
ម៉ាករថយន្ត Hongqi ដែលស្ថិតនៅក្រោមដំបូងនៃសម្ព័ន្ធក្រុមហ៊ុនរដ្ឋចិន FAW បានធ្វើការប្រកាសចេញលក់រថយន្ត Plug-in-hybrid SUV ថ្មីម៉ូដែល HS6។ Hongqi HS6 PHEV មានជម្រើសបីម៉ូដែល ហើយមានតម្លៃចាប់ពីខ្ទង់ $25,000 ដល់ $32,000 នៅទីផ្សារប្រទេសចិន។
ឡាន Plug-in-hybrid ប្រភេទ mid-to-large SUV ស៊េរីថ្មីនេះ មានប្រវែងតួរខ្លួន 4,925mm/ ទទឹង 1,970mm/ កំពស់ 1,740mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,925mm។ HS6 បំពាក់យ៉ាន់កង់ទំហំ 20-inch និងកញ្ចក់មើលក្រោយឌីស្សាញជា Frameless rearview mirror។ Hongqi HS6 PHEV មានជម្រើស 4 ពណ៌ ដូចជាពណ៌ខ្មៅ Star River Black, ពណ៌ស Snow White, ពណ៌ទឹកប្រាក់ Moon Silver, និងពណ៌ Cangye Mountain Sea។
នៅផ្នែកកាប៊ីនខាងក្នុងមានការឌីស្សាញបំពាក់មកជាមួយអេក្រង់បង្ហាញព័ត៌មានប្រភេទ LCD នៅក្រោយដៃចង្កូតដែលឌីស្សាញជា three-spoke-multi-function, នៅលើ Dashboard មានបំពាក់នូវអេក្រង់ទំហំ 15.6-inch កម្រិតបង្ហាញ 2.5K ចំនួនពីរ ដែលគាំទ្រដំណើរការដោយបន្ទះឈីប Qualcomm Snapdragon 8295P។ ជាមួយគ្នានេះនៅចន្លោះកៅអីជួរទីពីរមានទូរទឹកកកធំល្មមមួយ, កៅអីអាចសេរេដោយប្រើប្រព័ន្ធអេឡិចត្រូនិច, មានមុខងារខ្យល់ក្តៅត្រជាក់សម្រាប់កៅអីខាងក្រោយ, ប្រព័ន្ធបំពងសំឡេងប្រភេទ Dynaudio sound system ដែលមានជម្រើស 12 គ្រាប់ និង 16 គ្រាប់។
.png)
ចូលមកផ្នែកអនុភាពក្នុងការបើកបរវិញ Hongqi HS6 PHEV បានបំពាក់មកជាមួយប្រព័ន្ធម៉ាស៊ីន Plug-in-hybrid 1.5T មានកម្លាំង 110kW ជាមួយម៉ូទ័រអគ្គិសនីមួយដែលមានកម្លាំង 225 សេះ សម្រាប់ម៉ូដែលប្រើប៉ុងមួយ ឬ FWD និងម៉ូទ័រពីរដែលម៉ូទ័រខាងមុខមានកម្លាំង 225 សេះ និងម៉ូទ័រក្រោយមានកម្លាំង 270 សេះ សម្រាប់ម៉ូដែលប្រើប៉ុងពីរ ឬ AWD។ ចំពោះកញ្ចប់ថ្មវិញ គឺមានពីរជម្រើស ក្នុងនោះមានជម្រើសទំហំ 23kWh និង 40kWh ដែលជាប្រភេទកញ្ចប់ថ្ម lithium-iron-phosphate battery packs។
បើតាមការបញ្ជាក់ពីស្ថានប័ន CLTC សម្រាប់ម៉ូដែល FWD ដែលបំពាក់កញ្ចប់ថ្ម 23kWh អាចបើកបរបានចម្ងាយ 148km នៅពេលសាកភ្លើងពេញម្តង និងអាចបើកបានចម្ងាយដល់ 1,580km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញ។ រីឯម៉ូដែលបំពាក់កញ្ចប់ថ្មទំហំ 40kWh អាចបើកបានចម្ងាយផ្លូវ 248km និងដល់ 1,650km នៅពេលពេលសាកភ្លើង និងចាក់សាំងពេញម្តង។ ចំនែកម៉ូដែល HS6 AWD ប្រើកញ្ចប់ថ្មទំហំ 40kWh អាចបើកបានចម្ងាយផ្លូវ 225km និងដល់ 1,460km នៅពេលសាកភ្លើង និងចាក់សាំងពេញម្តង។
.png)
ទៅលើប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរវិញ Hongqi HS6 PHEV បានបំពាក់មកជាមួយប្រព័ន្ធ Sinan intelligent driving system របស់ Hongqi ផ្ទាល់តែម្តង។ ដែលប្រព័ន្ធនេះ គាំទ្រដំណើរការដោយប្រព័ន្ធ vision-based advanced driver-assistance system ដោយមានរួមបញ្ចូលមកជាមួយមុខងារពិសេសៗដូចជា highway navigation assist, active passage through ETC gates, lever-actuated lane changes, memory driving, និងremote and memory parking…ជាដើម៕





