no-alternative title
no-alternative title

Porsche ចេញឡានអគ្គិសនីថ្មីកម្លាំង 1,139 HP ខ្លាំងបំផុត ប៉ុន្តែតម្លៃក៏មិនថោកដែរ!

នេះគឺជាឡាន Porsche Cayenne Electric ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ នៅលើទីផ្សារបរទេស ជាមួយនឹងតម្លៃចាប់ពីខ្ទង់ $109,000 ដល់ $163,000។ ឡាន SUV អគ្គិសនីថ្មីនេះ ផ្តល់ជម្រើសចំនួន 2 ប្រភេទគឺ ទី 1 Cayenne Electric ប្រើម៉ូទ័រអគ្គិសនី 2 និង ប៉ុង 2 (AWD) មានកម្លាំង 402 HP នៅពេលប្រើ Drive Mode ធម្មតា និង ឡើងដល់ 435 HP ព្រមទាំង កម្លាំងរមួល 834 NM នៅពេលប្រើមុខងារ Launch Control ដោយអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេល 4.5 វិនាទី ហើយមានល្បឿន Top Speed 230 KM/H។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

និង ទី 2 Cayenne Turbo Electric បំពាក់ម៉ូទ័រអគ្គិសនីចំនួន 2 និង ប៉ុង 2 (AWD) មានកម្លាំង 844 HP នៅពេលប្រើ Drive Mode ធម្មតា ហើយកម្លាំងវាអាចកើនឡើន 173 HP បន្ថែមទៀត នៅពេលប្រើមុខងារ Push-to-Pass។ អ្វីដែលរឹតតែពិសេសនោះគឺ នៅពេលប្រើមុខងារ Launch Control វាអាចបង្កើតកម្លាំងបានសរុប ដល់ទៅ 1,139 HP និង កម្លាំងរមួល 1,500 NM ឯណោះ ធ្វើឲ្យវាអាចរត់ស្ទុះពីកុងទ័រ 0-100 KM/H ប្រើពេលត្រឹមតែ 2.4 វិនាទី និង ល្បឿន Top Speed 260 KM/H។

អ្វីដែលជាចំណុចពិសេសនោះគឺ វាមានបំពាក់ប្រព័ន្ធបូមខ្យល់ Adaptive Air Suspension និង មុខងារ Porsche Active Suspension Management មកស្តង់ដារ តែម្តង ខណៈម៉ូដែល Turbo មានបន្ថែម ប្រព័ន្ធ Torque-Vectoring Rear Differential ទៀតផង។ សូមបញ្ជាក់ថា ឡាន Porsche Cayenne Electric នេះ បំពាក់កញ្ចប់អាគុយ ទំហំ 113 kWh ដែលសាកភ្លើងមួយពេញ អាចបើកបរបានចម្ងាយដល់ 642 KM ហើយគាំទ្រការសាកភ្លើងល្បឿនលឿន ពី 10-80% ប្រើពេលត្រឹមតែ 16 នាទីប៉ុណ្ណោះ។

បើនិយាយពី Option ទំនើបៗដែលបំពាក់លើឡាននេះ ក៏សម្បូរច្រើនដែរ ដោយក្នុងនោះរួមមាន ដូចជា កៅអីមុខក្រោយចុចសារ៉េអូតូ, ដំបូលកញ្ចក់ធំ Panoramic, កុងទ័រឌីជីថល និងអេក្រង់កម្សាន្ត ប្រភេទ OLED, កុងទ័របាញ់លើកញ្ចក់ ទំហំ 87 អ៊ីញ, មុខងារ AI-Driven Voice Pilot ថ្មី និង បច្ចេកវិទ្យាទំនើបៗ ជាច្រើនផ្សេងទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម