no-alternative title
no-alternative title

Hyptec A800 EREV គាំទ្រប្រព័ន្ធ Huawei L3 Highway ADAS បើកទទួលការកក់មុនជាផ្លូវការណ៍

Hyptec ដែលជាម៉ាកយីហោរថយន្តរងរបស់ GAC បានធ្វើការប្រកាសបើកទទួលការកក់មុនរថយន្តស៊េរីថ្មីម៉ូដែល A800 របស់ខ្លួនជាផ្លូវការណ៍។ ឡានអគ្គិសនីប្រភេទ EREV sedan ថ្មីនេះ ត្រូវបានរួមសហការផលិតដោយក្រុមហ៊ុន Huawei ដោយតែវាត្រូវបានដាក់ឲ្យគាំទ្រដំណើរការជាមួយប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរនៅលើផ្លូវល្បឿនលឿនកម្រិត L3 Highway ADAS របស់ Huawei។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាពិសេស Hyptec A800 គឺជារថយន្តដំបូងគេក្នុងលោកដែលបំពាក់នូវប្រព័ន្ធភ្លើងបំភ្លឺតាមកាប៊ីន ambient light វែងជាងគេបំផុតដែលមានប្រវែងរហូតដល់ទៅ 6,536mm រួមនឹងប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរ  Qiankun ADS 4.0 Ultra version និង HarmonySpace 5 intelligent cockpit system របស់ Huawei។

 

ទៅលើការឌីស្សាញខាងក្រៅរបស់ Hyptec A800 មានភាពប្រណិតទាន់សម័យជាមួយការឌីស្សាញផ្នែកខាងមុខជាមួយប៉ាណាបិទជិតជាមួយប្រព័ន្ធភ្លើងអូសកាត់ពីម្ខាងទៅម្ខាងទាំងផ្នែកខាងមុខ និងផ្នែកខាងក្រោយ។ ជាមួយគ្នា GAC ដែលក្រុមហ៊ុនមេ បានបញ្ជាក់ថា ប្រព័ន្ធភ្លើងរបស់ Hyptec A800 គឺមានប្រវែងជាងគេក្នុងលោកសម្រាប់រថយន្តដឹកអ្នកដំណើរប្រភេទ sedan ដោយមានប្រវែងដល់ទៅ 6,068mm គិតពីផ្នែកខាងមុខទៅដល់ចំហៀងរថយន្ត។

កាន់តែពិសេស Hyptec A800 គឺជារថយន្តដំបូងគេក្នុងលោកដែលបំពាក់នូវប្រព័ន្ធចង្កៀងភ្លើងខាងមុខប្រភេទ three-sided flip-up headlights ដែលមានការផ្លាស់ប្តូរពន្លឺពណ៌ភ្លើងស្របទៅតាមុខងារកំនត់ក្នុងការបើកបរដូចជា autonomous driving, normal driving, ឬ parked mode។ 

 

លើសពីនេះ A800 ក៏មានបំពាក់មកជាមួយប្រព័ន្ធបច្ចេកវិទ្យា million-pixel intelligent projection headlights របស់ Huawei ដែលអាចធ្វើការផ្លាស់ប្តូររូបភាព  Pattern បានចំនួន 9 ប្រភេទផ្សេងគ្នាថែមទៀតផង។ ជាមួយគ្នានេះ GAC Hyptec A800 គឺជារថយន្តក្រុមហ៊ុនចិនដំបូងគេដែលមានសមត្ថភាពបើកបរនៅលើផ្លូវល្បឿនលឿនបានដល់ 120km/h ដោយប្រើប្រព័ន្ធជំនួយការបើកបរដោយស្វ័យប្រវតត្តិកម្រិត L3 High-speed ដែលគាំទ្រជំនួយការដោយប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់ពី Huawei L3 highways autonomous driving ដែលប្រព័ន្ធនេះ ភ្ជាប់ការគាំទ្រដំណើរការជាមួយនឹងសែនស័រចំនួន 34 គ្រាប់ ដែលរួមមាន 4D millimeter-wave radar, high-definition cameras និង solid-state LiDAR Sensor។

សម្រាប់ប្រព័ន្ធជំនួយការក្នុងការបើកបរបានរយះចម្ងាយឆ្ងាយ ឬ Range-extender នៅលើ Hyptec A800 គឺត្រូវពឹងផ្អែកនៅលើម៉ាស៊ីនសាំង 1.5T កម្លាំង 158 សេះ រួមនឹងកញ្ចប់អាគុយ lithium iron phosphate battery ទំហំ 35.027kWh ដែលសាកភ្លើងពេញម្តងអាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 178km (WLTC)។ ទោះជាយ៉ាងណា GAC មិនទាន់បានបង្ហាញព័ត៌មានលម្អិតពាក់នឹងអនុភាពម៉ូទ័រអគ្គិសនី រយះចម្ងាយបើកបរសរុប និងតម្លៃរបស់ Hyptec A800 EREV ថ្មីនេះនៅឡើយទេ។ 

 

ចូលមកកាប៊ីនខាងក្នុងវិញ ឃើញថាមានការឌីស្សាញរាងអក្សរ T ឬ T-Shaped Layout ជាមួយការបំពាក់អេក្រង់បង្ហាញព័ត៌មានប្រភេទ LCD ទំហំ 12.3-inch, អេក្រង់កម្សាន្តទំហំ 15.6-inch, កន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែចំនួនពីរ និងកន្លែងដាក់កែវទឹកចំនួនពីរ។ ប្រព័ន្ធអេក្រង់កម្សាន្តបានគាំទ្រដំណើរការដោយ Huawei HarmonySpace 5, មានប្រព័ន្ធបច្ចេកវិទ្យាកាត់បន្ថេយសំឡេង active noise cancellation technology ក៏ដូចជាប្រព័ន្ធស្លាយបាញ់លើកញ្ចក់ដំបូលខាងមុខ W-HUD ទំហំ 27-inch ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម