no-alternative title
no-alternative title

ឡានអគ្គិសនី BYD Tang L SUV នឹងបង្ហាញខ្លួននៅលើទីផ្សារសកលជាមួយនិងឈ្មោះថ្មី BYD Atto 8

យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះបានបង្ហាញញថា BYD Tang L រថយន្ត SUV 7-កៅអីកំលាំង 1,086 សេះនឹងប្រកាសចេញនៅលើទីផ្សារសកលជាមួយនិងឈ្មោះថ្មីថា Atto 8សូមជំរាបថារថយន្ត Crossover ថ្មីនេះគឺមានការបង្ហាញចេញកាលពីថ្មីៗនេះនៅក្នុងព្រឹត្តិការណ៌ Tashkent International Auto Show 2025 នៅប្រទេសអ៊ូបេគីស្ថានជាមួយនិងម៉ូដែល BYD M9 និង BYD Seal 6


រូបភាពពាណិជ្ជកម្ម
no-alternative title

 

បើតាមការបញ្ជាក់ពីក្រុមហ៊ុននេះបានអោយដឹងថា BYD Tang L ថ្មីនេះគឺបានប្រកាសចេកនៅលើទីផ្សារប្រទេសចិនកាលពីខែមេសាឆ្នាំ 2025 ដោយម៉ូដែលនេះស្ថិតនៅក្នុងស្រឡាយ Dynasty-series flagship SUV ដែលមានការដាក់លក់នៅចិនជាមួយនិងតម្លៃចាប់ពី 229,800 យ៉ន់ទៅ 289,800 យ៉ន់ដែលប្រហាក់ប្រហែល 32,250 ដុល្លារទៅ 40,665 ដុល្លារ។សម្រាប់ម៉ូដែល BEV គឺមានម៉ូទ័រកម្លាំង 810 kW

យោងតាមរបាយការណ៌ China EV DataTracker បានអោយដឹងថាចាប់ពីខែមេសា 2024 មកដល់ខែមករា 2025 កន្លងទៅនេះឡាន BYD Tang L លក់បាន 30,387 គ្រឿងនៅលើទីផ្សារប្រទេសចិន។នៅថ្ងៃនេះមានការបញ្ជាក់ថាឡានេះនឹងបង្ហាញខ្លួននៅលើទីផ្សារសកលជាមួយនិងឈ្មោះថ្មី Atto 8


 

សម្រាប់ម៉ូដែលប្រើថាមពលអគ្គិសនីសុទ្ធគឺមានពីរជម្រើសម៉ូដែលមានម៉ូដែលប្រើម៉ូទរ័អគ្គិសនីមួយឬប៉ុងមួយ (RWD) មានកំលាំង 500kW 670 សេះរីម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរឬប៉ុងពីរ (4WD) មានកំលាំង 810kW 1,086 សេះដោយវាបានរួមបញ្ចូលគ្នានូវប្រព័ន្ធម៉ូទ័រខាងមុខកំលាំង 230kW និងម៉ូទ័រខាងក្រោយមានកំលាំង 580kW ជាប្រភេទ TZ210XYW synchronous permanent magnet e-motorមានល្បឿន rpm ដល់ 30,000ចំនែម៉ូដែល Plug-in-hybrid វិញក៏មានជម្រើសពីរផ្សេងគ្នាផងដែរគឺជម្រើសប្រើប្រព័ន្ធបច្ចេកវិទ្យា DM-i និង DM-p


ម៉ូដែល Tang L DM-i ដំណើរការលើម៉ាស៊ីនទំហំ 1.5-liter កំលាំង 154 សេះនិងភ្ជាប់ដោយម៉ូទ័រអគ្គិសនីមួយកំលាំង 200kW ឬស្មើរនឹង 268 សេះ។ចំពោះម៉ូដែល Tang L DM-p បានបន្ថែមនៅម៉ូទ័រកំលាំង 200kW មួយទៀតដើម្បីបង្កើននូវអនុភាពកំលាំងកាន់តែអស្ចារ្យក្នុងការបើកបរ។


 

BYD Tang L គាំទ្រនូវប្រព័ន្ធសាកភ្លើងកម្រិត ultra-high-voltage platform មានកំលាំងដល់ 1000V ព្រមទាំងគាំទ្ររន្ធសាកភ្លើងល្បឿនចំនួនពីរ dual-gun fast charging ដែលអាចដោតសាកភ្លើងក្នុងពេលដំណាលគ្នាដើម្បីកាត់បន្ថយថេរវេលាក្នុងការសាកភ្លើង។បើតាមរបាយការណ៍បាននិយាយថាការសាកភ្លើងពី 10% ទៅ 80% ចាយពេលប្រមាណតែ 10 នាទីប៉ុណ្ណោះនៅពេលសាកតាមបង្គោលសាកភ្លើងកំលាំង 120kW ទោះបីជាស្ថិតនៅក្នុងស្ថានភាពសីតុណ្ហភាពក្រោមដក 30 អស្សាក៏ដោយ។នៅផ្នែកខាងក្នុងរបស់ Tang L រំលេចដោយពណ៌ចំនួនពីរ dual-tone color ដែលមានពណ៌ទឹកក្រូចនិងប្រផេះ។រថយន្ត SUV 7-កៅអីស៊េរីថ្មីនេះមានការរៀបចំកៅអីជាទម្រង់ 2+3+2


 

រថយន្តនេះមានអេក្រង់កម្សាន្តទំហំ 15.6-inch និងប្រព័ន្ធបង្ហាញលើកញ្ចក់ដំបូលខាងមុខ (AR-HUD) ផងដែរ។សម្រាប់ដៃចង្កូតវិញត្រូវបានរចនាជាទម្រង់អក្សរ D D-shaped steering wheel, ប្រព័ន្ធរន្ធម៉ាស៊ីនត្រជាក់ជាប្រភេទ Hidden air-conditioning outlet និងប្រអប់កណ្តាលមានបង្កប់នូវប៊ូតុង Physical Button សម្រាប់ចុចបញ្ជាមុខងារមួយចំនួន, កន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែក៏ដូចជាទូរទឹកកកសម្រាប់អ្នកអង្គុយកៅអីជួរទីពីរផងដែរ។ BYD Tang L មានបណ្តោយប្រវែង 5,040mm/ ទទឹង 1,996mm/ កម្ពស់ 1,670mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយប្រវែង 2,950mmនៅឃ្លប់គូទក្រោយរបស់ Tang L អាចផ្ទុកទំងន់បាន 675 លីត្រ និងដល់ 960 លីត្រ នៅពេលបត់កៅអីជួរទីបី ហើយអាចដល់ 1,960 លីត្រនៅពេលបត់កៅអីជួរទីបី។


 

 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

MSI សហការជាមួយ PTC Computer ដែលជាតំណាងចែកចាយផ្លូវការផលិតផល MSI ក្នុងប្រទេសកម្ពុជា រៀបចំពិធីជួបជុំដៃគូរពាណិជ្ជកម្មរបស់ខ្លួន

ដោយ ប៉េងលីន
   ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ASUS Republic of Gamers ប្រកាសចេញ ROG Xbox Ally និង ROG Xbox Ally X កំណត់ស្តង់ដារថ្មីសម្រាប់ទីផ្សារឧបករណ៍លេងហ្គេម Handheld ក្នុងទីផ្សារកម្ពុជា

ដោយ ប៉េងលីន
Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

Jetour Zongheng G700 PHEV ឡាន Off-Road ថ្មី អាចបើកក្នុងទឹកទន្លេចម្ងាយ 1.5 គីឡូម៉ែត្រ និងមានតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ឡាន SUV ស៊េរីថ្មី BYD FCB Bao 8 ជម្រើស 5-កៅអី ចេញលក់ថ្ងៃនេះ ជាមួយតម្លៃជាង 5 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

BYD ចេញឡាន Off-Road ថ្មី ទំនើបជាងមុន ខ្លាំងជាងមុន ជាមួយតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ ប៉េងលីន
Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

Geely Starshine 6 PHEV តម្លៃ 1 ម៉ឺនដុល្លារស្តើង ត្រៀមដាក់លក់ចុងខែនេះហើយ!

ដោយ ប៉េងលីន