no-alternative title
no-alternative title

BYD Sealion 5 PHEV 2026 ត្រៀមចេញលក់នៅទីផ្សារអូស្ត្រាលី ដើមឆ្នាំក្រោយជាមួយតម្លៃជាង 3 ម៉ឺនដុល្លារ

BYD Sealion 5 ស៊េរីឆ្នាំ 2026 គឺជារថយន្ត mid-size plug-in-hybrid SUV ដែលត្រូវបានគេដឹងថាមានតម្លៃធូរជាងគេនៅក្នុងទីផ្សារឡានប្រភេទ Plug-in-hybrid SUV របស់ប្រទេសអូស្ត្រាលី។ Sealion 5 ឆ្នាំ2026 នឹងធ្វើការនាំចេញទៅកាន់ទឹកដីអូស្ត្រាលីនាដើមឆ្នាំ 2026 ខាងមុខនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើតាមតម្លៃដែលត្រូវបានទម្លាយចេញមកនៅមុនការប្រកាសចេញលក់ផ្លូវការណ៍ បានឲ្យដឹងថា BYD Sealion 5-2026 គឺមានតម្លៃខ្ទង់ $33,990 (មិនទាន់បូកពន្ធ) ដែលជាតម្លៃធូរថ្លៃជាងគេសម្រាប់ឡាន Plug-in-hybrid ute ដូចជាម៉ូដែល Chery Tiggo 7 Super Hybrid ដែលបច្ចុប្បន្នមានតម្លៃខ្ទង់ $39,990 និង Geely Starray EM-i ដែលមានតម្លៃ $41,000។

Sealion 5 ឆ្នាំ 2026 ក៏មានតម្លៃធូរថ្លៃជាង Toyota corolla Cross ដែលមានតម្លៃចាប់ពីខ្ទង់ $37,440, GWM Haval H6 មានតម្លៃខ្ទង់ $40,990, MG HS មានតម្លៃចាប់ពី $40,990 និង Hyundai Tucson មានតម្លៃខ្ទង់ $42,850។ ហើយបើធៀបនឹងរថយន្តប្រភេទ Hybrid hatchback ដូចជាម៉ូដែល Toyota Yari ZR មានតម្លៃខ្ទង់ $34,590, Corolla SX មានតម្លៃខ្ទង់ $35,260 មានតម្លៃថ្លៃជាង BYD Sealion 5 Essential ហើយម៉ូដែល Sealion 5 Premium មានតម្លៃខ្ទង់ $37,990 ធូរថ្លៃជាងម៉ូដែល Corolla ZR ដែលមានតម្លៃខ្ទង់ $39,100។

 

សូមបញ្ជាក់ថា BYD Sealion 5 ស៊េរីឆ្នាំ 2026 មានជម្រើសពីរម៉ូដែល គឺ Essential និង Premium។ ដោយទាំងពីរម៉ូដែល គឺបានដំឡើងមកជាមួយម៉ាស៊ីនសាំង 1.5-litre four cylinder កម្លាំង 76kW និងកម្លាំងរមួល 122N.m សម្រាប់គាំទ្រនូវប្រព័ន្ធដំណើរការ Plug-in-hybrid សហការដំណើរការជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយកម្លាំង 145kW និងកម្លាំងរមួល 300N.m ហើយអាចបង្កើតអនុភាពកម្លាំងសរុបបានដល់ 156kW។

នៅលើម៉ូដែល Essential បំពាក់ដោយកញ្ចប់ថ្មទំហំ 12.9kWh សាកភ្លើងពេញម្តងអាចបើកដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 71km រីម៉ូដែល Premium មានកញ្ជប់ថ្មទំហំ 18.3kWh អាចកាន់បើកបានចម្ងាយ 100km។ ចំពោះកម្រិតប្រើប្រាស់សាំងនៅពេលកញ្ចប់ថ្មថយចុះថាមពលពី 100% មកនៅ 25% វិញ គឺត្រឹម 1.2L/100km សម្រាប់ម៉ូដែល Essential និង 1.3L/100km សម្រាប់ម៉ូដែល Premium។ 

 

នៅពេលថាមពលថ្មធ្លាក់មកនៅក្រោម 25% នៅកម្រិតស៊ីសាំង គឺ 4.5L/100km សម្រាប់ម៉ូដែល Essential និង 4.6L/100km សម្រាប់ម៉ូដែល Premium។ Sealion 5-2026 Essential បំពាក់យ៉ាន់កង់ alloy ទំហំ 18-inch, មានអេក្រង់កម្សាន្តទំហំ 10.1-inch អាចភ្ជាប់មុខងារ Apple CarPlay និង Android Auto, អេក្រង់បង្ហាញព័ត៌មានទំហំ 8.8-inch, ប្រព័ន្ធបំពងសំឡេង 6 គ្រាប់, មានប្រព័ន្ធ satellite navigation,  vehicle-to-load (V2L) functionality, rear parking sensors, full LED lighting, dual-zone air conditioning, keyless entry and start, and digital key support to lock, unlock and drive using a smartphone ជាដើម។

 

ចំនែកម៉ូដែល Sealion 5 Premium វិញ គឺបំពាក់នូវអេក្រង់ថាច់ស្រ្គីនទំហំ 12.8-inch, Speaker 9 គ្រាប់, Wireless charging Pad, កៅអីក្តៅត្រជាក់, កៅអីអ្នកបើកដំណើរការដោយប្រព័ន្ធអេឡិចត្រូនិច, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ និងសែនស័រខាងមុខជំនួយការចូលចត Front-parking sensor។ BYD Sealion 5 2026 មានបណ្តោយតួរខ្លួន 4,738mm/ ទទឹង 1,860mm/ កំពស់ 1,710mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,712mm។ ហើយនៅផ្នែកខាងក្រោយអាចផ្ទុកទំងន់បាន 463 លីត្រនៅពេលបត់កៅអីជួរក្រោយ ព្រមទាំងធ្ពក់អូសទំងន់បាន 750kg ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម