 4 ឆ្នាំ 2025 នេះ។ Xpeng X9 MPV EREV នឹងគាំទ្រនូវបច្ចេកវិទ្យា Kunpeng Super Range Extension technology របស់ Xpeng ដែលដំណើរការនៅលើម៉ាស៊ីន 1.5T ស៊េរី DAM15NTE កម្លាំង 110kW។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ឡាន MPV EREV ស៊េរីថ្មីរបស់ Xpeng នេះ គាំទ្រនូវប្រព័ន្ធសាកភ្លើងកម្លាំង 800V high-voltage platform។ ផ្នែកខាងមុខរបស់ Xpeng X9 EREV មានការរចនាចង្កៀងបែប split headlight រំលេចជាមួយអំពូលភ្លើង LED daytime running light បីកាត់រចនាជាបន្ទាត់ស្លីមអូសកាត់ក្បាលរថយន្តស្ថិតនៅពីលើចង្កៀងបំភ្លឺពេលយប់។

ចំនែករបាំងការពារបាតក្រោមខាងមុខត្រូវបានរចនាភ្ជាប់ជាមួយរន្ធប៉ាណា ហើយនៅផ្នែកចំហៀងសងខាងមានរន្ធលំហូរខ្យល់ផងដែរ។ ចំនែកផ្នែកដំបូលត្រូវបានឌីស្សាញបែបជម្រាលពីផ្នែកខាងមុខ Aerodynamic និងរាបស្មើរនៅផ្នែកខាងលើ។ Xpeng X9 EREV មានបណ្តោយ  5,316mm/ ទទឹង 1,988mm/ កំពស់ 1,785mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,160mm។

ឡាន MPV ស៊េរីថ្មីនេះ ប្រើប្រាស់យ៉ាន់កង់ទំហំ 20-inch ជាប្រភេទកាំញឹក ឬ multi-spoke wheels។ ផ្នែកខាងក្រោយរបស់ Xpeng X9 EREV បំពាក់ជាមួយកញ្ចក់ធំឌីស្សាញបែប borderless ដែលមានរាងជា Fastback រំលេចជាមួយចង្កៀង LED អូសកាត់ពីម្ខាងទៅម្ខាង និងមានស្លាកសញ្ញា illuminated XPeng នៅចំកណ្តាល។

ខុសពី Xpeng X9 ប្រើអគ្គិសនីសុទ្ធ ដោយនៅលើម៉ូដែល EREV បានបន្ថែមកន្លែងចាក់សាំងនៅលើទ្រគៀកខាងឆ្វេង ហើយរន្ធសាកភ្លើងទាំងពីរស្ថិតនៅលើទ្រគៀកខាងស្តាំ។ យោងតាមការចុះបញ្ចីពីស្ថាប័ន MIIT ក្នុងប្រទេសចិន បានបង្ហាញថា Xpeng X9 EREV ថ្មីនេះ បំពាក់ម៉ាស៊ីនសាំង 1.5T សម្រាប់ range-extended ជាមួយធុងសាំងចំណុះ 60 លីត្រ។

ឡាន MPV ថ្មីនេះ មានបំពាក់មកជាមួយញ្ចប់ថ្មទំហំ 63.3kWh សាកភ្លើងពេញម្តងអាចជិះបានចម្ងាយ 452km (CLTC) ដោយប្រើថាមពលអគ្គិសនីសុទ្ធ និងដល់ 1.602km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំង ហើយកម្រិតស៊ីសាំងវិញ គឺប្រមាណ 6.4L/100km៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

ដោយ ប៉េងលីន