no-alternative title
no-alternative title

ឡានកូនកាត់ហៃព្រីដ Lynk & Co 09 MHEV ស៊េរីឆ្នាំ 2026 ចេញលក់នៅលើទីផ្សារជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

Lynk & Co 09 MHEV ស៊េរីថ្មីឆ្នាំ 2026 ដែលបានធ្វើបច្ចុប្បន្នថ្មីចេញពីម៉ូដែល Volvo XC90 ត្រូវបានក្រុមហ៊ុនបញ្ចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសចិនជាមួយតម្លៃចាប់ពីខ្ទង់ $33,510 ឡើងទៅ។រថយន្ត SUV 5-កៅអីស៊េរីថ្មីនេះមានជម្រើសពណ៌ថ្មីចំនួនពីរគឺពណ៌ស្វាយនិងបៃតងបន្ថែមពីលើពណ៌មុនដែលមានពណ៌សនិងខ្មៅ។សម្រាប់កៅអីដែលដំឡើងនៅលើ Lynk & Co 09 MHEV ឆ្នាំ 2026 ជាប្រភេទកៅអីស្បែកNappa Leather ដោយកៅអីជួរទីពីរមានបណ្តោយប្រវែង 1,366mm ព្រមទាំងមានភ្ជាប់មកជាមួយមុខងារកម្តៅកៅអីខ្យល់ត្រជាកនិងម៉ាស្សា 8 ចំនុចថែមទៀតផង។


រូបភាពពាណិជ្ជកម្ម
no-alternative title

ចំនែកកៅអីជួរមុខជាប្រភេទ zero-gravity ដែលមានភ្ជាប់មកជាមួយទម្រសណ្តូកជើងប្រវែង 280mmនៅផ្នែកកណ្តាលតាបឡូមានដំឡើងមកជាមួយអេក្រង់កម្សាន្តទំហំ 15.4-inch ជាប្រភេទ Touchscreen និងក្រោយដៃចង្កូតមានអេក្រង់បង្ហាញព័ត៌មានក្នុងរថយន្តប្រភេទ LCD Instrument ទំហំ 12.3-inchកាលពី Lynk & Co 09 ជំនាន់មុនមានជម្រើស 6 និង 7 កៅអីខណៈជំនាន់ឆ្នាំ 2026 គឺមានតែជម្រើស 5 កៅអីតែប៉ុណ្ណោះ។

Lynk & Co 09 MHEV ឆ្នាំ 2026 មានបណ្តោយតួរខ្លួន 5,042mm/ ទទឹង1,977mm/ កំពស់ 1,780mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,984mmហើយកំពស់ពីផ្ទៃមកបាតរថយន្តគឺ 180mm ព្រមជាមួយគម្លាតបត់ត្រឡប់ក្រោយប្រវែង 6.15mLynk & Co 09 MHEV ថ្មីនេះមិនប្រើនូវប្រព័ន្ធ Air suspension នោះទេ។នៅឃ្លប់គូទក្រោយរបស់Lynk & Co 09 MHEV 2026 អាចផ្ទុកទំងន់បាន 691kg ហើយអាចដល់ 1,522kg នៅពេលបត់កៅអីជួរទីពីរចុះ។


 

Lynk & Co 09 MHEV ឆ្នាំ 2026 បំពាក់មកជាមួយម៉ាស៊ីន 2-liter Drive-E internal combustion engine ភ្ជាប់ជាមួយម៉ូទ័រអគ្គិសនីសម្រាប់បញ្ចេះកំលាំង 48Vម៉ាស៊ីន mild-hybrid នេះអាចផលិតកម្លាំងបាន 250 សេះភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខប្រភេទ Aisin 8AT និងដំការដោយប្រព័ន្ធប៉ុងពីរ 4WD ដែលអាចជាន់ល្បឿនស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលខ្ទង់ 8 វិនាទីហើយអាចជាន់ល្បឿនលឿនបំផុត Top Speed បានដល់ 215km/h

Lynk & Co 09 MHEV 2026 មានជម្រើសពីរម៉ូដែលគឺ Max មានតម្លៃ $33,510 និង Ultra មានតម្លៃ $34,910ក្នុងឆ្នាំ 2025 នេះរថយន្តម៉ាក Lynk & Co 09 បានបង្ហាញវត្តមានផ្លូវការណ៍នៅលើទីផ្សារសកលដោយចាប់ផ្តើមពីទីផ្សារ Kazakhstan ហើយរថយន្ត SUV នេះក៏នឹងមានវត្តមាននៅលើទីផ្សារបណ្តាប្រទេសជាច្រើនបន្ថែមទៀតនៅពេលខាងមុខនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

ដោយ ប៉េងលីន