
Kosmera ដែលជាក្រុមហ៊ុនផលិតឡានអគ្គិសនីរបស់ចិនថ្មីមួយទៀត ដែលមានវិនិយោកគដោយក្រុមហ៊ុន Dreame បានទម្លាយថចេញនូវឡានអគ្គិសនីស៊េរីថ្មីរបស់ខ្លួនចំនួន 2 ម៉ូដែល នៅព្រឹត្តិការណ៌ 2026 Consumer Electronics Show (CES) នៅទីក្រុងឡាសវេហ្កាសសហរដ្ឋអាមេរិក ដែលបានរៀបចំកាលពីថ្ងៃទី 6 ដល់ថ្ងៃទី 9 ខែមករានេះ។ ឡានទាំងពីរនេះ គឺប្រភេទទ្វា 4 ដូចគ្នា ដែលមានការផ្តោតខ្លាំងទៅលើកម្លាំង និងការឌីស្សាញខាងក្រៅមានរាងដូចឡានស្ព័នេះ បើតាមការបញ្ជាក់ពី Autohome។
សូមជំរាបថាថ្មីៗនេះ Dreame Technology បានបង្ហាញចេញនៅគំរូរថយន្ត Supercar EV ដំបូងរបស់ខ្លួនដែលមានភិនភាគឌីស្សាញប្រហាក់ប្រហែលគ្នានឹង Supercar របស់ក្រុមហ៊ុន Bugatti ដែរ។ ចក្ខុវិស័យរបស់ Dreame គឺការបង្ហាញខ្លួនដំបូងជាមួយនឹងរថយន្ត Supercar EV ដែលមានភាពល្អឥតខ្ជោះបំផុតមួយនៅក្នុងពិភពលោក។ Dreame កំពុងរៀបចំផែនការក្នុងការប្រកូតប្រជែងទីផ្សាររថយន្តពិភពជាមួយនឹងម៉ាកពីរផ្សេងគ្នា។
ម៉ាកយីហោទីមួយ ហៅថា Dreame Auto គឺជាការធ្វើដំណើរទៅកាន់ប្រភពនៃ stratosphere សម្រាប់ទីផ្សាររថយន្ត។ គំរូរថយន្តម៉ូដែលដំបូងដែលបានបង្ហាញនៅក្នុងរូបភាព Render ថ្មីនេះ នឹងក្លាយជាគូប្រជែងផ្ទាល់ជាមួយម៉ូដែល Bugatti Veyron។ ក្រុមហ៊ុនបានកំណត់គោលដៅក្នុងការចេញលក់រថយន្តអគ្គិសនីដ៏ប្រណិតបំផុតរបស់ខ្លួនមួយនេះនៅឆ្នាំ 2027។ ទោះជាយ៉ាងណាសម្រាប់ព័ត៌មានលម្អិតនៃរថយន្តមួយនេះមិនទាន់ត្រូវបានក្រុមហ៊ុនបញ្ចេញនៅឡើយទេ ដោយ Dreame គ្រាន់តែបានអះអាងថា តួរថយន្តនឹងមានភាពរឹងមាំបំផុតក្នុងកម្រិត 45,000 Nm ក្នុងមួយដឺក្រេ។
ហើយដើម្បីសម្រេចបាននូវលក្ខណៈរឹមមាំដូចនេះ ក្រុមហ៊ុនខ្លួននឹងប្រើប្រាស់ដែកថែបកម្រិត 2,000 MPa aerospace-grade។ គំរូដើមនៃរថយន្ត Dream Supercar EV នេះ គ្រោងនឹងដាក់បង្ហាញនៅឯពិព័រណ៍បច្ចេកវិទ្យា CES នាពេលខាងមុខនេះ នៅសហរដ្ឋអាមេរិក។ ជាមួយគ្នានេះ Dreame បានបញ្ជាក់ថា ខ្លួនបានទទួលនូវប៉ាតង់ចំនួន 7 រួចហើយសម្រាប់គំរូរថយន្តដំបូងរបស់ខ្លួន។

យីហោទីពីររបស់ Dreame គឺមានឈ្មោះថា Star Auto នឹងផ្តោតលើផ្នែករថយន្ត EV ដ៏ប្រណិត។ Star Auto នឹងមានម៉ាករថយន្តប្រណិតដើម្បីប្រជែងជាមួយ Rolls-Royce Cullinan និងរថយន្តម៉ាក Bentley ជាដើម។ រថយន្តដំបូងគេពីម៉ាកនេះត្រូវបានគេរំពឹងថា ជារថយន្ត SUV ដែលមានឈ្មោះថា D9។ ដោយម៉ូដែលនេះ ត្រូវបានគេរាយការណ៍ថា នឹងមានបួនម៉ូដែលផ្សេងគ្នាដូចជា Standard, Pro, Max និង Ultra។ ហើយតម្លៃត្រូវបានគេព្យាករណ៍ថាមានចន្លោះពីប្រហែល $38,196 ទៅ $ 834,661។
ក្រុមហ៊ុន Dreame Technology មានមជ្ឈមណ្ឌលអភិវឌ្ឍន៍ និងស្រាវជា្រវ (R&D) នៅក្នុងប្រទេសចិន និងការផលិតអាចនឹងនៅអាល្លឺម៉ង់ សម្រាប់ការលក់លើទីផ្សារសកល។ ថ្មីៗនេះ ស្ថាបនិក និងជានាយកប្រតិបត្តិ Dreame លោក Yu Hao បានដឹកនាំក្រុមការងារទៅកាន់ប្រទេសអាល្លឺម៉ង់ ដើម្បីស្វែងរកទីតាំងសម្រាប់ការសាងសងរោងចក្រផងដែរ។

សម្រាបទីតាំងរោងចក្ររបស់ Dreame ទំនងជានឹងសាងសងនៅតំបន់ Brandenburg ដែលនៅជិត រោងចក្រ Gigafactory Berlin របស់ Tesla។ ហើយ Dreame គ្រោងនឹងបង្កើតរោងចក្រផលិតដែលមានទំហំធំជាងរោងចក្រ Tesla ដល់ទៅ 1.2 ដងនៅក្នុងតំបន់តែមួយ ដោយប្រើខ្សែសង្វាក់ផ្គត់ផ្គង់ដែលបានបង្កើតឡើងក្នុងប្រទេសអាល្លឺម៉ង់សម្រាប់គ្រឿងបន្លាស់រថយន្តតែម្តង។
Dreame Technology បានបង្កើតឡើងនៅក្នុងឆ្នាំ 2017 និងជាក្រុមហ៊ុនល្បីខ្លាំងទៅលើការផលិតឧបករណ៍ប្រើប្រាស់នៅក្នុងគេហដ្ឋាន ដែលមានការចែកចាយរហូតដល់ទៅ 120 ប្រទេសនៅទូទាំងពិភពលោក ហើយក៏ត្រៀមខ្លួនចូលទីផ្សាររថយន្ត គឺជារឿងថ្មី និងជាអាជីវកម្មថ្មីមួយទៀតរបស់ក្រុមហ៊ុនដ៏មានមហិច្ឆិតារបស់ប្រទេសចិនមួយនេះ៕





