no-alternative title
no-alternative title

Xpeng P7+ 2026 ផលិតរួចរាល់ក្នុងរោងចក្រនៅប្រទេសអូទ្រីស មុនការដាក់សម្ពោធនៅអឺរ៉ុបនាថ្ងៃទី 9 ខែមករានេះ

យោងតាមការចេញផ្សាយព័ត៌មានកាលពីថ្ងៃទី 5 ខែមករាកន្លងទៅនេះ បានបញ្ជាក់ថា ក្រុមហ៊ុនផលិតឡានអគ្គិសនីរបស់ចិន Xpeng បានបិបញ្ចប់នូវសង្វាក់ផលិតកម្មទៅលើឡានអគ្គិសនីស៊េរីថ្មី 2026 P7+ របស់ខ្លួន ក្នុងរោងចក្រនៅទីក្រុង Graz ប្រទេសអូទ្រីសរួចរាល់ហើយ។ សម្រាប់ឡាមអគ្គិសនីម៉ូដែលថ្មីនេះ គឺនឹងត្រូវដាក់សម្ពោធជាផ្លូវការណ៌នៅលើទីផ្សារប្រទេសចិននាថ្ងៃទី 8 ខែមករានេះ និងបន្តដាក់សម្ពោធនៅលើទីផ្សារអឺរ៉ុបនាថ្ងៃទី 9 មករាមួយថ្ងៃបន្ទាប់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រឡេកមើលទៅលើការឌីស្សាញរូបរាង 2026 P7+ នេះ គឺស្រដៀងគ្នាទៅម៉ូដែលមុនដែលមានលក់នៅលើទីផ្សារនាពេលនេះអញ្ចឹងដែរ ដោយមានការកែប្រែផ្នែកតិចតួចប៉ុណ្ណោះ។ ផ្នែកខាងមុខរបស់ឡានេះ គឺមាន ការកែប្រែរចនាបថខាងមុខជាមួយនឹងការបំពាក់នូវផ្ទាំងស្លាបព្រឹលខ្យល់ខាងក្រោមជាមួយប្រភេទ active air vents ទំហំធំ ដែលការឌីស្សាញថ្មីនេះ គឺផ្តោតសំខាន់ទៅលើលំហូរខ្យលត្រជាក់ចូលទៅជួយស្អំម៉ាស៊ីន 1.5T ថ្មី ដែលប្រើសម្រាប់ជំនួយឲ្យការបើកបរបានរយះចម្ងាយផ្លូវឆ្ងាយតែម្តង។ 

រីឯនៅគូទឃ្លប់ក្រោយក៏ត្រូបានធ្វើការកែប្រែឌីស្សាញថ្មីផងដែរ ដោយរំលេចជាមួយចង្កៀងភ្លើងរចនាបែប ring-shaped ជាមួយនឹងអក្សរ XPENG រាយនៅកណ្តាលរួមនឹងភ្លើង auxiliary driving blue light។ រីឯកាងកន្ទុយខាងក្រោយក៏ត្រូវបានឌីស្សាញជាមួយពណ៌ឲ្យស៊ីមេត្រីគ្នាជាមួយនឹងពណ៌នៃតួរខ្លួនរថយន្តផងដែរ។ ដោយឡែកសម្រាប់កន្ទុយ  ducktail spoiler គឺរក្សាទម្រង់ឌីស្សាញដូចជាម៉ូដែលមុនៗដដែល។ ព្រមជាមួយគ្នានេះ ក៏ឃើញមានរំលេចដោយពាក្យ “P7+ power ultra” នៅខាងស្តាំលើទ្វារក្រោយផងដែរ។ 

Xpeng P7+ EREV ជំនាន់ថ្មី នឹងមានប្រវែងតួរខ្លួ 5,071mm/ ទទឹង 1,937mm/ កំពស់ 1,512mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,000mm ហើយនិងមានទំងន់សរុប 2,160kg។ ចំពោះប្រព័ន្ធ range-extender ឬ EREV សម្រាប់ Xpeng P7+ ជំនាន់ថ្មីនេះ គឺពឹងផ្អែកទៅលើម៉ាស៊ីនសាំង 1.5T ថ្មី ដែលអាចផលិតកម្លាំងបាន 110kW ភ្ជាប់ដំណើរការដោយម៉ូទ័រអគ្គិសនីមួយកម្លាំង 180kW (241hp)។ 

Xpeng P7+ EREV ជំនាន់ថ្មី នឹងបំពាក់កញ្ចប់ថ្មទំហំ 49.2kWh ប្រភេទថ្ម Lithium iron phosphate (LFP) ដែលសាកភ្លើងពេញម្តងអាចបើកបរដោយប្រើអគ្គិសនីសុទ្ធបានចម្ងាយ 325km តាមស្តង់ដារតេស្តពី CLTC។ P7+ EREV អាចជាន់ល្បឿនលឿនបំផុត (top-speed) បានដល់ 200km/h។

បន្ថែមពីនេះ Xpeng ក៏នឹងបំពាក់បន្ទះឈីប Turing ចំនួន 3 ដើម ដែលមានថាមពលក្នុងការគណនាភាពឆ្លាតវៃដល់ទៅ 2,250 TOPS ផងដែរ។ ការត្រៀមបញ្ចេញ P7+ EREV ម៉ូដែលថ្មីក្នុងឆ្នាំ 2026 ខាងមុខនេះ គឺដើរស្របនឹងយុទ្ធសាស្ត្ររបស់ Xpeng ក្នុងការពង្រីកទីផ្សារផលប័ត្ររថយន្តអគ្គិសនីប្រភេទ EREV របស់ខ្លួឲ្យកាន់តែទូលំទូលាយ បន្ទាប់ពីការចេញលក់រថយន្ត EREV ម៉ូដែល X9 MPV និង G7 SUV៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

MSI បង្ហាញស៊េរី Prestige ថ្មីទាំងស្រុង សម្រាប់អាជីវកម្ម និងផលិតភាពការងារ ព្រមទាំងកុំព្យូទ័រយួរដៃសម្រាប់ហ្គេមជំនាន់ថ្មីពីស៊េរី Raider, Stealth និង Crosshair ជាមួយរចនាថ្មី នៅ CES 2026

ដោយ ប៉េងលីន
សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

សំណាងឆ្នាំថ្មី ឆ្នាំ ២០២៦ ពីម៉ាក LG

ដោយ ប៉េងលីន
ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ឡានអគ្គិសនី Toyota bZ3 ចេញម៉ូដែលថ្មី គាំទ្រដោយ Lidar និង Momenta 5.0 ADAS តម្លៃតែជាង 1 ម៉ឺនដុល្លារទេ

ដោយ ប៉េងលីន
BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

BYD Sealion 06 ឡានអគ្គិសនីថ្មី 2026 នឹងបង្កើនថ្មធំជាងមុនអាចបើកបរបានចម្ងាយ 710 km

ដោយ ប៉េងលីន
BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

BYD លក់រថយន្តបានជាង 4.6 លានគ្រឿងក្នុងឆ្នាំ 2025 ខណៈទីផ្សារសកលបានលើសពី 1 លានគ្រឿងជាលើកដំបូង

ដោយ ប៉េងលីន
ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ទំនើបជាងមុន ប្តូរការឌីហ្សាញថ្មី កាប៊ីនខាងក្នុងក៏ថ្មី ហើយផលិតនៅខ្មែរទៀត Ford Territory 2026 មកលើកនេះ ដឹងតែទាក់ចិត្តទៀតហើយ!

ដោយ ប៉េងលីន