
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះបានបង្ហើបថាការប្រគល់រថយន្ត Onvo L90 ឈានដល់ 30,000th គ្រឿងហើយគិតត្រឹមរយៈពេល 86 ថ្ងៃក្រោយការប្រគល់ពីថ្ងៃដំបូង។តួរលេខថ្មីនេះត្រូវបានប្រកាសដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Nio នៅថ្ងៃនេះតែម្តង។ផ្អែកលើទិន្នន័យនេះបង្ហាញថាការប្រគល់ L90 នេះគឺលើពីរ 10,000 គ្រឿងសម្រាប់រយៈពេល 3 ខែ។
បើតាមការបញ្ជាក់ពីក្នុងរបាយការណ៌ CnEVPost បានអោយដឹងថានៅក្នុងខែតុលានេះក្រុមហ៊ុន Onvo បានប្រគល់ឡាននេះបានចំនួន 8,428 គ្រឿងហើយខណៈដែលគិត្រឹមខែកញ្ញាកន្លងទៅនេះក្រុមហ៊ុនបានដឹកជញ្ជូនសរុប 21,572 គ្រឿង។ប្រភពខាងលើនេះបន្ថែមថាសម្រាប់ម្ចាស់ឡាន Onvo L90 ដែលមានលេខ 30,000th នេះគឺជារបស់កញ្ញា Hai Qing ដែលជាតារាសំដែងដ៏ល្បីរបស់ប្រទេសចិនទៀតផង។

សូមជំរាបផងដែរថាកាលពីថ្ងៃទី 29 ខែកញ្ញាកន្លងទៅនេះក្រុមហ៊ុននេះក៏បានប្រគល់ឡាន L90 ដែលមានលេខរៀងទី 20,000th ជូនទៅតារាសំដែងដ៏ល្បីគឺលោក Xiaoshen yang ផងដែរ។គួរបញ្ជាក់ថាក្រុមហ៊ុន Onvo បានប្រកាចេញឡាន L90 នេះជាលើកដំបូងកាលពីថ្ងៃទី 31 ខែកក្កដាហើយក៏មានការប្រគល់ឡានជាងលើកដំបូងនៅថ្ងៃទី 1 ខែសីហាផងដែរ។

នៅខែសីហាដដែលនេះក្រុមហ៊ុននេះបានប្រគល់ឡាន L90 នេះបានចំនួន 10,575 គ្រឿងនិងខែបន្ទាប់បាន 10,997 គ្រឿង។សូមជំរាបថា L90 គឺជាឡាន SUV ថ្មីដែលមានអាគុយទំហំ 85-kWh និងមានតម្លៃ 265,800 យ៉ន់ប្រហែកជា $37,320 បូករួមទាំងកញ្ចប់អាគុយផងដែរ។





