
ក្រុមហ៊ុន Hyundai Australia បានបញ្ជាក់ផ្លូវការណ៍ថា ឡានអគ្គិសនីស៊េរីថ្មីឆ្នាំ 2026 Hyundai Elexio នឹងបង្ហាញវត្តមានផ្លូវការណ៍នៅក្នុងបន្ទប់តាំងបង្ហាញ (Showroom) ក្នុងប្រទេសអូស្ត្រាលី នៅចុងខែមិនា ឆ្នាំ 2026។ Hyundai Elexio គឺជាសែស្រឡាយរថយន្តអគ្គិសនីប្រភេទ SUV ហើយក៏ជាបងប្អូនជាមួយនឹង Kia EV5 ផងដែរ។
បើតាមការបញ្ជាក់ពីក្រុមហ៊ុនឲ្យដឹងថា Hyundai Elexio ឆ្នាំ 2026 គឺមានតម្លៃខ្ទង់ $59,990 នៅទីផ្សារអូស្ត្រាលី (តម្លៃបូកទាំងពន្ធ) ដែលតម្លៃនេះ គឺធូរថ្លៃជាង Kia EV5 Air Long Range ដែលមានតម្លៃដល់ $63,990 និងធូរថ្លៃជាង Tesla Model Y ដែលជា EV-SUV លក់ដាច់ជាងគេ ក្នុងប្រទេសអូស្ត្រាលីដែលមានតម្លៃខ្ទង់ $60,000។

ទោះបីជា Hyundai Elexio 2026 មានតម្លៃធូរថ្លៃជាង Kia EV5 Air Long-Range Edition ប្រមាណ $4,000 ក៏ពិតមែន ប៉ុន្តែ Elexio 2026 បានបំពាក់មកជាមួយកម្លាំងម៉ូទ័រ កញ្ចប់ថ្ម និងមានរយះចម្ងាយបើកបរបានប្រហាក់ប្រហែលនឹង Kia EV5 ដែរ។ Hyundai Elexio 2026 បានបំពាក់មកជាមួយកញ្ចប់ថ្មប្រភេទ Lithium iron phosphate (LFP) ទំហំ 88.1kWh ដែលផ្តល់ថាមពលទៅកាន់ប្រព័ន្ធម៉ូទ័រខាងមុខអាចបង្កើតកម្លាំងបាន 160kW និងកម្លាំងរមួល 310N.m ហើយការសាកភ្លើងពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 546km តាមស្តង់ដារ WLTP ដែលចម្ងាយនេះ គឺបានជិតជាង Kia EV5 Air Long range ប្រមាណ 9km ប៉ុន្តែ បានឆ្លាយជាង Tesla Model Y RWD ដល់ទៅ 80km។

Hyundai Elexio ឆ្នាំ 2026 ត្រូវបានអភិវឌ្ឍន៍ផលិតឡើងដោយប្រើនូវប្រព័ន្ធគ្រោងឆ្អឹង Electric-Global Modular Platform (E-GMP) របស់ Hyundai-Kia ប៉ុន្តែត្រូវបានផលិតនៅរោងចក្រក្នុងប្រទេសចិន Beijing Hyundai ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Hyundia និង BAIC។ ឡានអគ្គិសនីស៊េរីថ្មីនេះគាំទ្រនូវប្រព័ន្ធភ្លើងកម្លាំង 400-Volt និងដំណើរការដោយម៉ូទ័រខាងមុខមួយ ឬ Front-Wheel-drive។
Hyundai បានអះអាងថា ការសាកភ្លើងពី 10-80% ប្រើពេលខ្ទង់ 38 នាទី។ សម្រាប់ម៉ូដែល Hyundai Elexio Elite 2026 មានភ្ជាប់មកជាមួយយ៉ាន់កង់ Alloy wheel ទំហំ 20-inch, មានអេក្រង់កម្សាន្តទំហំ 27-inch លាតដល់ខាងមុខអ្នករួមដំណើរកៅអីមុខ, អេក្រង់បង្ហាញព័ត៌មាន Digital Instrument cluster និងកៅអីខាងអ្នកបើកអាចកំនត់បាន 14 របៀប ហើយនិងមានមុខងារខ្យល់ក្តៅ-ត្រជាក់ផងដែរ។
បន្ថែមពីនេះ Elexio 2026 នៅមានបំពាក់ដៃចង្កូតមានមុខងារកម្តៅ កន្លែងសាកភ្លើងស្មាតហ្វូនមិនប្រើខ្សែចំនួនពីរ ប្រព័ន្ធ Satellite navigation, មុខងារ Bluelink connected-car services ដែលអាចភ្ជាប់សម្រាប់ធ្វើបច្ចុប្បន្ន Software ក្នុងរថយន្តតាមរយះ OTA, Speaker ចំនួន 6 គ្រាប់, រន្ធ USB-C, និងប្រើប្រព័ន្ធសោរ Digital Key 2 អាចបញ្ជាក្នុងការចាស់សោរទ្វារ ដោះសោរ និងបើករថយន្តតាមរយះការបញ្ជាពីស្មាតហ្វូន។ ឡានអគ្គិសនី SUV ស៊េរីថ្មីនេះ មានបណ្តោយតួរខ្លួន 4,615mm/ ទទឹង1,875mm និងកម្ពស់ 1,673mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,750mm។ នៅឃ្លប់គូទក្រោយរបស់ Hyundai Elexio 2026 អាចផ្ទុកទំងន់បាន 506 លីត្រ និងអាចដល់ 1,540 លីត្រនៅពេលបត់កៅអីជួរទីពីរចុះ។

ផ្នែកប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរដែលមាននៅលើ Hyundai Elexio 2026 វិញ រួមមានដូចជា ពោងសុវត្ថិភាព 9 គ្រាប់, Remote Smart Park Assist, Autonomous emergency braking, Lane-keep assist, Lane departure warning, Blind sport monitoring with braking, Blind sport camera, Rear cross-traffic alert, Driver attention camera, Adaptive cruise control, Highway driving Assist 2, Side exit assist, 360 camera…ជាដើម៕





